ឥណ្ឌូណេស៊ី ក្លាយជាសមាជិក BRICS ពេញសិទ្ធិហើយ

ក្នុងនាមជាប្រទេសមានប្រជាជនច្រើនលំដាប់ទី៤លើពិភពលោក, នៅទីបំផុតឥណ្ឌូណេស៊ី បានក្លាយជាសមាជិក BRICS ពេញសិទ្ធិហើយ... The post ឥណ្ឌូណេស៊ី ក្លាយជាសមាជិក BRICS ពេញសិទ្ធិហើយ appeared first on Kampuchea Thmey Daily.

ឥណ្ឌូណេស៊ី ក្លាយជាសមាជិក BRICS ពេញសិទ្ធិហើយ

ក្នុងនាមជាប្រទេសមានប្រជាជនច្រើនលំដាប់ទី៤លើពិភពលោក, នៅទីបំផុតឥណ្ឌូណេស៊ី បានក្លាយជាសមាជិក BRICS ពេញសិទ្ធិហើយ។

ទង់ជាតិឥណ្ឌូណេស៊ី (រូបថត៖ Getty)

តាមសេចក្តីប្រកាសកាលពីថ្ងៃចន្ទទី៦ខែមករាឆ្នាំ២០២៥ ពីសំណាក់ប្រធានប្តូរវេនគឺប្រេស៊ីល, «ក្នុងនាមជាប្រទេសមានប្រជាជនច្រើនជាងគេ និងសេដ្ឋកិច្ចធំបំផុតនៅអាស៊ីអាគ្នេយ៍, ឥណ្ឌូណេស៊ី បានបង្ហាញការគាំទ្រដល់សមាជិក BRICS ផ្សេងទៀត ចំពោះកំណែទម្រង់នៃស្ថាប័នអភិបាលកិច្ចសកល ហើយរួមចំណែកយ៉ាងវិជ្ជមាន ដល់ការធ្វើឲ្យស៊ីជម្រៅនៃកិច្ចសហប្រតិបត្តិការនៅក្នុងពិភពលោកខាងត្បូង»។

យ៉ាងណា មិនមែនតែឥណ្ឌូណេស៊ីទេ, បើតាមការបញ្ជាក់ពីរុស្ស៊ីកាលពីឆ្នាំមុន, មានប្រទេសរហូតដល់ទៅ៩ឯណោះ ដែលនឹងក្លាយជារដ្ឋដៃគូ BRICS ផ្លូវការនៅខែមករាឆ្នាំនេះ ហើយក្នុងចំណោមនោះ មានប្រទេសនៃតំបន់អាស៊ីអាគ្នេយ៍ចំនួន៣។

(រូបថត៖ Reuters)

លោក Yuri Ushakov ជំនួយការប្រធានាធិបតីរុស្ស៊ី បានប្រកាសក្នុងសន្និសីទកាសែតកាលពីថ្ងៃចន្ទទី២៣ខែធ្នូឆ្នាំ២០២៤ថា ប្រទេសទាំង៩ ដូចជា បេឡារុស បូលីវី ឥណ្ឌូណេស៊ី កាហ្សាក់ស្ថាន ថៃ គុយបា អ៊ូហ្គង់ដា ម៉ាឡេស៊ី និងអ៊ូសបេគីស្ថាន នឹងក្លាយជាដៃគូផ្លូវការរបស់ BRICS ចាប់ពីថ្ងៃទី១ខែមករាឆ្នាំ២០២៥ទៅ។

សូមបញ្ជាក់ថា ដើមឡើយ BRICS មានតែប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងចិន ប៉ុណ្ណោះ ដោយត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៩ ជាក្រុមកិច្ចសហប្រតិបត្តិការសម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន ហើយមិនយូរប៉ុន្មានក៏មានអាហ្វ្រិកខាងត្បូងចូលរួមនៅឆ្នាំ២០១០។ ក្រោ​យមក ប្លុកនេះបានពង្រីកខ្លួន ដោយបន្ថែមសមាជិកថ្មីៗដូចជាអ៊ីរ៉ង់ អេហ្ស៊ីប អេត្យូពី និងអារ៉ាប់រួម ជាដើម។

BRICS តំណាងឲ្យប្រហែល៤០%នៃចំនួនប្រជាជនពិភពលោក និង១ភាគ៥នៃពាណិជ្ជកម្មសកល ប៉ុន្តែក្រុមនេះ ត្រូវបានបណ្តាប្រទេសលោកខាងលិច ចាត់ទុកជាគូប្រជែងរបស់ប្លុកដែលខ្លួនកំពុងដឹកនាំ តួយ៉ាងដូចជា G7 ជាដើម៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អាស៊ាន៤ប្រទេស ក្លាយជាដៃគូផ្លូវការរបស់ BRICS

The post ឥណ្ឌូណេស៊ី ក្លាយជាសមាជិក BRICS ពេញសិទ្ធិហើយ appeared first on Kampuchea Thmey Daily.