អ្នក​ផឹកស្រាស្លាប់​នៅ​ក្រុង​អ៊ីស្តង់ប៊ុលប្រទេស​តួកគី​កើន​ដល់១៩​នាក់ត្រឹម​៤៨​ម៉ោង

មនុស្សចំនួន ១៩ នាក់បានពុលស្រាស្លាប់ក្នុងទីក្រុងអ៊ីស្តង់ប៊ុលប្រទេសទួរគីក្នុងរយៈពេល ៤៨ ម៉ោងចុងក្រោយនេះ ខណៈរាប់សិបនាក់ទៀតកំពុងព្យាបាល ... The post អ្នក​ផឹកស្រាស្លាប់​នៅ​ក្រុង​អ៊ីស្តង់ប៊ុលប្រទេស​តួកគី​កើន​ដល់១៩​នាក់ត្រឹម​៤៨​ម៉ោង appeared first on Kampuchea Thmey Daily.

អ្នក​ផឹកស្រាស្លាប់​នៅ​ក្រុង​អ៊ីស្តង់ប៊ុលប្រទេស​តួកគី​កើន​ដល់១៩​នាក់ត្រឹម​៤៨​ម៉ោង

ទីភ្នាក់ងារសារព័ត៌មាន Anadolu បានរាយការណ៍ថា មនុស្សចំនួន​១៩​នាក់បានពុលស្រាស្លាប់ក្នុងទីក្រុងអ៊ីស្តង់ប៊ុលប្រទេសតួកគីក្នុងរយៈពេល​៤៨​ម៉ោងចុងក្រោយនេះ ខណៈរាប់សិបនាក់​ផ្សេង​ទៀតកំពុងស្ថិត​នៅ​ក្នុងដំណាក់​កាល​ព្យាបាល​នៅ​ឡើយ​។

(រូបភាព៖ Getty)

តួលេខនេះបានបង្កើនចំនួនអ្នកស្លាប់ដែលបានផ្តល់ឱ្យកាលពីល្ងាចថ្ងៃអង្គារ ដែលមានអ្នកស្លាប់ចំនួន​១១​នាក់ក្នុងរយៈពេល​២៤​ម៉ោង។ មនុស្ស​សរុប​ចំនួន​៦៥​នាក់​បាន​រង​ផលប៉ះពាល់ ដោយ​មនុស្ស ៤៣ នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ និង​បី​នាក់​ទៀត​បាន​ចេញពី​មន្ទីរពេទ្យ​ ​ក្នុង​ចំណោម​ពួកគេ​មាន​ជនបរទេស​ចំនួន​២៦​នាក់​។

ទោះយ៉ាងណាមិន​មាន​ការ​អត្ថាធិប្បាយ​ភ្លាមៗ​ពី​ក្រសួង​សុខាភិបាល​ទេ។

អភិបាលក្រុងអ៊ីស្តង់ប៊ុល លោក Davut Gul បានសរសេរកាលពីល្ងាចថ្ងៃអង្គារថា៖«ចំនួនអ្នកស្លាប់កំពុងកើនឡើងអាជ្ញាប័ណ្ណអាជីវកម្មចំនួន​៦៣ ដែលលក់គ្រឿងស្រវឹងក្លែងក្លាយត្រូវបាន​​​ដកហូត​​ និងបិទអាជីវកម្ម»​។ បើតាមអភិបាលក្រុង ក្នុងឆ្នាំ​២០២៤នេះមានមនុស្សចំនួន ១១០ នាក់បានធ្លាក់ខ្លួនឈឺបន្ទាប់ពីផឹកស្រាដែលមានជាតិអាល់កុល​ខ្ពស់​នៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល​ដែលក្នុងនោះ​៤៨​នាក់បានស្លាប់។

​ជាតិអាល់កុលដែលមានជាតិមេតាណុល ត្រូវបានគេគិតថាជាដើមហេតុ​នាំ​ឲ្យ​មាន​សារធាតុពុលដែលអាចបន្ថែមទៅក្នុងស្រា​ដើម្បី​បង្កើនថាមពលរបស់វា ប៉ុន្តែអាចបណ្តាលឱ្យងងឹតភ្នែក ខូចថ្លើម និងស្លាប់បាន។

ការពុលពីគ្រឿងស្រវឹងក្លែងក្លាយគឺជារឿងធម្មតាទៅហើយនៅក្នុងទីក្រុងរបស់ប្រទេសទួរគី សម្បូរផលិតកម្មឯកជន ខណៈដែលអាជ្ញាធរបង្កើនពន្ធលើភេសជ្ជៈមានជាតិអាល់កុល។ ទោះយ៉ាងំានផលិតផលដែលក្លែងបន្លំជាទូទៅបំផុតគឺស្រា Raki ពេញនិយមរបស់ទួរគី មានតម្លៃប្រហែល ៣៧.២០ ដុល្លារអាមេរិក ក្នុងមួយលីត្រនៅក្នុងផ្សារទំនើប៕

(រូបភាព៖ Getty)

អត្ថបទ៖ ប៊ុន​ សុភាព

The post អ្នក​ផឹកស្រាស្លាប់​នៅ​ក្រុង​អ៊ីស្តង់ប៊ុលប្រទេស​តួកគី​កើន​ដល់១៩​នាក់ត្រឹម​៤៨​ម៉ោង appeared first on Kampuchea Thmey Daily.