Taeil អតីតក្រុម NCT នឹងបង្ហាញខ្លួននៅតុលាការ ក្រោមការចោទប្រកាន់​រំលោភ​សេពសន្ថវៈ​​

យោងតាមសារព័ត៌មាន Star News ការកាត់ក្តីលើកដំបូងរបស់អតីតសមាជិក NCT គឺតារាចម្រៀង Taeil នឹង... The post Taeil អតីតក្រុម NCT នឹងបង្ហាញខ្លួននៅតុលាការ ក្រោមការចោទប្រកាន់​រំលោភ​សេពសន្ថវៈ​​ appeared first on Kampuchea Thmey Daily.

Taeil អតីតក្រុម NCT នឹងបង្ហាញខ្លួននៅតុលាការ ក្រោមការចោទប្រកាន់​រំលោភ​សេពសន្ថវៈ​​

យោងតាមសារព័ត៌មាន Star News ការកាត់ក្តីលើកដំបូងរបស់អតីតសមាជិក NCT គឺតារាចម្រៀង Taeil នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១២ ខែឧសភា នៅតុលាការព្រហ្មទណ្ឌលេខ ២៦ តុលាការក្រុងសេអ៊ូលកណ្តាល។ លោក​រងការចោទ​ប្រកាន់​ក្រោម​ច្បាប់​កាលៈទេសៈ​ពិសេស​ទាក់​ទង​នឹង​ការ​ផ្ដន្ទាទោស​បទ​ល្មើស​ផ្លូវ​ភេទ​ជាមួយ​នឹងការ​រំលោភ​សេពសន្ថវៈ​​ធ្ងន់ធ្ងរ។

តារាប្រុសវ័យ៣០ឆ្នាំ គឺជាជនសង្ស័យម្នាក់ក្នុងចំណោមជនសង្ស័យបីនាក់ ដែលត្រូវបានចោទប្រកាន់ដោយគ្មានការឃុំខ្លួនកាលពីថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៥ ដោយផ្នែកស៊ើបអង្កេតឧក្រិដ្ឋកម្មស្ត្រី និងកុមារនៃការិយាល័យរដ្ឋអាជ្ញាកណ្តាលទីក្រុងសេអ៊ូល។ យ៉ាងណា អត្តសញ្ញាណ​ជន​សង្ស័យ​ពីរ​នាក់​ទៀត​ មិន​ត្រូវ​បាន​គេ​បញ្ចេញ​ទេ​។

ឧប្បត្តិហេតុនេះ បានចាប់ផ្តើមនៅថ្ងៃទី ១៣ ខែមិថុនាឆ្នាំ ២០២៤ នៅពេលដែលស្ត្រីពេញវ័យ (ហៅ A) បានចោទប្រកាន់ Taeil ពីបទរំលោភផ្លូវភេទ។ បន្ទាប់មកប៉ូលិស Banpo បានបើកការស៊ើបអង្កេត ហើយកោះហៅតារាប្រុស មកសាកសួរនៅថ្ងៃទី ២៨ ខែសីហា ឆ្នាំដដែល។ នៅចុងខែកុម្ភៈ ឆ្នាំ ២០២៥ គាត់ត្រូវបានចោទប្រកាន់ជាផ្លូវការ ហើយសំណុំរឿងនេះត្រូវបានបញ្ជូនទៅតុលាការ។

ប៉ូលិសបានស្នើសុំដីកាចាប់ខ្លួនជនសង្ស័យទាំង៣នាក់ ប៉ុន្តែតុលាការបានច្រានចោលពួកគេ ដោយសារតែជនសង្ស័យបានសារភាពថា ខ្លួនបានប្រព្រឹត្ត និងមិនមានសញ្ញានៃការរត់គេចខ្លួន។ ទោះបីជាគាត់មិនត្រូវបានឃុំខ្លួនក៏ដោយ ប៉ុន្តែការដែល Taeil នាមជាតារា K-pop ដ៏ល្បីល្បាញមួយរូប ត្រូវកាត់ទោសពីបទចោទប្រកាន់ធ្ងន់ធ្ងរ បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើល និងខឹងសម្បារយ៉ាងខ្លាំង។

ក្រោយមក លទ្ធផលផ្លូវច្បាប់ និងជាសាធារណៈនៃឧប្បត្តិហេតុនេះនាំឲ្យអតីតសមាជិក NCT ត្រូវដកចេញពីសកម្មភាពសិល្បៈ។ នៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៤ ក្រុមហ៊ុនគ្រប់គ្រង SM Entertainment បានប្រកាសជាផ្លូវការ អំពីការបញ្ចប់កិច្ចសន្យាផ្តាច់មុខជាមួយ Taeil ថា តារាប្រុសបច្ចុប្បន្នកំពុងស្ថិតក្រោមការស៊ើបអង្កេតព្រហ្មទណ្ឌដោយព្រះរាជអាជ្ញា។ ដោយផ្អែកលើការព្រមព្រៀងគ្នាទៅវិញទៅមក និងផ្អែកលើការបាត់បង់ការជឿទុកចិត្ត យើងបានសម្រេចចិត្តបញ្ចប់កិច្ចសន្យានៅថ្ងៃទី ១៥ ខែតុលា។

គួរបញ្ចាក់ដែរថា Taeil បាន​បង្ហាញ​ខ្លួន​ដំបូង​ក្នុង​ឆ្នាំ ២០១៦ ក្នុង​នាម​ជា​សមាជិក​ក្រុម​ចម្រៀង​ប្រុស NCT ក្រោម​ផលិតកម្ម SM Entertainment។ ក្នុងអំឡុងពេលអាជីពរបស់គាត់គាត់បានសកម្មនៅក្នុងក្រុមរង NCT 127 និង NCT U ដែលត្រូវបានគេស្គាល់ថា សម្រាប់សម្លេងដ៏មានឥទ្ធិពលរបស់គាត់និងរូបភាពសាធារណៈស្អាតផូផង់។ ទោះជាយ៉ាងណាក៏ដោយ រឿងអាស្រូវនេះបានបញ្ចប់អាជីពរបស់គាត់នៅក្នុងក្រុម K-pop ដ៏ពេញនិយមបំផុតមួយនាពេលបច្ចុប្បន្ននេះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ភ្នែករបស់តួអង្គ យ៉ាងគួរ ជំនាន់ឆ្នាំ៩៥ វិះនឹងពិការ បើព្យាបាលមិនទាន់ពេល

The post Taeil អតីតក្រុម NCT នឹងបង្ហាញខ្លួននៅតុលាការ ក្រោមការចោទប្រកាន់​រំលោភ​សេពសន្ថវៈ​​ appeared first on Kampuchea Thmey Daily.