Nike និង Adidas ស្នើឱ្យ ត្រាំ លើកលែងពន្ធ ដោយខ្លាចត្រូវបិទទ្វារអាជីវកម្ម
លិខិតនេះ ត្រូវបានចុះហត្ថលេខាដោយម៉ាកស្បែកជើងជាច្រើន ចំនួន ៧៦ រួមមានក្រុមហ៊ុន Nike, Adidas, Skechers និង Under Armour ជាដើម។ The post Nike និង Adidas ស្នើឱ្យ ត្រាំ លើកលែងពន្ធ ដោយខ្លាចត្រូវបិទទ្វារអាជីវកម្ម appeared first on Kampuchea Thmey Daily.

ក្រុមហ៊ុនផលិតស្បែកជើង និងសម្លៀកបំពាក់អន្តរជាតិធំៗ រួមទាំង Nike និង Adidas ដែលពឹងផ្អែកលើមជ្ឈមណ្ឌលផលិតកម្មនៅវៀតណាមសម្រាប់ការនាំចេញ កំពុងស្នើសុំប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឱ្យលើកលែងពន្ធ ក្រោមក្ដីបារម្ភអំពីកំណើនថ្លៃដើមផលិត និងការបិទអាជីវកម្ម។ នេះបើតាមការចុះផ្សាយរបស់កាសែត The Investor កាលពីចុងសប្ដាហ៍មុន។

ក្នុងលិខិតស្នើសុំផ្ញើទៅកាន់សេតវិមានកាលពីសប្ដាហ៍មុន អង្គការអ្នកចែកចាយស្បែកជើង និងអ្នកលក់រាយរបស់អាមេរិក តំណាងឱ្យក្រុមហ៊ុនផលិតស្បែកជើងធំៗ បាននិយាយថា ពន្ធគយបដិការរបស់ ត្រាំ បង្កជា «ការគំរាមកំហែងអត្ថិភាព» ដល់ឧស្សាហកម្មស្បែកជើង។
លិខិតនេះ ត្រូវបានចុះហត្ថលេខាដោយម៉ាកស្បែកជើងជាច្រើន ចំនួន ៧៦ រួមមានក្រុមហ៊ុន Nike, Adidas, Skechers និង Under Armour ជាដើម។

លិខិតដដែលសរសេរយ៉ាងដូច្នេះថា៖ «ក្រុមហ៊ុនជាច្រើន ដែលផលិតស្បែកជើងមានតម្លៃសមរម្យសម្រាប់គ្រួសារមានប្រាក់ចំណូលទាប និងមធ្យម មិនអាចសម្របនឹងអត្រាពន្ធខ្ពស់នេះទេ ហើយក៏មិនអាចបង្កើនការចំណាយសម្រាប់អតិថិជនដែរ។ បើគ្មានការបន្ធូរបន្ថយពន្ធគយបដិការភ្លាមៗទេ ពួកគេនឹងបិទទ្វារ»។
គួរគូសបញ្ជាក់ថា ត្រាំ បានប្រកាសដាក់ពន្ធគយធ្ងន់ធ្ងរលើចិន និងប្រទេសនៅអាស៊ានរួមមានវៀតណាម ឥណ្ឌូណេស៊ី កម្ពុជា ដែលសុទ្ធសឹងតែជាប្រទេសផលិតស្បែកជើងសំខាន់សម្រាប់ក្រុមហ៊ុនអន្តរជាតិដូចជា Nike និង Adidas ជាដើម។ ក្រុមហ៊ុនទាំងនោះ មានសហរដ្ឋអាមេរិកគឺជាទីផ្សារដ៏សំខាន់មួយ៕
The post Nike និង Adidas ស្នើឱ្យ ត្រាំ លើកលែងពន្ធ ដោយខ្លាចត្រូវបិទទ្វារអាជីវកម្ម appeared first on Kampuchea Thmey Daily.