អនុប្រធានទី១ រដ្ឋសភាហុងគ្រី បំពេញទស្សនកិច្ច៥ថ្ងៃនៅកម្ពុជា និងទៅទស្សនាប្រាសាទនៅសៀមរាប
អនុប្រធានទី១ រដ្ឋសភាហុងគ្រី នឹងមកបំពេញទស្សនកិច្ច៥ថ្ងៃនៅកម្ពុជា ហើយបន្តទៅទស្សនាប្រាសាទនានានៅក្នុងខេត្តសៀមរាប The post អនុប្រធានទី១ រដ្ឋសភាហុងគ្រី បំពេញទស្សនកិច្ច៥ថ្ងៃនៅកម្ពុជា និងទៅទស្សនាប្រាសាទនៅសៀមរាប appeared first on Kampuchea Thmey Daily.

អនុប្រធានទី១ រដ្ឋសភា នៃប្រទេសហុងគ្រី លោកស្រី ម៉ាតា ម៉ាក្រៃ (Marta Matrai) នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាហុងគ្រី អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ និង មិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្សព្វផ្សាយនៅល្ងាចថ្ងៃទី០៣ ខែកុម្ភៈ នេះ។

តាមសេចក្ដីជូនដំណឹង លោកស្រី ម៉ាតា ម៉ាត្រៃ មកបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងគោលដៅដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរដ្ឋសភានៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ។
នៅក្នុងដំណើរទស្សនកិច្ចនេះ អញ្ជើញជួបសម្តែង ការគួរសមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អញ្ជើញជួបសម្តែងការគួរសមជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភាកម្ពុជា និងអញ្ជើញមានជំនួបចរចាទ្វេភាគីជាមួយ លោក ជាម យៀប អនុប្រធានទី១រដ្ឋសភាកម្ពុជា ព្រមទាំងជួបពិភាក្សាការងារជាមួយលោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា។

ក្រៅពីជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំកំពូលនៃស្ថាប័ននីតិប្បញ្ញត្តិរបស់កម្ពុជា ហើយនោះ លោកស្រីអនុប្រធានទី១ រដ្ឋសភាហុងគ្រី ក៏មានគម្រោងធ្វើទស្សនកិច្ចនៅតាមទីតាំងសំខាន់ៗមួយ ចំនួននៅរាជធានីភ្នំពេញ និងខេត្តសៀមរាប មានដូចជា ៖ទស្សនាព្រះបរមរាជវាំង ជិះទូកតាមដងទន្លេមេគង្គ និងអញ្ជើញទៅទស្សនាប្រាសាទបុរាណនានា នៅក្នុងខេត្តសៀមរាប៕

The post អនុប្រធានទី១ រដ្ឋសភាហុងគ្រី បំពេញទស្សនកិច្ច៥ថ្ងៃនៅកម្ពុជា និងទៅទស្សនាប្រាសាទនៅសៀមរាប appeared first on Kampuchea Thmey Daily.