Zhao Wei ត្រឡប់មកកាន់បណ្ដាញសង្គមវិញបន្ទាប់ពីលែងលះដាច់ស្រេច
បន្ទាប់ពីស្ងប់ស្ងាត់អស់មួយរយៈ តាំងពីប្រកាសលែងលះជាមួយស្វាមីអ្នកជំនួញ តារាសម្ដែងស្រី Zhao Wei ស្រាប់តែលេចមុខសារជាថ្មីលើបណ្ដាញសង្គម ... The post Zhao Wei ត្រឡប់មកកាន់បណ្ដាញសង្គមវិញបន្ទាប់ពីលែងលះដាច់ស្រេច appeared first on Kampuchea Thmey Daily.

បន្ទាប់ពីស្ងប់ស្ងាត់អស់មួយរយៈ តាំងពីប្រកាសលែងលះជាមួយស្វាមីអ្នកជំនួញ តារាសម្ដែងស្រី Zhao Wei ស្រាប់តែលេចមុខសារជាថ្មីលើបណ្ដាញសង្គម ធ្វើឲ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង។ នាងបានសរសេរនៅលើទំព័រផ្ទាល់ខ្លួនជាមួយនឹងរូបថតនៃព្រះច័ន្ទបង្កប់អត្ថន័យ និងមានការទាក់ទងយ៉ាងសកម្មជាមួយអ្នកគាំទ្រ។
យ៉ាងណា ការវិលត្រឡប់មកកាន់បណ្ដាញសង្គមរបស់តារាស្រីរូបនេះ ធ្វើឲ្យអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលជាខ្លាំង។ នៅក្នុងផ្នែកបញ្ចេញមតិរបស់តួចិនបានផ្ញើពាក្យជូនពរថ្ងៃកំណើតដល់អ្នកគាំទ្រ និងលើកទឹកចិត្តយុវជនជាច្រើនដែលត្រៀមប្រឡងចូលសាកលវិទ្យាល័យ ដោយបង្ហាញពីភាពរួសរាយរាក់ទាក់ និងបើកចំហររបស់នាងជាសាធារណៈ។
ពីមុនក្នុងខែកុម្ភៈ Zhao Wei ត្រូវបានគេប្រទះឃើញទៅលេងស្រុកកំណើតរបស់នាងនៅ Anhui ។ រូបភាពទាំងនោះបង្ហាញថាតារាស្រីវ័យ៤៨ឆ្នាំ គ្មានការតុបតែងខ្លួនឡើងទម្ងន់ និងបង្ហាញពីការធ្លាក់ចុះបើធៀបនឹងរូបភាពស្រស់ស្អាតធម្មតា។ គេហទំព័រព័ត៌មាន 163 បាននិយាយថា ទម្លាប់ជក់បារី និងផឹកស្រាច្រើនឆ្នាំ អាចជាមូលហេតុដែលធ្វើឲ្យសម្រស់របស់នាង រសាត់ទៅយ៉ាងឆាប់រហ័ស។
ចំពេលមានការរំពឹងទុកអំពីរូបរាងរបស់នាង ប្រភពជាច្រើនបាននិយាយថា Zhao Wei ហាក់ដូចជាលែងចាប់អារម្មណ៍ក្នុងការវិលត្រលប់មកសម្តែងជាតួសម្តែងវិញហើយ បន្ទាប់ពីត្រូវបានហាមឃាត់រយៈពេល ៤ ឆ្នាំ។ ភាគច្រើនទំនងជាប្រសិនបើនាងត្រលប់មកវិញ នាងនឹងផ្តោតលើការដឹកនាំ ឬផលិតខ្សែភាពយន្តតែប៉ុណ្ណោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Honey Lee បញ្ចាក់ថា មិនបានគេចពន្ធពីសាជីវកម្មឯកជន
The post Zhao Wei ត្រឡប់មកកាន់បណ្ដាញសង្គមវិញបន្ទាប់ពីលែងលះដាច់ស្រេច appeared first on Kampuchea Thmey Daily.