អ្នកនាំពាក្យទ័ពជើងគោកច្រានចោលការចុះផ្សាយថាមានការប្រឈមមុខគ្នារវាងកងទ័ពកម្ពុជានិងថៃ
ឧត្តមសេនីយ៍ទោ ម៉ៅ ផល្លា ច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃ The Nation ដែលថាមានការប្រឈមមុខគ្នារវាងកងទ័ពកម្ពុជានិងថៃ នៅតំបន់ប្រាសាទតាមាន់ធំកាលពីថ្ងៃទី១៣ ខែកុម្ភៈកន្លងទៅ។ The post អ្នកនាំពាក្យទ័ពជើងគោកច្រានចោលការចុះផ្សាយថាមានការប្រឈមមុខគ្នារវាងកងទ័ពកម្ពុជានិងថៃ appeared first on Kampuchea Thmey Daily.

អ្នកនាំពាក្យកងទ័ពជើងគោកឧត្តមសេនីយ៍ទោ ម៉ៅ ផល្លា ច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃ The Nation ដែលថាមានការប្រឈមមុខគ្នារវាងកងទ័ពកម្ពុជានិងថៃ នៅតំបន់ប្រាសាទតាមាន់ធំកាលពីថ្ងៃទី១៣ ខែកុម្ភៈកន្លងទៅ។

សារព័ត៌មាន The Nation របស់ថៃបានចុះផ្សាយនៅថ្ងៃច័ន្ទនេះដោយចោទប្រកាន់ថាកងទ័ពកម្ពុជានៅតំបន់ប្រាសាទតាមាន់ធំបានចូលទៅក្នុងទឹកដីរបស់ថៃក្នុងខេត្តសូរិន ហើយបានច្រៀងបទនគររាជ ធ្វើឱ្យមានការប្រឈមគ្នាដោយអាវុធជាមួយទ័ពថៃ។ ទោះជាយ៉ាងណាបន្ទាប់ពីការសម្របសម្រួលទ័ពកម្ពុជាបានដកចេញទៅទីតាំងដើមវិញ។
លោក ម៉ៅ ផល្លា ប្រាប់កម្ពុជាថ្មីថាស្ថានភាពព្រំដែនកម្ពុជា-ថៃមានភាពស្ងប់ស្ងាត់ល្អ គ្មានការប្រឈមមុខគ្នាដូចការលើកឡើងរបស់សារព័ត៌មានថៃនេះនោះទេ។
លោកថា៖ «ខ្ញុំទើបមកពីភូមិភាគ៤ដែរអត់មានរឿងអីទេ! [..] ទៅជឿអីពួកថៃគេកំពុងឆ្កឹះឆ្កៀលរឿងហ្នឹង(ព្រំដែន)ទេ»។

ប្រាសាទតាមាន់ធំ ស្ថិតនៅលើខ្នងភ្នំដងរែក ក្នុងខេត្តឧត្តរមានជ័យ ជិតបង្គោលព្រំដែនលេខ២៣ ដែលបានធ្វើឡើងដោយបារាំង-សៀម ឆ្នាំ១៩០៤-១៩០៧។ យោងតាមសន្ធិសញ្ញា និងអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤-១៩០៨ ប្រជុំប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំខ្មែរ ស្ថិតនៅក្នុងអធិបតេយ្យភាពរបស់កម្ពុជា។ ទោះជាយ៉ាងណាក្រោយជម្លោះព្រំដែនរឿងប្រាសាទព្រះវិហារឆ្នាំ២០០៨ ប្រទេសកម្ពុជានិងថៃបានពង្រាយទ័ពរៀងខ្លួននៅតំបន់ទាំងនេះ៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
The post អ្នកនាំពាក្យទ័ពជើងគោកច្រានចោលការចុះផ្សាយថាមានការប្រឈមមុខគ្នារវាងកងទ័ពកម្ពុជានិងថៃ appeared first on Kampuchea Thmey Daily.