អារ៉ាប៊ីសាអូឌីត ប្រកាសផ្តល់ជំនួយ ៥០០លានដុល្លារ គាំទ្រទៅដល់រដ្ឋាភិបាល របស់ប្រទេសយេមែន

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រទេសអារ៉ាប៊ីសាអូឌីត បានប្រកាសផ្តល់ថវិកា ចំនួន៥០០លានដុល្លារ ដល់រដ្ឋាភិបាលយេមែន ដើម្បីរ៉ាប់រងលើប្រាក់ខែបុគ្គលិករដ្ឋ និងការចំណាយផ្សេងៗទៀត ។ នៅក្នុងការបង្ហោះដែល ត្រូវធ្វើឡើងនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X លោកនាយរដ្ឋមន្ត្រីយេមែនលោក bin Mubarak បានសម្តែង ការដឹងគុណ យ៉ាងជ្រាលជ្រៅចំពោះប្រទេស អារ៉ាប៊ីសាអូឌីត សម្រាប់ ការគាំទ្រជាបន្តបន្ទាប់ និងសប្បុរសរបស់ខ្លួន។ នាយករដ្ឋមន្ត្រីយេមែនរូបនេះបានបន្ថែមថាការ ចាប់ផ្តើមនៃជំនួយកញ្ចប់ទីបួន ដែលមានទំហំទឹកប្រាក់២០០ លានដុល្លារសម្រាប់ថវិកាទូទៅ រួមជាមួយនឹងប្រាក់បញ្ញើ៣០០លានដុល្លារផងដែរ សម្រាប់ធនាគារកណ្តាលនៃប្រទេសយេមែន ហើយវាគឺបានបង្ហាញពីសាមគ្គីភាព ដ៏រឹងមាំរបស់ព្រះរាជាណាចក្រអារ៉ាប់មួយនេះជាមួយប្រជាជនយេមែន ។ នាយករដ្ឋមន្ត្រីយេមែនក៏បានសង្កត់ធ្ងន់ទៀតដែរថា ជំនួយនេះនឹងអនុញ្ញាតឱ្យរដ្ឋាភិបាលបើកប្រាក់បៀវត្សរ៍របស់បុគ្គលិករដ្ឋ លើកកំពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងជួយរក្សាស្ថិរភាពរូបិយប័ណ្ណយេមែនដែលធ្លាក់ថ្លៃយ៉ាងខ្លាំង ដែលទីបំផុតរួមចំណែកដល់ស្ថិរភាពទីផ្សារ និងសេដ្ឋកិច្ចទាំងមូលឡើងមកវិញ៕ ប្រែសម្រួល៖ស៊ុនលី

អារ៉ាប៊ីសាអូឌីត ប្រកាសផ្តល់ជំនួយ ៥០០លានដុល្លារ គាំទ្រទៅដល់រដ្ឋាភិបាល របស់ប្រទេសយេមែន

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រទេសអារ៉ាប៊ីសាអូឌីត បានប្រកាសផ្តល់ថវិកា ចំនួន៥០០លានដុល្លារ ដល់រដ្ឋាភិបាលយេមែន ដើម្បីរ៉ាប់រងលើប្រាក់ខែបុគ្គលិករដ្ឋ និងការចំណាយផ្សេងៗទៀត ។

នៅក្នុងការបង្ហោះដែល ត្រូវធ្វើឡើងនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X លោកនាយរដ្ឋមន្ត្រីយេមែនលោក bin Mubarak បានសម្តែង ការដឹងគុណ យ៉ាងជ្រាលជ្រៅចំពោះប្រទេស អារ៉ាប៊ីសាអូឌីត សម្រាប់ ការគាំទ្រជាបន្តបន្ទាប់ និងសប្បុរសរបស់ខ្លួន។

នាយករដ្ឋមន្ត្រីយេមែនរូបនេះបានបន្ថែមថាការ ចាប់ផ្តើមនៃជំនួយកញ្ចប់ទីបួន ដែលមានទំហំទឹកប្រាក់២០០ លានដុល្លារសម្រាប់ថវិកាទូទៅ រួមជាមួយនឹងប្រាក់បញ្ញើ៣០០លានដុល្លារផងដែរ សម្រាប់ធនាគារកណ្តាលនៃប្រទេសយេមែន ហើយវាគឺបានបង្ហាញពីសាមគ្គីភាព ដ៏រឹងមាំរបស់ព្រះរាជាណាចក្រអារ៉ាប់មួយនេះជាមួយប្រជាជនយេមែន ។

នាយករដ្ឋមន្ត្រីយេមែនក៏បានសង្កត់ធ្ងន់ទៀតដែរថា ជំនួយនេះនឹងអនុញ្ញាតឱ្យរដ្ឋាភិបាលបើកប្រាក់បៀវត្សរ៍របស់បុគ្គលិករដ្ឋ លើកកំពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងជួយរក្សាស្ថិរភាពរូបិយប័ណ្ណយេមែនដែលធ្លាក់ថ្លៃយ៉ាងខ្លាំង ដែលទីបំផុតរួមចំណែកដល់ស្ថិរភាពទីផ្សារ និងសេដ្ឋកិច្ចទាំងមូលឡើងមកវិញ៕

ប្រែសម្រួល៖ស៊ុនលី