WHO៖ បើបាត់ជំនួយអាមេរិក ការស្លាប់ដោយសារជំងឺអេដស៍និងគ្រុនចាញ់នឹងកើនឡើង
ប្រធានអង្គការសុខភាពពិភពលោកបានឲ្យដឹងថា ការស្លាប់ដោយសារមេរោគអេដស៍, ជំងឺគ្រុនចាញ់ និងជំងឺផ្សេងៗទៀតនឹងកើនឡើង ប្រសិនបើសហរដ្ឋអាមេរិកកាត់បន្ថយជំនួយបរទេសយ៉ាងខ្លាំងបែបនេះ The post WHO៖ បើបាត់ជំនួយអាមេរិក ការស្លាប់ដោយសារជំងឺអេដស៍និងគ្រុនចាញ់នឹងកើនឡើង appeared first on Kampuchea Thmey Daily.

ប្រធានអង្គការសុខភាពពិភពលោក បានឲ្យដឹងថា មរណៈភាពបង្កឡើងដោយមេរោគអេដស៍ ជំងឺគ្រុនចាញ់ និងជំងឺផ្សេងៗទៀត នឹងកើនឡើង ប្រសិនបើសហរដ្ឋអាមេរិកកាត់បន្ថយជំនួយបរទេសយ៉ាងច្រើនបែបនេះ។ យោងការចេញផ្សាយនានា។

អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានប្រាប់អ្នកយកព័ត៌មាននៅទីស្នាក់ក្នុងប្រទេសស្វីសកាលពីថ្ងៃចន្ទថា អង្គការនេះកំពុងឃើញនូវផលប៉ះពាល់នៃការកាត់បន្ថយជំនួយដោយរដ្ឋបាលរបស់សហរដ្ឋអាមេរិក ដឹកនាំដោយរដ្ឋបាលរបស់ លោក ដូណាល់ ត្រាំ។
ប្រធានាធិបតីសហរដ្ឋអាមេរិក បានផ្លាស់ប្តូរទៅកាត់បន្ថយការចំណាយផ្នែកសុខភាព រួមទាំងការផ្អាកជំនួយបរទេសដែលផ្តល់តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USIAD)។ វាក៏នឹងបញ្ចប់គម្រោងប្រហែល៨០ ភាគរយនៃគម្រោង USAID ផងដែរ។
លោក Tedros បាននិយាយថា ការរំខានដល់ការផ្គត់ផ្គង់ថ្នាំគឺធ្ងន់ធ្ងរ ហើយនឹងប៉ះពាល់យ៉ាងខ្លាំង ខណៈពេលដែលទ្វីបអាហ្រ្វិកជួបបញ្ហាជាមួយនឹងករណីឆ្លងមេរោគអេដស៍ច្រើន។ លោក បាននិយាយថា ការកាត់បន្ថយបែបនេះអាចនាំឱ្យមានការស្លាប់ដែលទាក់ទងនឹងមេរោគអេដស៍ចំនួន ៣លាននាក់ ដែលច្រើនជាងចំនួនបីដងកាលពីឆ្នាំមុន។
ចំពោះជំងឺគ្រុនចាញ់ លោក Tedros បាននិយាយថា ការរំខានលើការផ្គត់ផ្គង់មុង និងការផ្គត់ផ្គង់ផ្សេងទៀតអាចប៉ះពាល់ដល់ការកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយជំងឺនេះ និងបណ្តាលឱ្យមានអ្នកស្លាប់បន្ថែម ១០៧០០០ នាក់ដោយសារជំងឺគ្រុនចាញ់។
លោក Tedros បាននិយាយថា សហរដ្ឋអាមេរិកមានទំនួលខុសត្រូវ «ដើម្បីធានាថា ប្រសិនបើខ្លួនដកការផ្តល់មូលនិធិដោយផ្ទាល់សម្រាប់ប្រទេសនានា វាត្រូវតែធ្វើដោយរបៀបរៀបរយ និងមនុស្សធម៌ ដែលអនុញ្ញាតឱ្យពួកគេស្វែងរកប្រភពមូលនិធិជំនួស»។ លោកក៏បានស្នើឱ្យសហរដ្ឋអាមេរិកពិចារណាឡើងវិញនូវកម្រិតគាំទ្ររបស់ខ្លួនចំពោះសុខភាពពិភពលោក៕


អត្ថបទ៖ ប៊ុន សុភាព
The post WHO៖ បើបាត់ជំនួយអាមេរិក ការស្លាប់ដោយសារជំងឺអេដស៍និងគ្រុនចាញ់នឹងកើនឡើង appeared first on Kampuchea Thmey Daily.