ករណីឆ្លងកូវីដ១៩កើនឡើងជាលំដាប់នៅក្នុងប្រទេសមីយ៉ាន់ម៉ា

មីយ៉ានម៉ា មានការកើនឡើងជាលំដាប់នៃករណីជំងឺកូវីដ១៩ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ នេះបើយោងតាមទិន្នន័យដែលចេញផ្សាយដោយក្រសួង... The post ករណីឆ្លងកូវីដ១៩កើនឡើងជាលំដាប់នៅក្នុងប្រទេសមីយ៉ាន់ម៉ា appeared first on Kampuchea Thmey Daily.

ករណីឆ្លងកូវីដ១៩កើនឡើងជាលំដាប់នៅក្នុងប្រទេសមីយ៉ាន់ម៉ា

យោងតាមទិន្នន័យដែលចេញផ្សាយដោយក្រសួងសុខាភិបាលមីយ៉ាន់ម៉ា មានការកើនឡើងជាលំដាប់នៃករណីឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប៉ុន្តែមិនទាន់មានករណីស្លាប់នោះទេ។

អ្នកជំងឺកូវីដ១៩ សម្រាកព្យាបាលនៅមន្ទីពេទ្យ (រូបភាព៖​ Reuters)

យោងតាមការចេញផ្សាយរបស់ Asia News Network ដែលដកស្រង់របាយការណ៍របស់ក្រសួងសុខាភិបាលមីយ៉ាន់ម៉ាចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១៥ ខែមិថុនា ករណីសង្ស័យសរុបចំនួន ២,២៨៥ នាក់ត្រូវបានធ្វើតេស្ត ហើយមនុស្ស ៥២នាក់ត្រូវបានបញ្ជាក់ថាវិជ្ជមាន ស្មើនឹង ២.២៨%នៃចំនួនអ្នកតេស្ត។

បើប្រៀបធៀបទៅនឹងសប្តាហ៍មុន ពីថ្ងៃទី ១ ដល់ថ្ងៃទី ៨ ខែមិថុនា ការធ្វើតេស្តមនុស្សចំនួន ២,១៥៤ បានរកឃើញករណីវិជ្ជមានចំនួន ៣១ ដែលស្មើនឹង ១.៤៤% នៃអ្នកដែលបានធ្វើតេស្ត។ ខណៈ ចាប់ពីថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី ១ ខែមិថុនា មានតែ ១៧ ករណីប៉ុណ្ណោះត្រូវបានរកឃើញ ដែលភាគច្រើនមកពីទីប្រជុំជននានាក្នុងតំបន់ Yangon ។

មន្ត្រីសុខាភិបាលមីយ៉ាន់ម៉ានិយាយថា ការកើនឡើងនៃករណីឆ្លងទាំងនេះបង្ហាញពីការកើតឡើងវិញបន្តិចម្តងៗនៃមេរោគកូវីដ១៩ជាថ្មី។ ទោះបីជាមិនមានការរាយការណ៍ពីការស្លាប់ក៏ដោយ ប៉ុន្តែនិន្នាការកើនឡើងបង្ហាញពីតម្រូវការសម្រាប់ការបន្តការត្រួតពិនិត្យ ការយល់ដឹងជាសាធារណៈ និងការប្រកាន់ខ្ជាប់នូវគោលការណ៍ណែនាំសុខភាពដើម្បីការពារការរីករាលដាល៕

(រូបភាព៖​ Reuters)
កោសិកាមេរោគកូវីដ១៩ (រូបភាព៖​ Freepix)

អត្ថបទ៖ ប៊ុន សុភាព

The post ករណីឆ្លងកូវីដ១៩កើនឡើងជាលំដាប់នៅក្នុងប្រទេសមីយ៉ាន់ម៉ា appeared first on Kampuchea Thmey Daily.