ហ្វីលីពីន ប្រទះ​ឃើញ​ដ្រូនជ្រមុជទឹក សង្ស័យ​ជា​របស់​ចិន

នាយក​ប៉ូលិស​ប្រចាំ​តំបន់ លោក Andre Dizon បាន​​និយាយ​ថា ដ្រូន​ដែល​ប្រទះ​ឃើញ មាន​​ពណ៌​លឿង​ ជាមួយ​ស្លាក​​សញ្ញា... The post ហ្វីលីពីន ប្រទះ​ឃើញ​ដ្រូនជ្រមុជទឹក សង្ស័យ​ជា​របស់​ចិន appeared first on Kampuchea Thmey Daily.

ហ្វីលីពីន ប្រទះ​ឃើញ​ដ្រូនជ្រមុជទឹក សង្ស័យ​ជា​របស់​ចិន

ដ្រូន​​ជ្រមុជ​ទឹក ដែលគេសង្ស័យថាមកពីចិន ត្រូវបានរកឃើញនៅក្នុងដែនទឹកភាគកណ្តាលប្រទេសហ្វីលីពីន។ នេះ​បើ​យោង​តាម​របាយការណ៍​ប៉ូលិស​ហ្វីលីពីន នៅ​ថ្ងៃ​​ព្រហស្បតិ៍​ទី​២​ខែ​មករា​ឆ្នាំ​​២០២៥ ដោយ​បាន​ព្រមានពី «ផលប៉ះពាល់សន្តិសុខជាតិដ៏​ធ្ងន់ធ្ងរ»។

(រូបភាព៖ ប៉ូលិស​ហ្វីលីពីន)

ប៉ូលិស បាន​ប្រាប់​ថា អ្នកនេសាទ​៣​នាក់បានរកឃើញ​ដ្រូន​មួយ​គ្រឿង​កាលពីថ្ងៃចន្ទ ស្ថិត​នៅ​ចម្ងាយ​ប្រហែល ​៩​គីឡូម៉ែត្រពីឆ្នេរសមុទ្រ San Pascual ក្នុងខេត្ត Masbate។

មេ​ប៉ូលិស​ប្រចាំ​តំបន់ លោក Andre Dizon បាន​​និយាយ​ថា ដ្រូន​ដែល​ប្រទះ​ឃើញ មាន​​ពណ៌​លឿង​ ជាមួយ​ស្លាក​​សញ្ញា «HY-119» ហើយ​បាន​​​​អណ្តែត​​តាម​ទឹក​​​សមុទ្រ មុន​ពេល​បញ្ជូន​ទៅ​កាន់​អាជ្ញាធរ។ វា​មាន​ប្រវែង​ប្រហែល ២​ម៉ែត្រ​និង​រាង​​ដូច​គ្រាប់បែក​ហើយ​​មាន​ព្រុយ។ យ៉ាង​ណា ដ្រូន​នេះ​​​មិន​បាន​បំពាក់​​អាវុធ​អ្វី​ឡើយ។

លោក Dizon បាន​បញ្ជាក់​ថា ផ្អែកលើការស្រាវជ្រាវ​​ក្នុង​អ៊ីនធឺណិត HY-119 សំដៅទៅលើប្រព័ន្ធរុករក និងទំនាក់ទំនងក្រោមទឹករបស់ចិន។ វាមានអង់តែន និងភ្នែកដែលអាចប្រើសម្រាប់ការត្រួតពិនិត្យ និងឈ្លបយកការណ៍។

សូម​បញ្ជាក់​ថា ហ្វីលីពីន និងចិន បានប៉ះទង្គិចគ្នាអស់ជាច្រើនឆ្នាំជុំវិញសិទ្ធិ​នៅសមុទ្រចិនខាងត្បូង ក៏ដូចជាការកាន់កាប់​តំបន់​ថ្មប៉ប្រះទឹក និងកូនកោះតូចៗ។

ចិនទាមទារស្ទើរតែទាំងស្រុងលើសមុទ្រ​ចិន​ខាង​ត្បូង ដោយលុបបំបាត់ការទាមទាររបស់គូប្រជែងពីប្រទេសផ្សេងទៀត និងសេចក្តីសម្រេចអន្តរជាតិដែលថា ការអះអាងរបស់​ចិន​មិនមានមូលដ្ឋាន​ផ្លូវ​ច្បាប់៕

ដោយ៖ ឈាង

The post ហ្វីលីពីន ប្រទះ​ឃើញ​ដ្រូនជ្រមុជទឹក សង្ស័យ​ជា​របស់​ចិន appeared first on Kampuchea Thmey Daily.