ឱកាសការងារជាង ៦ម៉ឺនកន្លែង ត្រូវបានក្រសួងកាងារប្រកាសផ្ដល់ជូនយុវជន និងសាធារណៈជនទូទៅ

ភ្នំពេញ៖ ក្រសួងកាងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានប្រកាសថា គិតត្រឹមថ្ងៃទី ១៦ ខែឧសភាឆ្នាំ២០២៥នេះ ប្រទេសកម្ពុជាកំពុងមានតម្រូវការកម្លាំងពលកម្មចំនួន ៦៤ ០៧៤កន្លែងទៅលើវិស័យឧស្សាហកម្មចំនួន ៥០ ៥៧១កន្លែង, សេវាកម្មចំនួន ៣ ៦៥២កន្លែង និងវិស័យកសិកម្មចំនួន ៩ ៨៥១កន្លែង។ លោក​ ស៊ុន មេសា អ្នកនាំពាក្យក្រសួងកាងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានថ្លែងថា៖«កម្ពុជាបច្ចុប្បន្ននេះ គឺយើងកំពុងមានតម្រូវការកម្លាំងពលកម្មចំនួន ៦៤ ០៧៤កន្លែងទៅលើវិស័យឧស្សាហកម្មចំនួន ៥០ ៥៧១កន្លែង, សេវាកម្មចំនួន ៣ ៦៥២កន្លែង និងវិស័យកសិកម្មចំនួន ៩ ៨៥១កន្លែង»។ លោកបានបន្ដថា៖«តម្រូវការដែលខ្ពស់ជាងគេនោះ គឺអ្នកបញ្ជាម៉ាស៊ីនដេរ កម្មករចម្ការដំណាំ កម្មករក្នុងផលិតកម្ម កម្មករវេចខ្ចប់ដោយដៃ មន្រ្តីឥណទាន និងប្រាក់កម្ចី យន្តការី និងអ្នកតម្លើងអគ្គិសនី អ្នកបញ្ជាម៉ាស៊ីនធ្វើស្បែកជើង អ្នកបច្ចេកទេសត្រួតពិនិត្យដំណើរការផលិត និងជំនាញផ្សេងៗជាច្រើនប្រភេទទៀត»។ អ្នកនាំពាក្យរូបនេះបានអំពាវនាវដល់សាធារណៈជន យុវជន និងប្រជាពលរដ្ឋខ្មែរដែលមិនទាន់មានការងារ ឬកំពុងស្វែងរកការងារធ្វើ សូមទាក់ទងទៅទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA)នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីទទួលបានកា

ឱកាសការងារជាង ៦ម៉ឺនកន្លែង ត្រូវបានក្រសួងកាងារប្រកាសផ្ដល់ជូនយុវជន និងសាធារណៈជនទូទៅ

ភ្នំពេញ៖ ក្រសួងកាងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានប្រកាសថា គិតត្រឹមថ្ងៃទី ១៦ ខែឧសភាឆ្នាំ២០២៥នេះ ប្រទេសកម្ពុជាកំពុងមានតម្រូវការកម្លាំងពលកម្មចំនួន ៦៤ ០៧៤កន្លែងទៅលើវិស័យឧស្សាហកម្មចំនួន ៥០ ៥៧១កន្លែង, សេវាកម្មចំនួន ៣ ៦៥២កន្លែង និងវិស័យកសិកម្មចំនួន ៩ ៨៥១កន្លែង។

លោក​ ស៊ុន មេសា អ្នកនាំពាក្យក្រសួងកាងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានថ្លែងថា៖«កម្ពុជាបច្ចុប្បន្ននេះ គឺយើងកំពុងមានតម្រូវការកម្លាំងពលកម្មចំនួន ៦៤ ០៧៤កន្លែងទៅលើវិស័យឧស្សាហកម្មចំនួន ៥០ ៥៧១កន្លែង, សេវាកម្មចំនួន ៣ ៦៥២កន្លែង និងវិស័យកសិកម្មចំនួន ៩ ៨៥១កន្លែង»។

លោកបានបន្ដថា៖«តម្រូវការដែលខ្ពស់ជាងគេនោះ គឺអ្នកបញ្ជាម៉ាស៊ីនដេរ កម្មករចម្ការដំណាំ កម្មករក្នុងផលិតកម្ម កម្មករវេចខ្ចប់ដោយដៃ មន្រ្តីឥណទាន និងប្រាក់កម្ចី យន្តការី និងអ្នកតម្លើងអគ្គិសនី អ្នកបញ្ជាម៉ាស៊ីនធ្វើស្បែកជើង អ្នកបច្ចេកទេសត្រួតពិនិត្យដំណើរការផលិត និងជំនាញផ្សេងៗជាច្រើនប្រភេទទៀត»។

អ្នកនាំពាក្យរូបនេះបានអំពាវនាវដល់សាធារណៈជន យុវជន និងប្រជាពលរដ្ឋខ្មែរដែលមិនទាន់មានការងារ ឬកំពុងស្វែងរកការងារធ្វើ សូមទាក់ទងទៅទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA)នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីទទួលបានការប្រឹក្សាយោបល់ និងទទួលបានឱកាសការងារដែលខ្លួនពេញចិត្ត។

លោក​ ស៊ុន មេសា បានបន្ថែមថា ក្រសួងការងារ គឺជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជាបានពង្រីកការផ្សព្វផ្សាយព័ត៌មានអំពីឱកាសការងារកាន់តែផុសផុលសម្រាប់បងប្អូនស្វែងរកការងារតាមរយៈបណ្តាញសង្គមជាច្រើនដូចជា ហ្វេសប៊ុក, TikTok និងមជ្ឈមណ្ឌលការងារចល័ត ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ក៏ដូចជា ការផ្គត់ផ្គង់ និងផ្គូរផ្គងកម្លាំងពលកម្មរវាងកម្មករនិយោជិត និងនិយោជក។

គួរបញ្ជាក់ថា ទីភ្នាក់ងារ NEA បានបង្កើនការចុះឈ្មោះដោយផ្ទាល់តាមមូលដ្ឋាន តាមប្រព័ន្ធឌីជីថល ដែលមានបញ្ជរសេវាការងារសាធារណៈចល័តរបស់ក្រសួងការងារ និងតាមរយៈកម្មវិធីទូរស័ព្ទដៃ។ លើសពីនេះមានការបង្កើនការរៀបចំពិព័រណ៌ការងារដូចជា វេទិកាការងារ កិច្ចសម្ភាសន៍ការងារ ពិព័រណ៌ថ្នាក់ខេត្ត ថ្នាក់ជាតិ ដើម្បីបន្តផ្សព្វផ្សាយឱកាសការងារដោយផ្ទាល់នៅកន្លែងជារៀងរាល់ថ្ងៃជូនពលរដ្ឋខ្មែរគ្រប់រូប៕