ថៃ ព្រមានអំពីមេរោគនៅលើសាច់ជ្រូក ខណៈ ឆ្លងដល់មនុស្សស្លាប់ ២២នាក់ហើយ
តាមការចុះផ្សាយរបស់ Bangkok Post នៅថ្ងៃអង្គារទី៧ខែមករាឆ្នាំ២០២៥, វេជ្ជបណ្ឌិតថៃ បានចេញការព្រមានឲ្យគ្រប់គ្នាកុំបរិភោគសាច់ជ្រូកឆៅឬចម្អិនមិនឆ្អិន... The post ថៃ ព្រមានអំពីមេរោគនៅលើសាច់ជ្រូក ខណៈ ឆ្លងដល់មនុស្សស្លាប់ ២២នាក់ហើយ appeared first on Kampuchea Thmey Daily.
តាមការចុះផ្សាយរបស់ Bangkok Post នៅថ្ងៃអង្គារទី៧ខែមករាឆ្នាំ២០២៥, វេជ្ជបណ្ឌិតថៃ បានចេញការព្រមានឲ្យគ្រប់គ្នាកុំបរិភោគសាច់ជ្រូកឆៅឬចម្អិនមិនឆ្អិនល្អ បន្ទាប់ពីរកឃើញមេរោគ Streptococcus នៅក្នុងសាច់ជ្រូក ដែលបណ្តាលឲ្យថ្លង់ ហើយអាចឈានដល់បាត់បង់ជីវិតទៀតផង។
ក្នុងរបាយការណ៍គិតចាប់ពីថ្ងៃទី១ខែមករាឆ្នាំ២០២៤ ដល់ថ្ងៃទី២ខែមករាឆ្នាំនេះ ប្រទេសថៃ មានមនុស្សថ្លង់ដោយសារមេរោគ Streptococcus ចំនួន១៩៧នាក់ និងស្លាប់២២ករណី។
ក្នុងនោះ Nakhon Ratchasima គឺជាខេត្តធ្ងន់ធ្ងរជាងគេ ពោលគឺមានការឆ្លង១២០ករណីនិងស្លាប់១០នាក់ បន្ទាប់មកគឺ Chaiyaphum ឆ្លង៣៧ករណី ស្លាប់៧នាក់ និង Surin ឆ្លង២៤ករណី ស្លាប់៣នាក់។
ការព្រមាននេះកើតឡើង បន្ទាប់ពីករណីឆ្លងថ្មី ត្រូវរកឃើញកើនឡើងគួរឲ្យបារម្ភនៅក្នុងខេត្តជាច្រើនអំឡុងថ្ងៃឈប់សម្រាក ជាពិសេសខេត្ត Nakhon Ratchasima តែម្តង។
ចំពោះរោគសញ្ញាវិញ អ្នកឆ្លងមេរោគ Streptococcus នឹងចេញអាការដូចជាក្តៅខ្លួន អស់កម្លាំង ចង្អោរ ចង្វាក់បេះដូងមិនទៀងទាត់ ស្រវាំងភ្នែក សម្ពាធឈាមទាប និងស្តាប់មិនឮ។
យ៉ាងណា អ្នកជំងឺអាចព្យាបាលជាសះស្បើយ បើទៅមន្ទីរពេទ្យទាន់ពេល៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ៥ស្រុកនៅថៃ ប្រកាសអាសន្ន ដាក់ចូលជាតំបន់ក្រហមដោយសារ ហានិភ័យជំងឺអាសន្នរោគ
The post ថៃ ព្រមានអំពីមេរោគនៅលើសាច់ជ្រូក ខណៈ ឆ្លងដល់មនុស្សស្លាប់ ២២នាក់ហើយ appeared first on Kampuchea Thmey Daily.