សាលាយោធាមួយទៀតបានបើកការដ្ឋានសាងសង់ សម្រាប់ជំរុញការហ្វឹកហ្វឺនជំនាញដល់កងទ័ព

វិទ្យាស្ថានពហុជំនាញតេជោសែន ដែលមានទីតាំងស្ថិតនៅឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ បានបើកការដ្ឋានសាងសង់ជាផ្លូវការ The post សាលាយោធាមួយទៀតបានបើកការដ្ឋានសាងសង់ សម្រាប់ជំរុញការហ្វឹកហ្វឺនជំនាញដល់កងទ័ព appeared first on Kampuchea Thmey Daily.

សាលាយោធាមួយទៀតបានបើកការដ្ឋានសាងសង់ សម្រាប់ជំរុញការហ្វឹកហ្វឺនជំនាញដល់កងទ័ព

គម្រោងសាងសង់វិទ្យាស្ថានពហុជំនាញតេជោសែន ដែលមានទីតាំងស្ថិតនៅឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ ត្រូវបានចាប់ផ្ដើមបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ជាផ្លូវការហើយ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ ដើម្បីជំរុញការហ្វឹកហ្វឺនជំនាញដល់កងទ័ពកាន់តែមានសមត្ថភាព។

ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ នាព្រឹកថ្ងៃនេះ បានធ្វើឡើងក្រោមវត្តមានរបស់លោកនាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ។

បើតាមការលើកឡើងរបស់នាយឧត្ដមសេនីយ៍ វង្ស ពិសេន ការកសាងវិទ្យាស្ថានពហុជំនាញតេជោសែន ជាការផ្តួចផ្តើមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការចាំបាច់ក្នុងការលើកកម្ពស់សមត្ថភាពជំនាញកងទ័ពឱ្យទំនើប រៀបរយ និងមានប្រសិទ្ធភាព ស្របតាមចក្ខុវិស័យនៃការបណ្តុះបណ្តាលក្នុងប្រទេស ដែលជាយុទ្ធសាស្ត្រអាទិភាព។

ក្រោយពីការសាងសង់រួចរាល់ វិទ្យាស្ថានពហុជំនាញតេជោសែន នឹងក្លាយទៅជាសមិទ្ធផលលើកដំបូង និងមានតម្លៃជាប្រវត្តិសាស្ត្រសម្រាប់កងទ័ពជើងគោក ក្នុងការកសាងធនធានមនុស្សរបស់កងយោធពលខេមរភូមិន្ទ លើមុខជំនាញមួយចំនួន មានដូចជា៖ ជំនាញរថក្រោះ រថពាសដែក ជំនាញកាំភ្លើងធំ ជំនាញការពារអាកាស ជំនាញបញ្ជូនសារ និងជំនាញគីមីសាស្ត្រ។ នេះជាការគូសបញ្ជាក់របស់នាយឧត្តមសេនីយ៍ វង្ស ពិសេន។

នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ក៏បានលើកឡើងពីគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលកំពុងដឹកនាំនាវាកម្ពុជាឆ្ពោះទៅមុខប្រកបដោយថាមពល ហើយពាក់ព័ន្ធនឹងវិស័យការពារជាតិ គឺបានខិតខំជំរុញការធ្វើកំណែទម្រង់ស៊ីជម្រៅលើគ្រប់ផ្នែក ជាពិសេសការងារហ្វឹកហ្វឺនបណ្តុះបណ្តាលកងយោធពលខេមរភូមិន្ទ ដើម្បីក្លាយជាកម្លាំងទំនើប រៀបរយ មានវិជ្ជាជីវៈ ឆ្លើយតបប្រកបដោយប្រសិទ្ធភាព គ្រប់ស្ថានការណ៍ ក្នុងបរិបទនៃការអភិវឌ្ឍបច្ចេកវិទ្យាទំនើប៕

The post សាលាយោធាមួយទៀតបានបើកការដ្ឋានសាងសង់ សម្រាប់ជំរុញការហ្វឹកហ្វឺនជំនាញដល់កងទ័ព appeared first on Kampuchea Thmey Daily.