ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អះអាង ស្ថានភាពវិនិយោគនៅកម្ពុជា នឹងមានកំណើននៅឆ្នាំខាងមុខ
វិនិយោគ នៅកម្ពុជា កំពុងមានកំណើនគួរឱ្យកត់សម្គាល់នៅក្នុងឆ្នាំ២០២៤... The post ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អះអាង ស្ថានភាពវិនិយោគនៅកម្ពុជា នឹងមានកំណើននៅឆ្នាំខាងមុខ appeared first on Kampuchea Thmey Daily.
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងអំពីស្ថានភាពវិនិយោគ នៅកម្ពុជា កំពុងមានកំណើនគួរឱ្យកត់សម្គាល់នៅក្នុងឆ្នាំ២០២៤ កាលានុវត្តភាព ក៏ដូចជានិន្ននាការនៃ កំណើនសម្រាប់ឆ្នាំបន្តបន្ទាប់ខាងមុខ។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល នៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ បានដឹកកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលមានការចូលរួមតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលជាសមាជិក គ.ស.រ.ជ. និងសភាពាណិជ្ជកម្មកម្ពុជា ដែលជាតំណាងវិស័យឯកជន សរុបប្រមាណ ៩០ រូប។
កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង៖ ១.ពិនិត្យលើវឌ្ឍនភាពការងាររបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពាក់ព័ន្ធនឹងយន្តការ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF), ២. កិច្ចពិភាក្សាលើវឌ្ឍនភាពការងារ បញ្ហាប្រឈម និងសំណូមពរ ក្នុងការបង្កើនប្រសិទ្ធភាពនៃកិច្ចសន្ទនារវាងក្រុមការងារផ្នែករាជរដ្ឋាភិបាល និងផ្នែក ឯកជនតាមវិស័យទាំង១៦ និងទី៣.ពិនិត្យ និងពិភាក្សាលើការត្រៀមរៀបចំរបាយការណ៍វឌ្ឍនភាពនៃការអនុវត្ត វិធានការដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ប្រចាំឆមាសទី២ ឆ្នាំ២០២៤។
លោកឧបនាយករដ្ឋមន្ត្រី ប្រធានអង្គប្រជុំ បានលើកឡើងនូវចំណុចសំខាន់ៗមួយចំនួន រួមមាន៖ របៀបវារៈ និងគោលបំណងនៃកិច្ចប្រជុំ, សារៈសំខាន់នៃយន្តការ G-PSF ក្នុងការរួមចំណែកធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសធុរកិច្ច និង វិនិយោគនៅកម្ពុជា, វិធានការកែទម្រង់មុតស្រួចជាកញ្ចប់សំខាន់ៗ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល- ផ្នែកឯកជនលើកទី១៩, សាវតារនៃការបង្កើតការពង្រឹង និងពង្រីកតួនាទីភារកិច្ច ក៏ដូចជាវិសាលភាពការងារ របស់ គណៈកម្មាធិការសម្របសម្រួលការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន(គ.ស.រ.ជ.) និងការពង្រីកវិសាលភាពជាបន្តបន្ទាប់របស់ក្រុមការងារតាមវិស័យនៃយន្តការ G-PSF ក៏ដូចជាវឌ្ឍនភាពការងារសំខាន់ៗដែលសម្រេចបានក្នុងយន្តការ G-PSF នាពេលកន្លងមក។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងអំពីស្ថានភាពវិនិយោគ នៅកម្ពុជា កំពុងមានកំណើនគួរឱ្យកត់សម្គាល់ក្នុងឆ្នាំ២០២៤ កាលានុវត្តភាព ក៏ដូចជានិន្ននាការនៃ កំណើនសម្រាប់ឆ្នាំបន្តបន្ទាប់ខាងមុខ, វឌ្ឍនភាពនៃការងាររៀបចំ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធចុះ បញ្ជីគម្រោងវិនិយោគតាម Online (cdcIPM), យន្តការជំរុញ និងទាក់ទាញវិនិយោគពីបរទេស, ការផ្តល់កិច្ច សម្រួល និងសេវាថែទាំវិនិយោគ ព្រមទាំងយន្តការនៃកិច្ចសន្ទនាទ្វេភាគីរវាងរដ្ឋាភិបាល តំណាងដោយ ក.អ.ក. ជាមួយនឹងផ្នែកឯកជន តាមរយៈកិច្ចប្រជុំគណៈកម្មាធិការចម្រុះនានាកន្លងមកផងដែរ។
តំណាងសភាពាណិជ្ជកម្មកម្ពុជា បានបង្ហាញពីការត្រៀមលក្ខណៈរួចជាស្រេច ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល និងការផ្តល់កិច្ចសហការនានា សំដៅជំរុញដល់ដំណើរការនៃការអនុវត្តយន្តការ G-PSF ឱ្យកាន់តែមាន ភាពប្រសើរឡើងថែមមួយកម្រិតទៀត។
តំណាងសភាពាណិជ្ជកម្មកម្ពុជា ក៏បានលើកឡើងអំពីការកត់សម្គាល់ បញ្ហាប្រឈមចម្បងៗ និងសំណូមពរសំខាន់ៗមួយចំនួនរបស់វិស័យឯកជនដែលពាក់ព័ន្ធទៅនឹងការ អនុវត្តការងារក្នុងយន្តការ G-PSF កន្លងមក ក៏ដូចជាការកំណត់នូវរបបនៃកិច្ចប្រជុំរវាងក្រុមការងារផ្នែក ឯកជន និងផ្នែករាជរដ្ឋាភិបាលតាមវិស័យទាំង១៦ ផងដែរ។
យោងតាមក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា នៅក្នុងឆ្នាំ ២០២៤ រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន ៤១៤ គម្រោង កើនពី ២៦៨ គម្រោងនៅឆ្នាំ ២០២៣ ស្មើនឹង ៥៤%។
ទំហំទុនវិនិយោគទទួលបានចំនួន ៩ ៦០០ លានដុល្លារ កើនឡើង ៤០% នៅក្នុងឆ្នាំ ២០២៤ ធៀបនឹងឆ្នាំ ២០២៣ ដែលមានចំនួនតែ ៤ ៩២៧ លានដុល្លារ៕
The post ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អះអាង ស្ថានភាពវិនិយោគនៅកម្ពុជា នឹងមានកំណើននៅឆ្នាំខាងមុខ appeared first on Kampuchea Thmey Daily.