ក្រោយជាប់គុក២៥ឆ្នាំ ទើបតុលាការរកឃើញថា ភស្តុតាងមិនស៊ីគ្នា
តុលាការប្រទេសកូរ៉េខាងត្បូង បានជម្រះក្តីឲ្យស្ត្រីអាយុ៤៧ឆ្នាំម្នាក់រួចផុតពីការចោទប្រកាន់«បិតុឃាត (patricide) » នៅក្នុងការជំនុំជម្រះឡើងវិញនៅថ្ងៃចន្ទនេះ... The post ក្រោយជាប់គុក២៥ឆ្នាំ ទើបតុលាការរកឃើញថា ភស្តុតាងមិនស៊ីគ្នា appeared first on Kampuchea Thmey Daily.
តុលាការប្រទេសកូរ៉េខាងត្បូង បានជម្រះក្តីឲ្យស្ត្រីអាយុ៤៧ឆ្នាំម្នាក់រួចផុតពីការចោទប្រកាន់«បិតុឃាត (patricide) » នៅក្នុងការជំនុំជម្រះឡើងវិញនៅថ្ងៃចន្ទនេះ ក្រោយនាងជាប់ឃុំអស់រយៈពេលជិត២៥ឆ្នាំនៅក្នុងគុក ចំពោះការចោទប្រកាន់ឃាតកម្មលើឪពុករបស់នាងដែលនាងត្រូវបានគេរកឃើញថា«មិនបានប្រព្រឹត្ត»។
សារព័ត៌មាន Korea Herald បានរាយការណ៍ថា ជនជាប់ចោទ ឈ្មោះ Kim Shin-hye ត្រូវបាន តុលាការស្រុក Gwangju សម្រេចថាមិនមានកំហុសក្នុងការសម្លាប់ឪពុករបស់នាង និងចោលសាកសពរបស់គាត់ក្នុងឆ្នាំ២០០០ ដោយលើកឡើងពីកង្វះភស្តុតាង និងហេតុផលមិនច្បាស់លាស់សម្រាប់ចុងចោទក្នុងការប្រព្រឹត្តបទឧក្រិដ្ឋនេះ។ វាបានចង្អុលបង្ហាញថា ចម្លើយសារភាពរបស់ Kim នៅក្នុងការស៊ើបអង្កេត ដែលជាចំណុចសំខាន់នៃសាលក្រមដែលមានកំហុសជាង២ទសវត្សរ៍មុននោះ មិនអាចប្រើជាភស្តុតាងបានទេ ចាប់តាំងពីនាងបានបដិសេធសេចក្តីថ្លែងការណ៍របស់នាង។
Kim បាននិយាយថា នាងកុហកនៅក្នុងការស៊ើបអង្កេតរបស់ប៉ូលីសដើម្បីរារាំងបងប្រុសរបស់នាងពីការជាប់ពន្ធនាគារដោយជឿថាគាត់នឹងត្រូវបញ្ជូនទៅពន្ធនាគារដោយគ្មានអន្តរាគមន៍ពីនាង។
ទោះបីជាមានការដកចម្លើយសារភាពក៏ដោយ ក៏នាងត្រូវបានតុលាការកំពូលកាត់ទោសឱ្យជាប់គុកអស់មួយជីវិត កាលពីឆ្នាំ២០០១។ នាងត្រូវបានគេឃុំឃាំងចាប់តាំងពីត្រូវបានទទួលរងការស៊ើបអង្កេតពីបទបិតុឃាតនោះ ក្នុងឆ្នាំ២០០០។
តុលាការបាននិយាយនៅក្នុងសេចក្តីសម្រេចរបស់ខ្លួនថា៖«វាអាចទៅរួចដែលថា Kim បានសារភាពខុស (ចំពោះឃាតកម្ម) ដោយសារតែហេតុផលផ្សេងគ្នា»។
តាមការចុះផ្សាយនោះ សេចក្តីថ្លែងការណ៍របស់តុលាការ បានឲ្យដឹងថា វាមិនច្បាស់ទេថា តើឪពុករបស់ Kim បានស្លាប់ដោយសារថ្នាំងងុយដេកច្រើនដែលផ្តល់ដោយចុងចោទ ដូចដែលអ្នកស៊ើបអង្កេតបានអះអាងឬអត់។ វាបានចង្អុលបង្ហាញថាការធ្វើកោសល្យវិច័យលើជនរងគ្រោះមិនបានបង្ហាញសញ្ញាណាមួយនៃការប្រើថ្នាំប្រភេទណាមួយក្នុងកម្រិតធំនោះទេ ហើយបាននិយាយថា កម្រិតជាតិអាល់កុលក្នុងឈាមខ្ពស់ខ្លាំងបំផុត ០,៣០៣ ភាគរយនៅពេលនោះអាចជាមូលហេតុនៃការស្លាប់។
តុលាការក៏បាននិយាយដែរថា ការរំលោភបំពានផ្លូវភេទរបស់ជនរងគ្រោះទៅលើ Kim ដែលដំបូងគេគិតថាជាហេតុផលនោះ មិនមានការពិតទេ។ Kim បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ក្រោយៗមកថា នាងបានកុហកអំពីការរំលោភផ្លូវភេទ បន្ទាប់ពីត្រូវបានបង្ខិតបង្ខំដោយសាច់ញាតិដែលនិយាយថា វានឹងសម្រាលទោសរបស់នាង។
តុលាការបាននិយាយថា៖«ទោះបីជាការសង្ស័យនៅតែមានលើ Kim ជំរុញឱ្យបងប្អូនបង្កើតរបស់នាងផ្តល់សេចក្តីថ្លែងការណ៍មិនពិត និងលើសពីភាពមិនស៊ីសង្វាក់គ្នានៅក្នុងសក្ខីកម្មរបស់នាងក៏ដោយ កាលៈទេសៈបែបនេះតែម្នាក់ឯងមិនគ្រប់គ្រាន់ដើម្បីធានាដល់សាលក្រមដែលមានទោសនោះទេ»៕
The post ក្រោយជាប់គុក២៥ឆ្នាំ ទើបតុលាការរកឃើញថា ភស្តុតាងមិនស៊ីគ្នា appeared first on Kampuchea Thmey Daily.