ឥណ្ឌូណេស៊ី៖ ២០២៤ ជា​ឆ្នាំ​ដែលមាន​​​អាកាសធាតុ​ក្ដៅ​បំផុត​មិន​ធ្លាប់ជួប

ភ្នាក់ងារឧតុនិយម​ឥណ្ឌូណេស៊ី បាន​ប្រកាស​ថា ២០២៤ ជា​ឆ្នាំ​ដែល​មាន​អាកាសធាតុ​ក្ដៅ​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក​... The post ឥណ្ឌូណេស៊ី៖ ២០២៤ ជា​ឆ្នាំ​ដែលមាន​​​អាកាសធាតុ​ក្ដៅ​បំផុត​មិន​ធ្លាប់ជួប appeared first on Kampuchea Thmey Daily.

ឥណ្ឌូណេស៊ី៖ ២០២៤ ជា​ឆ្នាំ​ដែលមាន​​​អាកាសធាតុ​ក្ដៅ​បំផុត​មិន​ធ្លាប់ជួប

ភ្នាក់ងារឧតុនិយម​ឥណ្ឌូណេស៊ី បាន​ប្រកាស​ថា ២០២៤ ជា​ឆ្នាំ​ដែល​មាន​អាកាសធាតុ​ក្ដៅ​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក​សម្រាប់​ឥណ្ឌូណេស៊ី។ របាយការណ៍​នេះ គឺ​ដូច​គ្នានឹងប្រទេសមួយចំនួនទៀតដែលបានរាយការណ៍ពីការកើនឡើងសីតុណ្ហភាពស្រដៀងគ្នា។

(រូបភាព៖ ANTARA)

ឥណ្ឌូណេស៊ីនៅតែពឹងផ្អែកយ៉ាងសម្បើមលើថាមពលឥន្ធនៈហ្វូស៊ីល ដែលក្រុមអ្នកវិទ្យាសាស្ត្រនិយាយថាជាមូលហេតុឈានមុខគេនៃការកើនឡើងកំដៅផែនដី។ ឥណ្ឌូណេស៊ី ត្រូវបានគេ​ចាត់ទុក​ជាអ្នកបញ្ចេញឧស្ម័នផ្ទះកញ្ចក់​ដ៏​ច្រើន​បំផុត​​មួយ​​នៅ​ក្នុងពិភពលោក។

សីតុណ្ហភាពខ្យល់ជាមធ្យម​នៅ​ឥណ្ឌូណេស៊ី​ក្នុងឆ្នាំ​២០២៤ គឺ ២៧,៥​អង្សាសេ កើន​ឡើង​ ០,៨​អង្សាសេ ក្តៅជាងចន្លោះឆ្នាំ​១៩៩១​ដល់​ឆ្នាំ​២០២០។

ភ្នាក់ងារឧតុនិយម​ឥណ្ឌូណេស៊ី បាននិយាយថា ទិន្នន័យនេះទទួលបានពីប៉ុស្តិ៍ត្រួតពិនិត្យចំនួន១១៣​កន្លែង​នៅទូទាំងប្រទេស។

បើ​យោង​តាម​អង្គការសហប្រជាជាតិ ឆ្នាំ​២០២៤ ត្រូវបានកំណត់ថាជាឆ្នាំក្តៅបំផុតដែលមិនធ្លាប់មាននៅទូទាំងពិភពលោក។

ទាំង​ប្រទេស​ចិន និង​ឥណ្ឌា ក៏​​បាន​និយាយ​រួច​​​មក​ហើយ​ថា​ ​ឆ្នាំ​នេះ​គឺ​ក្តៅ​បំផុត​ជាង​គេ​​ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍​​កន្លង​មក​នេះ៕

ដោយ៖ ឈាង

The post ឥណ្ឌូណេស៊ី៖ ២០២៤ ជា​ឆ្នាំ​ដែលមាន​​​អាកាសធាតុ​ក្ដៅ​បំផុត​មិន​ធ្លាប់ជួប appeared first on Kampuchea Thmey Daily.