ព្យុះ Trami នៅហ្វីលីពីន​សម្លាប់​មនុស្ស​កើន​ដល់​​៨១​នាក់​​និង​២០នាក់បាត់ខ្លួន​

ចំនួនអ្នកស្លាប់ដោយសារព្យុះត្រូពិច Trami ដែលបានបោកបក់ចូលប្រទេសហ្វីលីពីនក្នុងសប្តាហ៍នេះបានកើនឡើងដល់ ៨១ នាក់ហើយ ខណៈមនុស្សប្រហែល២០ នាក់ផ្សេង... The post ព្យុះ Trami នៅហ្វីលីពីន​សម្លាប់​មនុស្ស​កើន​ដល់​​៨១​នាក់​​និង​២០នាក់បាត់ខ្លួន​ appeared first on Kampuchea Thmey Daily.

ព្យុះ Trami នៅហ្វីលីពីន​សម្លាប់​មនុស្ស​កើន​ដល់​​៨១​នាក់​​និង​២០នាក់បាត់ខ្លួន​

ចំនួនអ្នកស្លាប់ដោយសារព្យុះត្រូពិច Trami ដែលបានបោកបក់ចូលប្រទេសហ្វីលីពីនក្នុងសប្តាហ៍នេះ បានកើនឡើងដល់​៨១​នាក់ហើយ ខណៈមនុស្សប្រហែល​២០នាក់ផ្សេងទៀត​​បាត់ខ្លួន ដោយសារតែទឹកជំនន់ដ៏ធ្ងន់ធ្ងរនិងបំណាក់ដី។

(រូបភាព៖​ Xinhua)

ប៉ូលិស បាននិយាយថា អ្នកស្លាប់រួមមាន​៤៧​នាក់នៅក្នុងខេត្ត Batangas ភាគខាងត្បូងទីក្រុងម៉ានីល និង ២៨​នាក់នៅតំបន់ Bicol ភាគអាគ្នេយ៍នៃទីក្រុងម៉ានីល។ លើសពីនេះការស្លាប់ដែលទាក់ទងនឹង Trami ក៏ត្រូវបានកត់ត្រាផងដែរ នៅ​ក្នុង​តំបន់ផ្សេងៗគ្នា នៅកណ្តាល និងភាគខាងត្បូងប្រទេសហ្វីលីពីន។

ទីភ្នាក់ងារព័ត៌មាន Xinhua របស់​ចិន​​នៅថ្ងៃទី២៦ខែតុលានេះ​បាន​ផ្សាយ​ថា​ ព្យុះ​ត្រូពិច Trami ដែលជាព្យុះ​ទី១១​ដែល​បានវាយលុកប្រទេសហ្វីលីពីនក្នុងឆ្នាំនេះ បានបោកបក់ឆ្លងកាត់កោះ Luzon ដ៏សំខាន់និងបន្សល់ទុកនូវការបំផ្លិចបំផ្លាញដ៏ធ្ងន់ធ្ងរជាមួយនឹងគ្រោះមហន្តរាយទឹកជំនន់ និងបំណាក់ដីនៅក្នុងតំបន់ Bicol និង Calabarzon ។

យោងតាមក្រុមប្រឹក្សាកាត់បន្ថយ និងគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយជាតិបាននិយាយថា ព្យុះនេះបានជះឥទ្ធិពលដល់មនុស្សជាង ២.៦ លាននាក់នៅក្នុងតំបន់យ៉ាងហោចណាស់ ១៥ នៅទូទាំងប្រទេសអាស៊ីអាគ្នេយ៍៕

(រូបភាព៖​ Xinhua)
(រូបភាព៖​ Xinhua)
(រូបភាព៖​ Xinhua)
(រូបភាព៖​ Xinhua)

អត្ថបទ៖ ប៊ុន សុភាព

The post ព្យុះ Trami នៅហ្វីលីពីន​សម្លាប់​មនុស្ស​កើន​ដល់​​៨១​នាក់​​និង​២០នាក់បាត់ខ្លួន​ appeared first on Kampuchea Thmey Daily.