Barca អវត្តមាន​កីឡាករសំខាន់ ៤ នាក់ ខណៈ Real Madrid អវត្តមាន​ ៣នាក់ មុនប៉ះគ្នាយប់នេះ

Barcelona និង Real Madrid សុទ្ធតែមានបញ្ហាកីឡាកររបួសរៀងៗខ្លួន មុនជួបគ្នាយប់នេះក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Copa del Rey... The post Barca អវត្តមាន​កីឡាករសំខាន់ ៤ នាក់ ខណៈ Real Madrid អវត្តមាន​ ៣នាក់ មុនប៉ះគ្នាយប់នេះ appeared first on Kampuchea Thmey Daily.

Barca អវត្តមាន​កីឡាករសំខាន់ ៤ នាក់ ខណៈ Real Madrid អវត្តមាន​ ៣នាក់ មុនប៉ះគ្នាយប់នេះ

Barcelona និង Real Madrid សុទ្ធតែមានបញ្ហាកីឡាកររបួសរៀងៗខ្លួន មុនជួបគ្នាយប់នេះក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Copa del Rey។

Poster ប្រកួត

ក្លិបទាំង ២ បានប្រកាសបញ្ជីឈ្មោះកីឡាករ ត្រៀម​ប៉ះ​គ្នា​នៅ​កីឡដ្ឋាន Estadio de La Cartuja ក្នុងទីក្រុង Sevilla នារាត្រីនេះរួចរាល់ហើយ ខណៈសង្កេតឃើញ Barcelona អវត្តមានកីឡាករសំខាន់ ៤ នាក់ រីឯ Real Madrid អវត្តមាន ៣ នាក់។

កីឡាកររបស់ Barca ដែលអវត្តមានរាត្រីនេះរួមមាន Robert Lewandowski (របួសសរសៃពួរ), Marc Bernal (របួសជង្គង់), Marc Casado (របួសជង្គង់) និង Alejandro Balde (របួសសរសៃពួរ)។

កីឡាកររបួសរបស់ Barca

ដោយឡែកកីឡាកររបស់ Real Madrid អវត្តមាន​កីឡាករ Eder Militao និង Dani Carvajal របួសជង្គង់ដូចគ្នាតាំងពីដើមរដូវកាល ហើយ​ Eduardo Camavinga ទើបរងរបួសសាច់ដុំកាលពីពេលថ្មីៗនេះ។

កីឡាកររបួសរបស់ Real Madrid

សូមបញ្ជាក់ជាថ្មីថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រពាន Copa del Rey រវាង Barca និង Real Madrid រាត្រីនេះ នឹងធ្វើឡើងនៅកីឡដ្ឋាន Estadio de La Cartuja វេលាម៉ោង ៣ រំលងអាធ្រាត្រឈានចូលថ្ងៃទី អាទិត្យ ទី ២៧ ខែ មេសា៕

អត្ថបទ៖ សេម កុសល

The post Barca អវត្តមាន​កីឡាករសំខាន់ ៤ នាក់ ខណៈ Real Madrid អវត្តមាន​ ៣នាក់ មុនប៉ះគ្នាយប់នេះ appeared first on Kampuchea Thmey Daily.