Jennie ទម្លាយរឿងសង្សារចាស់ គ្មានសល់ក្នុងកម្មវិធីរបស់អាមេរិក (មានវីដេអូ)
Jennie បាននិយាយទាំងភ្ញាក់ផ្អើលថា "អស្ចារ្យណាស់ អ្នកមើលខ្ញុំធ្លុះ"។ The post Jennie ទម្លាយរឿងសង្សារចាស់ គ្មានសល់ក្នុងកម្មវិធីរបស់អាមេរិក (មានវីដេអូ) appeared first on Kampuchea Thmey Daily.

ថ្មីៗនេះ Jennie សមាជិក Blackpink បានធ្វើបទសម្ភាសជាមួយលោក Zane Lowe អំពីអាល់ប៊ុមចម្រៀង Ruby ដែលជាកន្លែងដែលនាងបាននិយាយយ៉ាងស៊ីជម្រៅអំពីអត្ថន័យនៃបទចម្រៀងនីមួយៗរួមទាំងបទ “Twin” ។
ពិធីករ Zane បាននិយាយថា “បទនេះ ប្រាកដណាស់និយាយអំពីនរណាម្នាក់។ អ្នកមិនបានសរសេរបទចម្រៀងដែលមានអារម្មណ៍ស្រមើរស្រម៉ៃបានទេ។ នោះជាសារច្បាស់ណាស់”។ បើតាម Zane ដែលធ្លាប់បានស្តាប់បទនេះ បញ្ជាក់ថាវាពោរពេញទៅដោយអារម្មណ៍ផ្ទាល់ខ្លួន ទាល់តែអ្នកធ្លាប់មានបទពិសោធន៍ផ្អែកលើរឿងពិត ទើបអាចសរសេរចម្រៀងមនោសញ្ចេតនាបែបនេះចេញ។

ទន្ទឹមនឹងនោះ Jennie មានការភ្ញាក់ផ្អើលចំពោះការវិភាគដ៏ល្អឥតខ្ចោះរបស់ Zane លើបទចម្រៀងរបស់នាង។ តារាស្រីរូបនេះ បាននិយាយទាំងភ្ញាក់ផ្អើលថា “អស្ចារ្យណាស់ អ្នកមើលខ្ញុំធ្លុះ”។ នាងបានទទួលស្គាល់ថា បទចម្រៀងនេះមានលក្ខណៈផ្ទាល់ខ្លួនសម្រាប់នាង ប៉ុន្តែនាងនៅតែសម្រេចចិត្តបញ្ចេញវាដោយសង្ឃឹមថាមាននរណាម្នាក់អាចឆ្លើយតបនឹងអារម្មណ៍របស់នាងបាន។

មិនតែប៉ុណ្នោះ Jennie បានបន្ដទៀតថា “ខ្ញុំគិតថាការមានភាពស្មោះត្រង់លើបទចម្រៀងនោះ បានផ្តល់ឱ្យខ្ញុំនូវការសន្និដ្ឋាន គំនិតច្បាស់លាស់អំពីអារម្មណ៍របស់ខ្ញុំចំពោះទំនាក់ទំនងនោះ។ នេះយកទៅ ខ្ញុំបញ្ចេញរឿងក្នុងចិត្តអស់ហើយ ខ្ញុំកំពុងសរសេរសារទៅកាន់អ្នក”៕

The post Jennie ទម្លាយរឿងសង្សារចាស់ គ្មានសល់ក្នុងកម្មវិធីរបស់អាមេរិក (មានវីដេអូ) appeared first on Kampuchea Thmey Daily.