អ៊ីរ៉ង់ ប្រកាសរក្សាសិទ្ធិក្នុងការឆ្លើយតបទៅនឹង ការវាយប្រហាររបស់អ៊ីស្រាអែល

តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានឲ្យដឹងថា អ៊ីរ៉ង់រក្សាសិទ្ធិក្នុងការឆ្លើយតបទៅនឹង “ការឈ្លានពានឧក្រិដ្ឋកម្ម” របស់អ៊ីស្រាអែល ប្រឆាំងនឹងប្រទេសរបស់ខ្លួន។ លោកបានធ្វើការកត់សម្គាល់នៅក្នុងលិខិតមួយផ្ញើទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres និងលោក Pascale Christine Baeriswyl ប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) សម្រាប់ខែតុលា និងសមាជិកក្រុមប្រឹក្សាផ្សេងទៀតមួយថ្ងៃបន្ទាប់ពីអ៊ីស្រាអែល បានបើកការវាយប្រហារប្រឆាំងនឹងគោលដៅយោធានៅក្នុងប្រទេសអ៊ីរ៉ង់ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​ចេញ​ផ្សាយ​ដោយ​ក្រសួង​ការ​បរទេស​អ៊ីរ៉ង់​កាល​ពី​ថ្ងៃ​អាទិត្យ។ លោក Araghchi បានកត់សម្គាល់ថា ទោះបីជាផ្នែកសំខាន់នៃគ្រាប់មីស៊ីល ដែលបាញ់ចេញពីអ៊ីស្រាអែល ត្រូវបានតាមដាន និងស្ទាក់ចាប់ដោយប្រព័ន្ធការពារដែនអាកាសរបស់អ៊ីរ៉ង់ក៏ដោយ សកម្មភាពឈ្លានពានបានធ្វើឱ្យខូចខាតដល់ចំណុចគោលដៅ ហើយសំខាន់ជាងនេះទៅទៀត បាននាំទៅដល់ការស្លាប់សមាជិកកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ចំនួន ៤នាក់”។ លោកក៏បានអំពាវនាវឱ្យមានកិច្ចប្រជុំបន្ទាន់របស់ UNSC ដើម្បីអនុម័តជំហរសម្រេចថ្កោលទោស ការឈ្លានពានរបស់អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង

អ៊ីរ៉ង់ ប្រកាសរក្សាសិទ្ធិក្នុងការឆ្លើយតបទៅនឹង ការវាយប្រហាររបស់អ៊ីស្រាអែល

តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានឲ្យដឹងថា អ៊ីរ៉ង់រក្សាសិទ្ធិក្នុងការឆ្លើយតបទៅនឹង “ការឈ្លានពានឧក្រិដ្ឋកម្ម” របស់អ៊ីស្រាអែល ប្រឆាំងនឹងប្រទេសរបស់ខ្លួន។

លោកបានធ្វើការកត់សម្គាល់នៅក្នុងលិខិតមួយផ្ញើទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres និងលោក Pascale Christine Baeriswyl ប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) សម្រាប់ខែតុលា និងសមាជិកក្រុមប្រឹក្សាផ្សេងទៀតមួយថ្ងៃបន្ទាប់ពីអ៊ីស្រាអែល បានបើកការវាយប្រហារប្រឆាំងនឹងគោលដៅយោធានៅក្នុងប្រទេសអ៊ីរ៉ង់ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​ចេញ​ផ្សាយ​ដោយ​ក្រសួង​ការ​បរទេស​អ៊ីរ៉ង់​កាល​ពី​ថ្ងៃ​អាទិត្យ។

លោក Araghchi បានកត់សម្គាល់ថា ទោះបីជាផ្នែកសំខាន់នៃគ្រាប់មីស៊ីល ដែលបាញ់ចេញពីអ៊ីស្រាអែល ត្រូវបានតាមដាន និងស្ទាក់ចាប់ដោយប្រព័ន្ធការពារដែនអាកាសរបស់អ៊ីរ៉ង់ក៏ដោយ សកម្មភាពឈ្លានពានបានធ្វើឱ្យខូចខាតដល់ចំណុចគោលដៅ ហើយសំខាន់ជាងនេះទៅទៀត បាននាំទៅដល់ការស្លាប់សមាជិកកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ចំនួន ៤នាក់”។

លោកក៏បានអំពាវនាវឱ្យមានកិច្ចប្រជុំបន្ទាន់របស់ UNSC ដើម្បីអនុម័តជំហរសម្រេចថ្កោលទោស ការឈ្លានពានរបស់អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកបានថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះសកម្មភាពយោធារបស់អ៊ីស្រាអែលថា ជាការរំលោភលើអធិបតេយ្យភាព បូរណភាពទឹកដី និងច្បាប់អន្តរជាតិរបស់ប្រទេសអ៊ីរ៉ង់៕

ប្រែសម្រួល ឈូក បូរ៉ា