ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ការធ្វើដំណើរតាមរយៈជើងហោះហើររបស់ Emirates ទៅកាន់​ទីក្រុងឌូបៃ អ្នកដំណើរនឹងទទួលបានការផ្តល់ជូនយ៉ាងពិសេស The post ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates appeared first on Kampuchea Thmey Daily.

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ការធ្វើដំណើរតាមរយៈជើងហោះហើររបស់ Emirates ទៅកាន់​ទីក្រុងឌូបៃ អ្នកដំណើរនឹងទទួលបានការផ្តល់ជូនយ៉ាងពិសេស ជាមួយការស្នាក់នៅក្នុងសណ្ឋាគារ ដោយឥតគិតថ្លៃនិងអ្វីៗជាច្រើនទៀត។

ថ្មីៗនេះ ក្រុមហ៊ុន Emirates បានប្រកាសពីការផ្តល់ជូនកាដូពិសេសថ្មីសម្រាប់អ្នកធ្វើដំណើរដែលមានគម្រោងទៅទស្សនាទីក្រុងឌូបៃ ដែល​នឹងអាច​ទាក់ទាញអ្នកដំណើរពីប្រទេសកម្ពុជាតាម​រយៈ​ការផ្តល់នូវការស្នាក់នៅដោយមិនគិតថ្លៃផងដែរ។

ចាប់ពីថ្ងៃទី២០ ខែមករា ដល់ថ្ងៃទី ៩ ខែកុម្ភៈខាង​មុខ​នេះ​ អ្នកដំណើរដែលបាន​ទិញសំបុត្រទាំង​ទៅ​ និង​ត្រឡប់មកវិញជាមួយក្រុមហ៊ុន​ Emirates ចំពោះ​ប្រភេទកៅអី​ First Class ឬ Business Class ទៅកាន់ទីក្រុង​ឌូបៃ​ នឹងទទួលបានការស្នាក់នៅដ៏រីករាយនឹងដោយឥតគិតថ្លៃនៅសណ្ឋាគារ JW Marriott Marquis។ អតិថិជនដែលធ្វើដំណើរជាមួយ​សំបុត្រ Premium Economy Class ឬ Economy Class នឹងទទួលបាន​ការស្នាក់នៅមួយយប់ដោយឥតគិតថ្លៃនៅសណ្ឋាគារ Crowne Plaza Dubai Deira។

ការផ្តល់ជូនដ៏អស្ចារ្យនេះ មានសុពលភាពសម្រាប់សំបុត្រធ្វើដំណើរពីរ​ជើងទាំង​ទៅ និង​ត្រឡប់មកវិញ ទៅកាន់ទីក្រុងឌូបៃ សម្រាប់កាលបរិច្ឆេទនៃការ​ធ្វើដំណើររវាងថ្ងៃទី ២២ ខែកុម្ភៈ ដល់ថ្ងៃទី ២៩ ខែមីនា។ ការផ្តល់ជូននេះ មាននៅលើវេបសាយ​ emirates.com ឬមជ្ឈមណ្ឌលទំនាក់ទំនង Emirates ការិយាល័យលក់រាយ ឬភ្នាក់ងារទេសចរណ៍នានា។

សម្រាកនៅឌូបៃ

សូម​ទទួល​យក​នូវភាពរីករាយ​ និង​​បទពិសោធន៍មិនអាច​បំភ្លេច​បាន​ក្នុង​ឆាក​ជីវិត​ ដែល​គ្រប់​អ្នក​ដំណើរ​ប្រាថ្នា​ចង់បាន​។ ​មិនថាអ្នកកំពុងទៅទស្សនាតំបន់បេតិកភណ្ឌដ៏សម្បូរ​បែបក្នុងទីក្រុង ដើរលេងលើឆ្នេរខ្សាច់ដែលមានពន្លឺថ្ងៃ ភាពអស្ចារ្យនៃ​ទីប្រជុំជនឌូបៃ ឬចាប់ផ្តើមដំណើរផ្សងព្រេងនៅវាលខ្សាច់ដ៏ស្រស់ស្អាត​ទីក្រុងឌូបៃផ្តល់ជូននូវគ្រប់បរិយាកាសតាមតម្រូវការរបស់អ្នកដំណើរ។

នេះជាសកម្មភាពសំខាន់ៗមួយចំនួនជាមួយ​បទពិសោធន៍នៅទីក្រុងឌូបៃ រួមមាន:

ដំណើរកម្សាន្តលើវាលខ្សាច់៖ ត្រឹមតែ ៤០ នាទីពីទីប្រជុំជនឌូបៃ The Fort – Lisaili គឺជាជម្រើសលម្ហែ​កាយបែប​គ្រួសារ​ ដែល​មាន​ទេសភាព​គួរ​ឱ្យគយគន់​អបដោយបរិយាកាសដ៏ស្រស់ស្រាយនៃវាលខ្សាច់ Bedouin។ ភ្ញៀវ​រីករាយ​ចំពោះការទស្សនា​ទិដ្ឋភាពវាលខ្សាច់ដ៏អស្ចារ្យ​តាមរយៈការជិះអូដ្ឋ ចូលរួម​សកម្មភាព​វប្បធម៌ប្រពៃណី​ ដូចជា ការគូរគំនូរ​ក្បាច់​លើដៃ​ រីករាយជាមួយអាហារពេលល្ងាចប៊ូហ្វេ BBQ ដ៏ឈ្ងុយឆ្ងាញ់ក្រោមផ្ទៃ​មេឃខៀវស្រងាត់ និងសកម្មភាពកម្សាន្តជាច្រើនទៀត។

ទី​កម្សាន្តសម្រាប់​អ្នក​ស្វែង​រក​ភាព​រំជើប​រំជួល​៖ ​សម្រាប់អ្នកចូលចិត្តដំណើរកំសាន្តបែបផ្សងព្រេង ពួកគេ​ប្រាកដ​ជា​មិនភ្លេចសមុទ្រ​ខ្សាច់​ និងពំនូក​ភ្នំ​ខ្សាច់​ពណ៌​មាសដ៏​ទាក់ទាញ​របស់​ឌូបៃ​។ ម៉្យាងវិញទៀត ភ្ញៀវ​ទេសចរ​ក៏អាច​កម្សាន្ត​នៅសួនធម្មជាតិសិប្បនិម្មិត​ Aventura Parks ​​ឧទ្យានខ្សែរ៉ត​ដ៏ធំបំផុតរបស់ទីក្រុងឌូបៃ និងកន្លែងជិះខ្សែពួរដ៏ពេញនិយមបំផុតនៅឧទ្យាន Mushrif Park ក្នុងសង្កាត់ Mirdif ស្ថិតនៅកណ្តាលព្រៃនៃដើមឈើ Ghaf ដែលអ្នកចូល​ចិត្ដ​ផ្សង​ព្រេង​អាច​លេង​ឆ្លង​កាត់​ឧបសគ្គ​ចំនួន​ជាង ៨០​​ ប្រភេទ ទៅ​តាម​អាយុ និងកម្រិតលំបាកផ្សេងៗគ្នា។

រីករាយជាមួយ​ពិធី​បុណ្យបួស​រ៉ាម៉ាដាន រដូវ​បុណ្យបួស​រ៉ាម៉ាដាន បានបង្កើតបរិយាកាសដ៏ពិសេសនៃការប្រារឰពិធីដែលទាក់ទាញអ្នកទស្សនា​ក្នុង​ការ​កម្សាន្ដ​នៅ​​ទីក្រុងឌូបៃ។ សម្រាប់​អ្នក​ដែល​ចូលចិត្ដ​ការ​កម្សាន្ដ​បែប​​​វប្បធម៌ និង​ប្រពៃណី​ដ៏​សម្បូរ​បែប​​ ឌូបៃ នៅ​មាន​​សកម្មភាព​ដ៏​គួរ​ឱ្យ​​រំភើប​រីករាយជា​ច្រើន​ទៀត​ ដូចជា៖

កម្ម​ពិធីអាហារ​ពេល​យប់ និង​ព្រឹក​មុន​ថ្ងៃរះ​ សូម​ចូលរួម​ក្នុង​ពិធី​បុណ្យ​បួស​​រ៉ាម៉ាដាន ដោយ​ទទួល​យក​បទពិសោធន៍នៃការជួបជុំទទួលទាន​អាហារ​ពេល​ថ្ងៃ​លិច និង​មុន​ពេល​ថ្ងៃ​រះ​​បែបប្រពៃណីដ៏ល្អឯក។ បរិយាកាសទាំងនេះ ផ្តល់ឱ្យភ្ញៀវ​នូវឱកាសទទួលយកបទពិសោធន៍នៃពិធីបុណ្យវប្បធម៌ និងបុណ្យរ៉ាម៉ាដាន​ពិតប្រាកដដ៏ល្អឥតខ្ចោះ​។

ការតុបតែង​ចង្កៀងគោម​ ៖ ពេញមួយខែនៃពិធីបុណ្យរ៉ាម៉ាដាន កន្លែងល្បីៗ ដូចជា Dubai Creek និង Downtown Dubai ត្រូវបានតុបតែងដោយចង្កៀងគោមស្រស់​ស្អាត​ ដែល​បង្កើតបាន​ជា​បរិយាកាសពិសេសសម្រាប់ភ្ញៀវទស្សនា និងប្រជាជនក្នុងស្រុកផងដែរ។ គយគន់ទេសភាពអគារ​ខ្ពស់ៗ​កប់​ពពក​នៃទីក្រុងក្រោម​ផ្ទៃមេឃជះ​ពន្លឺ​ប្រែពណ៌លឿងទុំ​ទៅជា​ស្បៃ​រាត្រី​បន្ដិចម្ដង​ៗ​ ធ្វើឱ្យពិសោធន៍នៃការចូលរួម​ពិធី​បុណ្យរ៉ាម៉ាដានរឹតតែមិនអាចបំភ្លេចបាន។

ទីផ្សារក្នុងរដូវ​បុណ្យរ៉ាម៉ាដាន៖ ជាមួយ​សិប្បកម្ម​ និង​សកម្មភាពកម្សាន្ដ​តាម​ទំនៀមទម្លាប់ និងប្រពៃណីរបស់អារ៉ាប់រួម និងតំបន់ជុំវិញ បុណ្យ​រ៉ាម៉ាដាន​ទាក់ទាញអ្នកទេសចរ​ទាំងក្មេង​ និង​មនុស្ស​ធំ​ឱ្យ​ទៅកាន់​ប៉ម​ Jumeirah Emirates Towers។ ខណៈ​ Global Village ក៏ជាកន្លែងសម្រាប់ធ្វើពីធីបុណ្យរ៉ាម៉ាដាន​ផងដែរ ​ ផ្សារទើប​បង្កើត​ថ្មី Ramadan Wonders Souk មាន​លក់​កាដូ​ប្លែកៗ​មកពី​​ជុំវិញពិភពលោក។

មជ្ឈមណ្ឌលស្វែង​យល់​ពី​វប្បធម៌របស់​លោក​នាយករដ្ឋមន្ដ្រី​​ Sheikh Mohammed bin Rashid Al Maktoum៖ បទពិសោធន៍ទទួលទាន​អាហាររបស់​ប្រជាជន​អេមីរ៉ាត អារ៉ាប់រួម​ ការទស្សនាវិហារអ៊ីស្លាម និងដំណើរទេសចរណ៍បេតិកភណ្ឌនៅចំកណ្តាល Old Dubai​។

ការប្រារឰពិធីពេលយប់៖ ភ្ញៀវ​ទេសចរ​ត្រូវបានស្វាគមន៍ឱ្យ​ចូលរួម​កម្មវិធី​កណ្ដាល​អាធ្រាត្រ​ ដែល​​បង្កប់នូវស្មារតីនៃការរួបរួមគ្នានៃ Holy Month។ ចាប់ពីការដើរទិញអីវ៉ាន់កណ្ដាល​យប់និងសកម្មភាពសប្បាយៗសម្រាប់កុមារ កម្មពិធីបុណ្យរ៉ាម៉ាដាននៅពេលយប់ផ្តល់នូវការចងចាំដ៏រីករាយដែលមិនអាចបំភ្លេចបានសម្រាប់ក្រុមគ្រួសារទាំងអស់។

ទទួលបានកាន់តែច្រើនពីការធ្វើដំណើរ​ជាមួយ Emirates

Emirates បន្តផ្តល់ជូនអ្នកដំណើររបស់ខ្លួននូវឱកាសកាន់តែច្រើន ដើម្បីចំណាយពេលវេលារបស់ពួកគេឱ្យមាន​ប្រសិទ្ធភាព​បំផុតនៅក្នុងទីក្រុងឌូបៃ រួមទាំង៖

My Emirates Pass – បង្ហាញសំបុត្រយន្តហោះ Emirates របស់អ្នក ដើម្បីរីករាយជាមួយការបញ្ចុះតម្លៃពិសេស​នៅទូទាំងទីក្រុងឌូបៃ និងអេមីរ៉ាត អារ៉ាប់រួម រហូតដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៥។ រក្សាសំបុត្រទុកសម្រាប់ដើរលេងកម្សាន្តបែប​គ្រួសារ​ទៅកាន់កន្លែងទាក់ទាញដទៃ​ទៀត​​ រួមទាំង​ ប៉ម​អគារ​ខ្ពស់​កប់ពពក The Top Burj Khalifa ទីក្រុង​កោះ​រាង​ដើម​ដូង​ The Palm Monorail, The View នៅ The Palm ឬ City Sightseeing។ គេង​សំដិល​ហាលថ្ងៃ​នៅសួនទឹក Aquaventure នៅ Atlantis The Palm ហើយរីករាយជាមួយសកម្មភាព​រំជើប​រំជួល​នៅសួនកម្សាន្តក្នុងអគារ​ IMG Worlds of Adventure ឬ Dubai Parks & Resorts។

ក្រៅពីការផ្តល់ជូនកាដូពិសេសជាង ៦០០ មុខ អ្នកដំណើរអាច​ចូល​ទៅ​កាន់ Vision Pavilion នៅ Expo City ក្នុងរដូវកាលនេះដោយ​ឥត​គិតថ្លៃ​។ ដៃគូ Skywards – សមាជិកនៃកម្មវិធី SkyWard ដែលឈ្នះពានរង្វាន់ Emirates Skywards អាចសន្សំជាពិន្ទុ​ «Miles» សម្រាប់​ប្រើប្រាស់​ជាមួយដៃគូទូទាំងពិភពលោករបស់យើង​ ដូចជា សណ្ឋាគារ ក្រុមហ៊ុនអាកាសចរណ៍ ការជួលរថយន្ត ហាង​លក់រាយ និងធនាគារ។ សមាជិកអាចប្រើ​ពិន្ទុ​ «Miles» ទាំងនេះពី​សំបុត្ររង្វាន់ ការធ្វើបច្ចុប្បន្នភាព ឬសូម្បីតែសំបុត្រ​ចូលរួមក្នុងកម្មវិធីប្រគំតន្ត្រី និងព្រឹត្តិការណ៍កីឡានានា។ ស្វែងយល់បន្ថែមអំពី Emirates Skywards នៅទីនេះ៖ https://www.emirates.com/english/skywards/។ ពេលសម្រាក​នៅទីក្រុងឌូបៃ អ្នកអាចទទួលបានរង្វាន់ពិន្ទុ​ «Miles» (ម៉ាយល៍) ជាមួយដៃគូរបស់យើងនៅទូទាំងទីក្រុង ដូចជា Dubai Duty Free, Skywards Everyday, Dubai Mall, Arabian Adventures, Emirates Holidays និងច្រើនទៀត។

អំពី EMIRATES កម្ពុជា

ក្រុមហ៊ុនអាកាសចរណ៍ Emirates បានបន្តជើងហោះហើរប្រចាំថ្ងៃទៅកាន់ទីក្រុងភ្នំពេញពីទីក្រុងឌូបៃ ឆ្លងកាត់ប្រទេសសិង្ហបុរីក្នុងខែឧសភា ឆ្នាំ​២០២៤ ដោយភ្ជាប់អ្នកធ្វើដំណើរទៅកាន់គោលដៅជាង ១៤០ នៅទូទាំងបណ្តាញសកលរបស់ក្រុមហ៊ុនអាកាសចរណ៍របស់ខ្លួន។ ក្រុមហ៊ុនអាកាសចរណ៍នេះដំណើរការយន្តហោះ Boeing 777-300ER ដ៏ទំនើបរបស់ខ្លួនក្នុងការកំណត់រចនាសម្ព័ន្ធបីថ្នាក់លើជើងហោះហើរទៅកាន់ទីក្រុងភ្នំពេញ ដោយផ្តល់ជូនបន្ទប់ឯកជនចំនួន ៨ បែប First Class កៅអីរាបស្មើចំនួន ៤២ បែប Business Class និង ៣១០ កៅអីធំទូលាយបែប Economy Class​។

អ្នកធ្វើដំណើរទៅមកពីប្រទេសកម្ពុជា ទទួលបានអត្ថប្រយោជន៍ពីសេវាកម្មដែលឈ្នះពានរង្វាន់ និងផលិតផលឈានមុខគេក្នុងឧស្សាហកម្មរបស់ Emirates នៅលើអាកាស និងនៅលើដីគ្រប់ថ្នាក់សម្ព័ន្ធ ជាមួយនឹងម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់តាមតំបន់ និងភេសជ្ជៈឥតគិតថ្លៃ ព្រមទាំងប្រព័ន្ធកម្មវិធីកម្សាន្តលើយន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ ដែលផ្តល់ជាង ៦,៥០០ ប៉ុស្តិ៍​ ការកម្សាន្តតាមតម្រូវការជាង ៤០ ភាសា រួមទាំងភាពយន្ត កម្មវិធីទូរទស្សន៍ និងបណ្ណាល័យតន្ត្រីដ៏ធំទូលាយ ហ្គេម សៀវភៅសំឡេង និងផតខាស់។

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ៖

សម្រាប់ព័ត៌មានបន្ថែមអំពីសេចក្តីប្រកាសព័ត៌មាននេះ សូមទាក់ទង PR@emirates.com

សម្រាប់ព័ត៌មានបន្ថែមទូទៅ សូមចូលទៅកាន់៖ www.emirates.com ឬ https://www.emirates.com/media-centre/

The post ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates appeared first on Kampuchea Thmey Daily.