អ៊ីស្រាអែល ថាបានសម្លាប់មេបញ្ជាការហេសបូឡា ដែលមានតួនាទីគ្រប់គ្រងការបាញ់មីស៊ីល
កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយកាលពីថ្ងៃសៅរ៍ថា ខ្លួនបានសម្លាប់លោក Jaafar Khader Faour ដែលជាមេបញ្ជាការដែលត្រួតពិនិត្យប្រតិបត្តិការ... The post អ៊ីស្រាអែល ថាបានសម្លាប់មេបញ្ជាការហេសបូឡា ដែលមានតួនាទីគ្រប់គ្រងការបាញ់មីស៊ីល appeared first on Kampuchea Thmey Daily.
កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយកាលពីថ្ងៃសៅរ៍ថា ខ្លួនបានសម្លាប់លោក Jaafar Khader Faour ដែលជាមេបញ្ជាការដែលត្រួតពិនិត្យប្រតិបត្តិការមីស៊ីល និងរ៉ុកកែតរបស់ក្រុមហេសបូឡា នៅក្នុងអង្គភាព Nasser។
IDF បានរាយការណ៍ថា លោក Faour ត្រូវបានកំណត់គោលដៅ និងសម្លាប់នៅក្នុងការវាយប្រហារតាមដែនអាកាសដោយយន្តហោះចម្បាំងរបស់អ៊ីស្រាអែល នៅក្នុងភូមិ Jouaiyya ភាគខាងត្បូងប្រទេសលីបង់ ដោយមិនបានប្រាប់ពីពេលវេលានៃប្រតិបត្តិការនោះទេ។
IDF បានប្រាប់ថា លោក Faour ទទួលខុសត្រូវចំពោះការផ្តួចផ្តើមការបញ្ជាបាញ់លើកដំបូងរបស់ក្រុមហេសបូឡាកាលពីថ្ងៃទី៨ខែតុលាឆ្នាំមុន ហើយចាប់តាំងពីពេលនោះមក គាត់មានតួនាទីចំពោះការវាយប្រហារជាច្រើនពីភាគខាងកើតលីបង់ប្រឆាំងនឹងជនស៊ីវិល និងទាហានអ៊ីស្រាអែល។
លោក Faour ក៏ទទួលខុសត្រូវចំពោះការវាយប្រហារដោយគ្រាប់រ៉ុកកែតជាច្រើនលើកទៅកាន់តំបន់ Golan Heights ដែលអ៊ីស្រាអែលកាន់កាប់ រួមទាំងការវាយប្រហារលើទីក្រុង Druze Majdal Shams ដែលបណ្តាលឲ្យមានកុមារ និងក្មេងជំទង់ស្លាប់ចំនួន ១២នាក់ក្នុងខែកក្កដា។ នេះបើយោងតាម IDF។
IDF បានបន្តថា ឥស្សរជនជាន់ខ្ពស់ម្នាក់ទៀតនៅក្នុងអង្គភាព Nasser របស់ហេសបូឡា ដែលជាមេបញ្ជាការប្រតិបត្តិការយន្តហោះគ្មានមនុស្សបើក ក៏ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសផងដែរ។ យ៉ាងណា IDF មិនទាន់បញ្ជាក់ឈ្មោះមេបញ្ជាការរូបនោះនៅឡើយទេ។
ពាក់ព័ន្ធនឹងរឿងនេះ ក្រុមសកម្មប្រយុទ្ធហេសបូឡាមិនបានធ្វើការអត្ថាធិប្បាយអ្វីឡើយ៕
ដោយ៖ ឈាង
The post អ៊ីស្រាអែល ថាបានសម្លាប់មេបញ្ជាការហេសបូឡា ដែលមានតួនាទីគ្រប់គ្រងការបាញ់មីស៊ីល appeared first on Kampuchea Thmey Daily.