ឆ្នាំថ្មី ការបញ្ចុះតម្លៃទិដ្ឋាការអេឡិចត្រូនិក «e-Visa» ចូលកម្ពុជា ចាប់ផ្ដើមអនុវត្ត

កម្ពុជា ចាប់ផ្ដើមអនុវត្តនីតិវិធីថ្មីក្នុងការផ្តល់ទិដ្ឋាការសម្រាប់អ្នកដំណើរ និងទេសចរដែលចូលប្រទេសកម្ពុជា ដោយត្រូវបានបញ្ចុះតម្លៃទិដ្ឋាការអេឡិចត្រូនិក (e-Visa) The post ឆ្នាំថ្មី ការបញ្ចុះតម្លៃទិដ្ឋាការអេឡិចត្រូនិក «e-Visa» ចូលកម្ពុជា ចាប់ផ្ដើមអនុវត្ត appeared first on Kampuchea Thmey Daily.

ឆ្នាំថ្មី ការបញ្ចុះតម្លៃទិដ្ឋាការអេឡិចត្រូនិក «e-Visa» ចូលកម្ពុជា ចាប់ផ្ដើមអនុវត្ត

បើកទំព័រថ្មីសម្រាប់ឆ្នាំ២០២៥ កម្ពុជា ចាប់ផ្ដើមអនុវត្តនីតិវិធីថ្មីក្នុងការផ្តល់ទិដ្ឋាការសម្រាប់អ្នកដំណើរ និងទេសចរដែលចូលប្រទេសកម្ពុជា ដោយត្រូវបានបញ្ចុះតម្លៃទិដ្ឋាការអេឡិចត្រូនិក (e-Visa) ប្រភេទទេសចរ និងប្រភេទធម្មតា។

ក្នុងគោលដៅផ្តល់ភាពងាយស្រួលដល់អ្នកដំណើរ និងទេសចរដែលចូលមកប្រទេសកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា បានណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធឱ្យកែលម្អ និងសម្រួលនីតិវិធីក្នុងការផ្តល់ទិដ្ឋាការតាមប្រព័ន្ធ e-Visa និងប្រព័ន្ធ e-Arrival ឱ្យមកនៅក្នុង Ecosystem តែមួយរបស់រាជរដ្ឋាភិបាល។

រាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចបញ្ចុះតម្លៃទិដ្ឋាការអេឡិចត្រូនិក (e-Visa) ប្រភេទទេសចរ (T) និងប្រភេទធម្មតា (E) ដោយតម្លៃទិដ្ឋាការអេឡិចត្រូនិក សម្រាប់ e-Visa T គឺបញ្ចុះតម្លៃពី ៣៦ដុល្លារ មកនៅត្រឹម ៣០ដុល្លារ និង e-Visa E បញ្ចុះតម្លៃពី ៤២ដុល្លារ មកនៅត្រឹម ៣៥ដុល្លារ។

យោងតាមសេចក្តីប្រកាសព័ត៌មានរាជរដ្ឋាភិបាលកម្ពុជា កាលពីរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ ការកែទម្រង់ខាងលើ ចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ តទៅ៕

ដោយ៖ ធឿន វ៉ាន់សុង

The post ឆ្នាំថ្មី ការបញ្ចុះតម្លៃទិដ្ឋាការអេឡិចត្រូនិក «e-Visa» ចូលកម្ពុជា ចាប់ផ្ដើមអនុវត្ត appeared first on Kampuchea Thmey Daily.