អ៊ុយក្រែន ប្រើប្រាស់មីស៊ីល ATACMS វាយប្រហារលើទីតាំង រោងចក្រគិមី មួយកន្លែង នៅភាគខាងត្បុងរុស្សី

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍ថា ប្រទេសអ៊ុយក្រែន បានបើកការវាយប្រហារ ដោយមីស៊ីលប្រឆាំង នឹងរោងចក្រគីមីដ៏ធំមួយ នៅក្នុងតំបន់ Rostov ភាគខាងត្បូង នៃប្រទេសរុស្ស៊ី។ យោងតាមការ បញ្ជាក់ដោយយោធា ដដែលបានឲ្យដឹងទៀតថា មីស៊ីល ជាយុទ្ធសាស្ត្រ ATACMS ផលិតដោយ អាមេរិកចំនួន៦ គ្រាប់និងមីស៊ីល Storm Shadow ដែលបាញ់បង្ហោះតាមអាកាស ចំនួន៤គ្រាប់ត្រូវបានប្រើប្រាស់ ក្នុងការវាយលុកកាលពីថ្ងៃពុធ។ អង្គភាពការពារដែនអាកាសរុស្ស៊ី បានចូលរួមជាមួយមីស៊ីល ដែលចូលមកដោយជោគជ័យស្ទាក់ចាប់ ATACMS ទាំងអស់ និងមីស៊ីល Storm Shadow បីក្នុងចំណោមបួន ដោយប្រើប្រព័ន្ធមីស៊ីល ពីដីទៅអាកាស S-400 និង Buk-M3 ក៏ដូចជាប្រព័ន្ធការពារដែន អាកាស Pantsir ។ ក្រសួង​បាន​បន្ត​ថា ទោះ​ជា​យ៉ាង​ណា វា​នៅ​តែបាន​ប៉ះ​ពាល់ ​ដល់​អគារ​ដែល​បណ្តាល​ឱ្យ ​ខូច​ខាត​អគារ​បច្ចេកទេស​នៅ​ក្នុង​បរិវេណ​នោះ ។ ទីក្រុងមូស្គូបានថ្កោលទោស ការវាយប្រហារដោយប្រកាសថា ការវាយប្រហារដោយរបបក្រុងគៀវ […]

អ៊ុយក្រែន ប្រើប្រាស់មីស៊ីល ATACMS វាយប្រហារលើទីតាំង រោងចក្រគិមី មួយកន្លែង នៅភាគខាងត្បុងរុស្សី

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍ថា ប្រទេសអ៊ុយក្រែន បានបើកការវាយប្រហារ ដោយមីស៊ីលប្រឆាំង នឹងរោងចក្រគីមីដ៏ធំមួយ នៅក្នុងតំបន់ Rostov ភាគខាងត្បូង នៃប្រទេសរុស្ស៊ី។

យោងតាមការ បញ្ជាក់ដោយយោធា ដដែលបានឲ្យដឹងទៀតថា មីស៊ីល ជាយុទ្ធសាស្ត្រ ATACMS ផលិតដោយ អាមេរិកចំនួន៦ គ្រាប់និងមីស៊ីល Storm Shadow ដែលបាញ់បង្ហោះតាមអាកាស ចំនួន៤គ្រាប់ត្រូវបានប្រើប្រាស់ ក្នុងការវាយលុកកាលពីថ្ងៃពុធ។

អង្គភាពការពារដែនអាកាសរុស្ស៊ី បានចូលរួមជាមួយមីស៊ីល ដែលចូលមកដោយជោគជ័យស្ទាក់ចាប់ ATACMS ទាំងអស់ និងមីស៊ីល Storm Shadow បីក្នុងចំណោមបួន ដោយប្រើប្រព័ន្ធមីស៊ីល ពីដីទៅអាកាស S-400 និង Buk-M3 ក៏ដូចជាប្រព័ន្ធការពារដែន អាកាស Pantsir ។

ក្រសួង​បាន​បន្ត​ថា ទោះ​ជា​យ៉ាង​ណា វា​នៅ​តែបាន​ប៉ះ​ពាល់ ​ដល់​អគារ​ដែល​បណ្តាល​ឱ្យ ​ខូច​ខាត​អគារ​បច្ចេកទេស​នៅ​ក្នុង​បរិវេណ​នោះ ។ ទីក្រុងមូស្គូបានថ្កោលទោស ការវាយប្រហារដោយប្រកាសថា ការវាយប្រហារដោយរបបក្រុងគៀវ ដែលគាំទ្រដោយអ្នក ឧបត្ថម្ភបស្ចិមប្រទេស។

គួរឲ្យដឹងដែរថារោងចក្រ Kamensky គឺជាសហគ្រាសគីមី ដ៏ធំបំផុតមួយនៅភាគខាងត្បូង នៃប្រទេសរុស្ស៊ីដោយ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៣៩ ហើយរោងចក្រនេះ ត្រូវបានអភិវឌ្ឍយ៉ាងខ្លាំងក្លា ដោយផលិតផលិតផលគីមីសំខាន់ៗ ដើម្បីដោះស្រាយបញ្ហាសំខាន់ៗ របស់ជាតិ និងពង្រឹងសមត្ថភាព ការពាររបស់ប្រទេស៕

ប្រែសម្រួល៖ស៊ុនលី