Man UTD ចង់បំបែកកំណត់ត្រា១០០លានអឺរ៉ូចរចាទិញ Ronald Araujo

The Gaol ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបបិសាចក្រហម Man UTD ត្រូវបានគេរាយការណ៍ថានឹងត្រៀមបញ្ចេញខ្ទង់ចំណាយប្រមាណដល់ទៅជាង ១០០លានអឺរ៉ូ ដើម្បីអាចចរចាក្នុងការនាំយកកីឡាករ Ronald Araujo ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Barcelona។ ខ្សែការពារវ័យ ២៥ឆ្នាំជនជាតិអ៊ុយរ៉ាហ្គាយរូបនេះគឺជាគោលដៅដ៏សំខាន់ ដែលអាចនឹងមកជួយដល់ការពង្រឹងក្លឹបឡើងវិញក្រោមការដឹកនាំរបស់លោក Ruben Amorim នៅពេលនេះដូច្នេះក្លឹបយ៉ាងណាក្តីប្រហែលជាត្រូវចំណាយលុយ យ៉ាងច្រើនសន្ធឹកសន្ធាប់បំបែកកំណត់ត្រាដើម្បីអាចចរចាបានជោគជ័យ។ គួរឲ្យដឹងដែរថាកុងត្រារបស់ Araujo មានសុពលភាពរហូតទៅដល់ឆ្នាំ២០៣១ ប៉ុន្តែដោយសារបញ្ហាហិរញ្ញវត្ថុរបស់ Barcelona នៅតែបន្តនោះមានន័យថាក្លឹបអាចនឹងស្តាប់ និងពិចារណាទៅលើសំណើរទាំងឡាយជាក់ស្តែងកាលពីខែមករា ក្លឹប Juventus ធ្លាប់បានដាក់សំណើរម្តងដែរប៉ុន្តែមិនត្រូវទៅនឹងអ្វីដែល Barcelona ទាមទារតម្លៃខ្លួនកីឡាករឡើយ៕ ប្រែសម្រួល៖ ស៊ុនលី

Man UTD ចង់បំបែកកំណត់ត្រា១០០លានអឺរ៉ូចរចាទិញ Ronald Araujo

The Gaol ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបបិសាចក្រហម Man UTD ត្រូវបានគេរាយការណ៍ថានឹងត្រៀមបញ្ចេញខ្ទង់ចំណាយប្រមាណដល់ទៅជាង ១០០លានអឺរ៉ូ ដើម្បីអាចចរចាក្នុងការនាំយកកីឡាករ Ronald Araujo ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Barcelona។

ខ្សែការពារវ័យ ២៥ឆ្នាំជនជាតិអ៊ុយរ៉ាហ្គាយរូបនេះគឺជាគោលដៅដ៏សំខាន់ ដែលអាចនឹងមកជួយដល់ការពង្រឹងក្លឹបឡើងវិញក្រោមការដឹកនាំរបស់លោក Ruben Amorim នៅពេលនេះដូច្នេះក្លឹបយ៉ាងណាក្តីប្រហែលជាត្រូវចំណាយលុយ យ៉ាងច្រើនសន្ធឹកសន្ធាប់បំបែកកំណត់ត្រាដើម្បីអាចចរចាបានជោគជ័យ។

គួរឲ្យដឹងដែរថាកុងត្រារបស់ Araujo មានសុពលភាពរហូតទៅដល់ឆ្នាំ២០៣១ ប៉ុន្តែដោយសារបញ្ហាហិរញ្ញវត្ថុរបស់ Barcelona នៅតែបន្តនោះមានន័យថាក្លឹបអាចនឹងស្តាប់ និងពិចារណាទៅលើសំណើរទាំងឡាយជាក់ស្តែងកាលពីខែមករា ក្លឹប Juventus ធ្លាប់បានដាក់សំណើរម្តងដែរប៉ុន្តែមិនត្រូវទៅនឹងអ្វីដែល Barcelona ទាមទារតម្លៃខ្លួនកីឡាករឡើយ៕

ប្រែសម្រួល៖ ស៊ុនលី