អភិបាលរាជធានីណែនាំ​ឱ្យ​ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់ នា​ឱកាស​បុណ្យ​ចូលឆ្នាំថ្មីខាងមុខ

ការ​ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ក្នុងរាជធានីភ្នំពេញ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ជាការសំខាន់ និងអាទិភាព The post អភិបាលរាជធានីណែនាំ​ឱ្យ​ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់ នា​ឱកាស​បុណ្យ​ចូលឆ្នាំថ្មីខាងមុខ appeared first on Kampuchea Thmey Daily.

អភិបាលរាជធានីណែនាំ​ឱ្យ​ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់ នា​ឱកាស​បុណ្យ​ចូលឆ្នាំថ្មីខាងមុខ

ការ​ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ក្នុងរាជធានីភ្នំពេញ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ជាការសំខាន់ និងអាទិភាព ដែលអាជ្ញាធរខណ្ឌទាំង១៤ ត្រូវតែគិតគួរ និងយកចិត្តទុកដា់ឱ្យបានខ្ពស់បំផុត ដេីម្បីឱ្យពិធីបុណ្យចូលឆ្នាំថ្មីប្រព្រឹត្តទៅដោយរលូន និងធានាថាមិនមានបញ្ហាកេីតឡេីង។

នេះ​ជា​ការ​លើកឡើងរបស់លោកឃួង ស្រេង អភិបាលរាជធានី និង​ជា​ប្រធានគណៈបញ្ជាការ​ឯកភាពរាជធានីភ្នំពេញ ខណៈ​លោកអញ្ជើញជាអធិបតី​ក្នុង​កិច្ចប្រជុំគណៈបញ្ជាការ​ឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥នេះ នៅសាលារាជធានី​ភ្នំពេញ។

បន្ថែម​ពី​នេះ លោកអភិបាលរាជធានី ក៏បានណែនាំឱ្យគណៈបញ្ជាការឯភាពខណ្ឌ ក៏ដូចកម្លាំងសមត្ថកិច្ចជំនាញ ត្រូវយកចិត្តទុកដាក់ លើការល្បាតត្រួតពិនិត្យអាវុធជាតិផ្ទុះ ការត្រួតពិនិត្យជាតិអាល់កុល និង​អប់រំ​ណែនាំ​ដល់​ប្រជាពលរដ្ឋក្នុងមូលរបស់ខ្លួន​ឱ្យមានការប្រុងប្រយ័ត្ន និងបង្ការគ្រោះអគ្កិភ័យ កុំមានការធ្វេសប្រហែស។

លោកអភិបាលរាជធានីភ្នំពេញ ក៏​បាន​ជំរុញ​ឱ្យធ្វើការរួមគ្នារវាងអាជ្ញាធរ និង​សមត្ថកិច្ច​ដោយបែងចែកកម្លាំងសមត្ថកិច្ចល្បាតទាំងថ្ងៃទាំងយប់ ដើម្បីធានាថា ពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំនេះ ប្រព្រឹត្តទៅប្រកបដោយភាពសប្បាយរីករាយ ខណៈដែលអាជ្ញាធររំពឹងថា សង្រ្គាន្តវត្តភ្នំឆ្នាំនេះ នឹងមានប្រជាពលរដ្ឋមកលេងកម្សាន្តសប្បាយយ៉ាងច្រើនកុះករជាងឆ្នាំមុខៗ ហើយត្រូវយកបទពិសោធន៍នាឆ្នាំកន្លងទៅ ធ្វើជាបទពិសោធន៍ និងធ្វើ​ឱ្យបានល្អប្រសើរ។

ពាក់ព័ន្ធ​នឹងការដាក់កងកម្លាំងសន្តិសុខនេះ លោកអភិបាល​ក៏​បាន​ណែនាំ​ឱ្យ​រៀប​ចំ​ទី​បញ្ជាការស្រាល​ជាមួយនឹង​ការ​ដាក់ឧបករណ៍បំពងសំឡេងដោយសហការជាមួយវិទ្យុជាតិកម្ពុជា ដើម្បីងាយស្រួលជួនដំណឹងដល់ប្រជាពលរដ្ឋ ដែល​មក​លេងកម្សាន្តនៅ​រមណីយដ្ឋាន​ប្រវត្តិសាស្រ្តវត្តភ្នំ នៅពេលដែល​មាន​បញ្ហា​កេីត​ឡេីង ឬ​ត្រូវ​ធ្វេីការ​ណែនាំដល់​ពួកគាត់អំពីដំណឹងផ្សេងៗ។

ក្រៅពីនេះ ត្រូវរៀបចំចំណតរថយន្តក្រុងឲ្យបានសមរម្យសម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋ មកលេងកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ត្រូវ​ពង្វាង​ចរាចរណ៍​កុំ​ឱ្យ​កកស្ទះ​នៅ​កន្លែង​សប្បាយភាព, ត្រូវគិតគួរអំពីបរិស្ថាន ដោយត្រូវមានការសម្អាត ការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ដើម្បី​ឱ្យទីក្រុងស្អាត ជាពិសេសកន្លែងដែលប្រជាពលរដ្ឋមកលេងកម្សាន្តសប្បាយ, ត្រូវតុបតែងភ្លើងពណ៌តាមដងផ្លូវ តាមដើមឈើ លាបថ្នាំឲ្យស្រស់ស្អាត និងត្រូវត្រួតពិនិត្យចរន្តអគ្គិសនីផងដែរ កុំឱ្យចរន្តអគ្គិនីឆ្លង ឬឆក់ពលរដ្ឋដែលមកលេងច្រើន។

ម្យ៉ាងវិញទៀត លោក​អភិបាល​បាន​ណែនាំ​ជាពិសេសត្រូវធានាបាននូវសុវត្ថិ​ផ្ទះ​និង​ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ខណៈពួកគាត់ទៅលេងស្រុកកំណើតអស់​ដោយត្រូវដាក់កម្លាំងល្បាតជាប្រចាំ។ ចំពោះទីតាំងដែលមានពលរដ្ឋទៅលេងកម្សាន្តច្រើន កងកម្លាំងសមត្ថកិច្ចត្រូវបង្កើន​ឱ្យកាន់តែច្រើនផងដែរ ដើម្បីធានាកុំមានបញ្ហាកើតឡើង។

លោកឃួង ស្រេង នូវបានណែនាំដល់អាជ្ញាធរខណ្ឌទាំង១៤ត្រូវធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នចំពោះភ្លើងទៀន ធូប ចរន្តអគ្គិសនី ដែល​នាំ​ឱ្យ​កើតជាជាអគ្គិភ័យជាយថាហេតុ។ ចំពោះយុវជនមួយដែលលេងប៉ាតម្សៅ ជះទឹក បាញ់ទឹក ខុសទំនង ឬហួសហេតុ ដែលបង្កផលប៉ះពាល់ដល់អ្នកដំណើរតាមម៉ូតូ តាមរថយន្ត តាមផ្លូវជាដើម អាជ្ញាធរ ក៏ត្រូវពនិត្យមើលផងដែរ។

ក្រោយចប់កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានអញ្ជើញចុះពិនិត្យទីតាំង​ព្រឹត្តិការណ៍​រៀបចំសង្រ្គាន្តវត្តភ្នំឆ្នាំ២០២៥​នៅ​ជុំវិញ​រមណីយដ្ឋានវប្បធម៌​ប្រវត្តិសាស្ត្រ​វត្តភ្នំ​និង​បាន​ណែនាំផ្នែកជំនាញ​ឱ្យរៀបចំបានល្អបំផុតពិសេស​ណែនាំដល់​ក្រុមវឌ្ឍន​ឱ្យ​សរសេរអក្សជាតិ​ឱ្យ​ធំ​អក្សរអន្តជាតិ​តូច​ជាង​ហើយ​អក្សរជាតិ​នៅខាងលើ​ ហើយ​ដកខ្លោងទ្វារ​របស់ក្រុមហ៊ុន​ឱ្យឆ្ងាយពីវត្តភ្នំបន្តិច​ឱ្យទៅជាប់ខាងមុខក្រសួងរ៉ែ​និង​ថាមពល​លើមហាវិថីនរោត្ដម​វិញ៕

ដោយ ៖ ស្រីរ័ត្ន

The post អភិបាលរាជធានីណែនាំ​ឱ្យ​ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់ នា​ឱកាស​បុណ្យ​ចូលឆ្នាំថ្មីខាងមុខ appeared first on Kampuchea Thmey Daily.