អ្នកឧកញ៉ាមួយរូបបង្ហើបខ្ទង់ចំណាយជាងកន្លះលានដុល្លារលើការBoost គណនីហ្វេសប៊ុក
អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន បង្ហើយថា ខ្លួនបានចំណាយលុយអស់ជាង៥០ម៉ឺនដុល្លារ លើការ Boost ទំព័រហ្វេសប៊ុក ក្នុងរយៈពេល៦ឆ្នាំកន្លងមក The post អ្នកឧកញ៉ាមួយរូបបង្ហើបខ្ទង់ចំណាយជាងកន្លះលានដុល្លារលើការBoost គណនីហ្វេសប៊ុក appeared first on Kampuchea Thmey Daily.

ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានសម្ព័ន្ធក្រុមហ៊ុន SAM SN Group អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន បង្ហើយថា ខ្លួនបានចំណាយលុយអស់ជាង៥០ម៉ឺនដុល្លារ លើការ Boost ទំព័រហ្វេសប៊ុក ក្នុងរយៈពេល៦ឆ្នាំកន្លងមក។ អ្នកឧកញ៉ាទម្លាយបែបនេះ បន្ទាប់ពីក្រុមអ្នកនយោបាយ និងអ្នកតាំងខ្លួនជាអ្នកវិភាគមួយចំនួនបានលើកយកការ boost ទំព័រហ្វេសប៊ុករបស់សម្តេចធិបតី ហ៊ុន ម៉ាណែត មកធ្វើជាប្រធានបទដើម្បីរិះគន់។

តាមរយៈបណ្តាញសង្គមហ្វេសបុកផ្ទាល់ខ្លួនអ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន បានសរសេរអំពីការចំណាយថវិកាជាមួយក្រុមហ៊ុន Meta ដើម្បីប្រជាប្រិយភាព និងធ្វើជំនួញថា «ជម្រាបសម្ដេចខ្ញុំក៏ចាយលុយអស់ $370,000 រយៈពេល 3 ឆ្នាំ និង $520,000 រយៈពេល 6 ឆ្នាំ ដើម្បី Boost ដែរ។ អ្នកជំនួញ និងអ្នកនយោបាយ ដែលមានប្រជាប្រិយភាពភាគច្រើនគឺបានពី Boost»។

បណ្ដាញសង្គមហ្វេសប៊ុកត្រូវបានចាត់ទុកបណ្តាញសង្គមពេញនិយមសម្រាប់ពលរដ្ឋខ្មែរ ដោយមិនប្រកាន់វណ្ណៈ ឬធនធានឡើយ ក្នុងនោះអ្នកនយោបាយ អ្នកជំនួញតូច ឬធំ បានចំណាយថវិកា ដើម្បីរុញយកនូវគោលនយោបាយសេវាកម្ម ឬផលិតផលឱ្យទៅដល់ដៃអតិថិជនប្រកបដោយប្រសិទ្ធភាព ។ ដើម្បីឱ្យហ្វេសប៊ុករុញគណនី ឬទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនឱ្យកាន់តែមានប្រសិទ្ធផលខ្ពស់ អ្នកប្រើប្រាស់ចាំបាច់ Boost ថវិកាបន្ថែម ដែលនេះត្រូវបានចាត់ទុកជារឿងធម្មតា។

ក្នុងឱកាសចែកសញ្ញាបត្រនិស្សិតនៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុបកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា ក្នុងមួយរយៈពេលនេះមានក្រុមអ្នកនយោបាយ និងអ្នកតាំងខ្លួនជាអ្នកវិភាគមួយចំនួនបានលើកយកការ Boost ផេកហ្វេសប៊ុករបស់សម្តេចមកធ្វើជាប្រធានបទដើម្បីរិះគន់ វាយប្រហារជាបន្តបន្ទាប់ ដែលបង្កឲ្យមានការយល់ច្រឡំពីសំណាក់ប្រជាពលរដ្ឋ។ បើទោះជាអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីបានចេញធ្វើការបញ្ជាក់រួចហើយក៏ដោយ។

សម្តេចបានគូសបញ្ជាក់ថា ថវិកាដែលប្រើប្រាស់ សម្រាប់ជំរុញការផ្សព្វផ្សាយលើទំព័រហ្វេសប៊ុក មិនមែនជាថវិកាជាតិនោះឡើយ ហើយមិនមែនមានតែសម្តេចទេ ដែលប្រើប្រាស់ Boost ហ្វេសប៊ុក មេដឹកនាំនយោបាយលើពិភពលោក ក៏ប្រើប្រាស់ជំរុញការផ្សព្វផ្សាយតាមហ្វេបុកនេះដែរ។
«ក្នុងនាមជាមេដឹកនាំនយោបាយ ខ្ញុំត្រូវការនិយាយជាមួយ ប្រជាពលរដ្ឋរបស់ខ្ញុំ ហើយប្រជាពលរដ្ឋក៏ចង់ដឹងអំពីខ្ញុំដូចគ្នា ដូច្នេះក្រៅអំពីការនិយាយក្នុងកម្មវិធី ខ្ញុំអាចនិយាយតាមបណ្ដាញសង្គម Facebook របស់ខ្ញុំ ហើយខ្ញុំធ្វើបែបនេះតាំងតែពីខ្ញុំមិនទាន់ឡើងធ្វើ ជានាយករដ្ឋមន្រ្ដីមកម្លេះ»។ សម្តេចបន្ថែម៕
The post អ្នកឧកញ៉ាមួយរូបបង្ហើបខ្ទង់ចំណាយជាងកន្លះលានដុល្លារលើការBoost គណនីហ្វេសប៊ុក appeared first on Kampuchea Thmey Daily.