៤ខែ​ដើម​ឆ្នាំ​២០២៥ អារ៉ាប៊ីសាអូឌីត ប្រហារជីវិតមនុស្ស ១០០​នាក់

យោងតាម​របាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ AFP គិតត្រឹមដើមខែឧសភា​ឆ្នាំ​២០២៥ អារ៉ាប៊ីសាអូឌីតបានប្រហារ... The post ៤ខែ​ដើម​ឆ្នាំ​២០២៥ អារ៉ាប៊ីសាអូឌីត ប្រហារជីវិតមនុស្ស ១០០​នាក់ appeared first on Kampuchea Thmey Daily.

៤ខែ​ដើម​ឆ្នាំ​២០២៥ អារ៉ាប៊ីសាអូឌីត ប្រហារជីវិតមនុស្ស ១០០​នាក់

យោងតាម​របាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ AFP គិតត្រឹមដើមខែឧសភា​ឆ្នាំ​២០២៥ អារ៉ាប៊ីសាអូឌីតបានប្រហារជីវិតមនុស្សយ៉ាងហោចណាស់ ១០០​នាក់ ដែលធ្វើ​ឲ្យ​មានការព្រួយបារម្ភជាអន្តរជាតិចំពោះការកើនឡើងនៃការប្រើប្រាស់​ទោស​ប្រហារ​ជីវិត។

ការប្រហារជីវិតចុងក្រោយ ពាក់ព័ន្ធនឹងជនជាតិអារ៉ាប៊ីសាអូឌីត​២​នាក់ដែលត្រូវបានកាត់ទោសលើការចោទប្រកាន់ទាក់ទងនឹងអំពើភេរវកម្ម រួមទាំងការចូលរួមក្នុងអង្គការភេរវករ និងការទទួលការបណ្តុះបណ្តាលនៅបរទេសដើម្បីផលិតគ្រឿងផ្ទុះ។

ក្នុង​ចំណោម​ការ​ប្រហារ​ជីវិត​ទាំង​១០០​​នាក់​ឆ្នាំ​នេះ មាន​៥៩​ករណី​គឺ​សម្រាប់​បទ​ល្មើស​ទាក់​ទង​នឹង​គ្រឿង​ញៀន ក្នុង​នោះ​៤៣​នាក់​ត្រូវ​ប្រហារ​ជីវិត​ជា​ជន​បរទេស។ នៅឆ្នាំ​២០២៤ អារ៉ាប៊ីសាអូឌីតបានប្រហារជីវិតមនុស្សយ៉ាងហោចណាស់ ៣៤៥​នាក់ ដែលជាចំនួនខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស។

អារ៉ាប៊ីសាអូឌីតនៅតែជាប្រទេសមួយក្នុងចំណោម​​ប្រទេស​ដែល​មាន​ទោស​ប្រហារជីវិត​ច្រើន​ជាង​គេ​​នៅ​លើ​ពិភពលោក សម្រាប់បទល្មើសជាច្រើន រួមមាន ឃាតកម្ម អំពើភេរវកម្ម ការជួញដូរគ្រឿងញៀន និងឧក្រិដ្ឋកម្មផ្សេងៗទៀត។ ការបន្តប្រើទោសប្រហារជីវិត ជាពិសេសចំពោះបទល្មើសអហិង្សា បានរង​ការ​ថ្កោលទោសយ៉ាងខ្លាំង​ពីសហគមន៍អន្តរជាតិ និង​ក្រុម​សិទ្ធិមនុស្ស៕

ដោយ៖ ឈាង

The post ៤ខែ​ដើម​ឆ្នាំ​២០២៥ អារ៉ាប៊ីសាអូឌីត ប្រហារជីវិតមនុស្ស ១០០​នាក់ appeared first on Kampuchea Thmey Daily.