អ៊ីស្រាអែលវាយប្រហារផង និងទប់ស្កាត់ជំនួយមនុស្សធម៌ផង ដោយមិនខ្វល់សម្ពាធអន្តរជាតិ
ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល និងការបាញ់ផ្លោងតាមរថក្រោះបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងតិច ៥២ នាក់នៅតំបន់ហ្គាហ្សា ចំពេលមានវិបត្តិ... The post អ៊ីស្រាអែលវាយប្រហារផង និងទប់ស្កាត់ជំនួយមនុស្សធម៌ផង ដោយមិនខ្វល់សម្ពាធអន្តរជាតិ appeared first on Kampuchea Thmey Daily.

សារព័ត៌មាន Al Jazeera ផ្សាយនៅថ្ងៃពុធ បានឲ្យដឹងថា ការវាយប្រហារតាមអាកាសរបស់យោធាអ៊ីស្រាអែល និងការបាញ់ផ្លោងតាមរថក្រោះបានសម្លាប់ជនជាតិប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាយ៉ាងតិច ៥២ នាក់ ចំពេលមានវិបត្តិមនុស្សធម៌និងការកើនឡើងសម្ពាធជាសកល។

ទោះបីជាមានការប្រកាសនាពេលថ្មីៗនេះរបស់អ៊ីស្រាអែលថា រថយន្តដឹកជំនួយចំនួន ៩៣គ្រឿង ត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងហ្គាហ្សាតាមរយៈច្រក Karem Abu Salem ក៏ដោយ គឺមានតែរថយន្ត៥គ្រឿងប៉ុណ្ណោះបានទៅដល់ភាគីប៉ាឡេស្ទីន ដោយនៅសល់ជាប់គាំងនៅព្រំដែនដោយសារតែបញ្ហាត្រួតពិនិត្យរបស់យោធាអ៊ីស្រាអែល។
ក្រុមអង្គការមនុស្សធម៌ រួមមានអង្គការអន្តរជាតិ ឯករាជ្យ និងមនុស្សធម៌ផ្នែកវេជ្ជសាស្រ្ត ដែលផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្តដល់ប្រជាជនដែលរងផលប៉ះពាល់ដោយជម្លោះ (MSF) បានថ្កោលទោសចំពោះការជំនួយមានកម្រិតនេះថា «ជំនួយមិនគ្រប់គ្រាន់ដ៏គួរឲ្យចង់សើច» និងចោទប្រកាន់អ៊ីស្រាអែលគ្រាន់តែធ្វើដើម្បីបង្វែរការចោទប្រកាន់អំពីការអត់ឃ្លាននៅហ្គាហ្សា។

ការតវ៉ាអន្តរជាតិក៏កំពុងកើនឡើងផងដែរដោយ អង្គការសហប្រជាជាតិ សហភាពអឺរ៉ុប ចក្រភពអង់គ្លេស បារាំង និងកាណាដា បានលើកឡើងពីការព្រួយបារម្ភ ដោយមានការផ្អាក ឬពិចារណាឡើងវិញនូវកិច្ចព្រមព្រៀងជាមួយអ៊ីស្រាអែល។ សម្តេច Pope Leo ក៏បានអំពាវនាវឱ្យបញ្ចប់អរិភាព និងការសម្របសម្រួលនៃការផ្តល់ជំនួយមនុស្សធម៌ជាបន្ទាន់ផងដែរ។
ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas បាននិយាយពីទីក្រុង Beirut បានជំរុញឱ្យមេដឹកនាំពិភពលោកធ្វើអន្តរាគមន៍យ៉ាងម៉ឺងម៉ាត់ដើម្បីបញ្ចប់ការឡោមព័ទ្ធ អនុញ្ញាតឱ្យមានជំនួយ ដោះលែងអ្នកជាប់ឃុំ និងបញ្ឈប់សកម្មភាពយោធាអ៊ីស្រាអែល។ លោកបានអំពាវនាវឲ្យដកខ្លួនចេញទាំងស្រុងពីតំបន់ហ្កាហ្សា ហើយបានបញ្ជាក់ជាថ្មីនូវភាពធន់របស់ប៉ាឡេស្ទីន ដោយបញ្ជាក់ថា «យើងនឹងនៅទីនេះនៅលើទឹកដីនៃមាតុភូមិរបស់យើង គឺប៉ាឡេស្ទីន»។
ចាប់តាំងពីការផ្ទុះសង្គ្រាមនៅខែតុលា ឆ្នាំ ២០២៣ បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាស់ បានសម្លាប់ជនជាតិអ៊ីស្រាអែលចំនួន១,១៣៩ នាក់។ ចំណែកចំនួនអ្នកស្លាប់នៅក្នុងហ្គាហ្សាបានកើនឡើងដល់៥៣,៥៧៣ នាក់ និងជាង ១២១,៦៨៨ នាក់បានរងរបួស៕

អត្ថបទ៖ ប៊ុន សុភាព
The post អ៊ីស្រាអែលវាយប្រហារផង និងទប់ស្កាត់ជំនួយមនុស្សធម៌ផង ដោយមិនខ្វល់សម្ពាធអន្តរជាតិ appeared first on Kampuchea Thmey Daily.