វគ្គផ្ដាច់ព្រ័ត្រ​ AFC Challenge League នៅ​កម្ពុជា៖ ​ផ្ដល់​ផល​ចំណេញ​អ្វី​ខ្លះ​ដល់​ព្រះខ័នរាជស្វាយរៀង​…

វគ្គផ្ដាច់ព្រ័ត្រ​ AFC Challenge League ដែល​នឹង​ធ្វើ​នៅ​កម្ពុជា The post វគ្គផ្ដាច់ព្រ័ត្រ​ AFC Challenge League នៅ​កម្ពុជា៖ ​ផ្ដល់​ផល​ចំណេញ​អ្វី​ខ្លះ​ដល់​ព្រះខ័នរាជស្វាយរៀង​… appeared first on Kampuchea Thmey Daily.

វគ្គផ្ដាច់ព្រ័ត្រ​ AFC Challenge League នៅ​កម្ពុជា៖ ​ផ្ដល់​ផល​ចំណេញ​អ្វី​ខ្លះ​ដល់​ព្រះខ័នរាជស្វាយរៀង​…

វគ្គផ្ដាច់ព្រ័ត្រ​ AFC Challenge League ដែល​នឹង​ធ្វើ​នៅ​កម្ពុជា​ ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​មរតកតេជោ​ ថ្ងៃ​ទី១០​ ខែ​ឧសភា​ ២០២៥​ នេះ​បាន​ផ្ដល់​ផល​ចំណេញ​ក្រុម​ម្ចាស់​ផ្ទះ​ ព្រះខ័នរាជស្វាយរៀង​ ដូច​ជា​មិន​ចំណាយ​ពេល​​ធ្វើ​ដំណើរ​ទៅ​ប្រកួត​ និង​មាន​អ្នក​គាំទ្រ​ច្រើន​មក​លើក​ទឺកចិត្ត។​

ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង

បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​ Pep Munoz​ វគ្គ​ផ្ដាច់ព្រ័ត្រ AFC Challenge League ដែល​នឹង​ធ្វើ​ឡើង​នៅ​កម្ពុជា​នេះ​មាន​ផល​ចំណេញ​ច្រើន​ដល់​ព្រះខ័នរាជស្វាយរៀង​ ដូច​ជា​ មិន​ត្រូវការ​​​ធ្វើ​ដំណើរ និង​អាច​ស្នាក់​នៅ​ផ្ទះ​បាន​រៀងៗខ្លួន។​ ក្រុម​ទាំង​មូល​អាច​ធ្វើ​បាន​តាម​ទម្លាប់​ដូច​ការ​ប្រកួត​រាល់ដង​ ការ​ត្រៀម​ខ្លួន ការ​ហ្វឹកហាត់​ ព្រោះ​នេះ​ជា​ការ​ប្រកួត​នៅ​កម្ពុជា។​

បន្ថែម​ពី​នេះ​លោក​ជឿជាក់​ថា​នៅ​ថ្ងៃ​ប្រកួត​នឹង​មាន​អ្នក​គាំទ្រ​មក​ទស្សនា​លើក​ទឹក​ចិត្ត​ច្រើន​ បើ​ទោះ​ជា​សំបុត្រ​សម្រាប់​ក្រុម​ភ្ញៀវ​ និង​ម្ចាស់ផ្ទះ​បាន​ចែក​ឲ្យ​ស្មើ​គ្នា​ក៏ដោយ។​

ទិដ្ឋភាពអ្នក​គាំទ្រ

បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់​ AFC Challenge League​ រវាង​ ព្រះខ័នរាជស្វាយរៀង​ និង​ FK Arkadag នៅ​ថ្ងៃ​ទី១០​ ខែ​ឧសភា​ ឆ្នាំ​២០២៥​ ខាង​មុខ​នេះ​នឹង​រៀបចំ​ឡើង​នៅ​លើ​ទឹកដី​កម្ពុជា​ជា​ម្ចាស់​ផ្ទះ។​ ការ​ប្រកួត​នេះ​ធ្វើ​ឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតកតេជោ​ ចាប់​ពី​ម៉ោង​៧យប់​តទៅ៕​

ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង

អត្ថបទដោយ៖ នួន ស៊ីណា

The post វគ្គផ្ដាច់ព្រ័ត្រ​ AFC Challenge League នៅ​កម្ពុជា៖ ​ផ្ដល់​ផល​ចំណេញ​អ្វី​ខ្លះ​ដល់​ព្រះខ័នរាជស្វាយរៀង​… appeared first on Kampuchea Thmey Daily.