Rice ស៊ុតហ្វ្រីឃីគ ២ គ្រាប់យប់មិញ សាងកំណត់ត្រាពិសេសមួយ សូម្បី M10, CR7 ក៏មិនធ្លាប់ធ្វើបាន

ខ្សែបម្រើការពាររបស់ក្រុមកាំភ្លើងធំ Arsenal កីឡាករ Declan Rice បានសាងកំណត់ត្រាពិសេសមួយក្នុងពានរង្វាន់កំពូលរបស់ អឺរ៉ុប UEFA Champions League ដែលសូម្បីស្តេចបាល់ទាត់... The post Rice ស៊ុតហ្វ្រីឃីគ ២ គ្រាប់យប់មិញ សាងកំណត់ត្រាពិសេសមួយ សូម្បី M10, CR7 ក៏មិនធ្លាប់ធ្វើបាន appeared first on Kampuchea Thmey Daily.

Rice ស៊ុតហ្វ្រីឃីគ ២ គ្រាប់យប់មិញ សាងកំណត់ត្រាពិសេសមួយ សូម្បី M10, CR7 ក៏មិនធ្លាប់ធ្វើបាន

ខ្សែបម្រើការពាររបស់ក្រុមកាំភ្លើងធំ Arsenal កីឡាករ Declan Rice បានសាងកំណត់ត្រាពិសេសមួយក្នុងពានរង្វាន់កំពូលរបស់ អឺរ៉ុប UEFA Champions League ដែលសូម្បីស្តេចបាល់ទាត់ Lionel Messi និង Cristiano Ronaldo ក៏មិន​ធ្លាប់​ធ្វើបាន។

ទិដ្ឋភាពប្រកួត

Rice បានដើរតួយ៉ាងសំខាន់ ក្នុងការជួយឱ្យក្រុមម្ចាស់ផ្ទះ Arsenal យកឈ្នះលើក្រុម Real Madrid ក្នុងលទ្ធផលយ៉ាងត្រចះត្រចង់ ៣-០ ជើងទី ១ វគ្គ ៨ ក្រុមចុងក្រោយពាន UCL បន្ទាប់ពីរូបគេស៊ុតបញ្ចូលទីតាមរយៈគ្រាប់បាល់ហ្វ្រីឃីគ​​ ២ គ្រាប់ម្នាក់ឯងយ៉ាងអស្ចារ្យ និងមួយគ្រាប់ទៀត គឺរកបានដោយកីឡាករ Mikel Merino។

តាមរយៈគ្រាប់បាល់ហ្វ្រីឃីគទាំង ២ គ្រាប់នេះ បានធ្វើឱ្យខ្សែបម្រើសញ្ជាតិ អង់គ្លេស វ័យ ២៦ ឆ្នាំ បាន​សាងកំណត់ត្រាដ៏ពិសេសមួយ ដោយបានក្លាយជាកីឡាករបាល់ទាត់ដំបូងគេបំផុត ដែលអាចរកបានគ្រាប់បាល់ហ្វ្រីឃីគ​បាន​ជោគជ័យ​ដល់ទៅ ២ គ្រាប់ក្នុង១ប្រកួត នៅក្នុងការប្រកួតវគ្គចាញ់ធ្លាក់ពាន UCL។

ទិដ្ឋភាពប្រកួត

យ៉ាងណា កន្លងមកនៅក្នុងប្រវត្តិសាស្ត្រ UCL ក៏ធ្លាប់មានកីឡាករធ្លាប់រកបានគ្រាប់បាល់ហ្វ្រីឃីគ ២ គ្រាប់ក្នុង១ប្រកួតដែរ ដូចជាលោក Rivaldo, Cristiano Ronaldo, Neymar និង Hakim Ziyech ប៉ុន្តែការស៊ុតបញ្ចូលទីរបស់ពួកគេ គឺនៅក្នុងការប្រកួតវគ្គជម្រុះក្នុងពូល ពោលមិនមែនជាការប្រកួតក្នុងវគ្គចាញ់ធ្លាក់ឡើយ៕

រូបភាព

អត្ថបទ៖ សេម កុសល
ប្រភព៖ Fabrizio Romano

The post Rice ស៊ុតហ្វ្រីឃីគ ២ គ្រាប់យប់មិញ សាងកំណត់ត្រាពិសេសមួយ សូម្បី M10, CR7 ក៏មិនធ្លាប់ធ្វើបាន appeared first on Kampuchea Thmey Daily.