ជម្លោះកុងហ្គោបង្កបញ្ហាទ្វេគ្រោះ ចំពោះទីផ្សារសំណប៉ាហាំងសកលលោក
ការសម្រេចចិត្តរបស់ក្រុមហ៊ុន Alphamin Resources ក្នុងការផ្អាកប្រតិបត្តិការនៅអណ្តូងរ៉ែ Bisie ក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោបន្ទាប់... The post ជម្លោះកុងហ្គោបង្កបញ្ហាទ្វេគ្រោះ ចំពោះទីផ្សារសំណប៉ាហាំងសកលលោក appeared first on Kampuchea Thmey Daily.

ការសម្រេចចិត្តរបស់ក្រុមហ៊ុន Alphamin Resources ក្នុងការផ្អាកប្រតិបត្តិការនៅអណ្តូងរ៉ែ Bisie ក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បន្ទាប់ពីក្រុមឧទ្ទាមM23វាយលុក ប៉ះពាល់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់សកលរបស់សំណប៉ាហាំងកាន់តែខ្លាំង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bangkok Post នៅថ្ងៃទី២២ខែមីនានេះ។

ស្របពេលអណ្តូងរ៉ែសំណប៉ាហាំងដ៏ធំបំផុតរបស់ពិភពលោកមួយក្នុងប្រទេសមីយ៉ាន់ម៉ាបង្ហាញសញ្ញានៃការវិលត្រឡប់មកវិញបន្ទាប់ពីអវត្តមានដ៏យូរនោះ អណ្តូងរ៉ែសំខាន់មួយទៀតបានបិទដោយសារក្រុមឧទ្ទាម M23 វាយលុកទៅក្នុងតំបន់ Kivu ដែលសម្បូរទៅដោយសារធាតុរ៉ែរបស់ប្រទេសកុងហ្គោ។
បញ្ហានេះបានធ្វើឲ្យមានកភាពប្រែប្រួលនៃការផ្គត់ផ្គង់របស់សំណប៉ាហាំងកំពុងបង្កើតភាពប្រែប្រួលតម្លៃម្តងទៀត។ នៅក្នុងទីផ្សារភាគហ៊ុន London Metal Exchange សំណប៉ាហាំងរយៈពេលបីខែបានកើនឡើង១១.៥% ដល់កម្រិតខ្ពស់ដល់ជិត ៣៧១០០ដុល្លារ ក្នុងមួយតោន ហើយជម្លោះដែលកំពុងរីករាលដាលនៅក្នុងប្រទេសកុងហ្គោនេះនឹងបង្កបញ្ហាកាន់តែអាក្រក់សម្រាប់ទីផ្សារសំណប៉ាហាំងពិភពលោក។

ជម្លោះនេះនឹងប៉ះពាល់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់សំណប៉ាហាំងដោយអណ្តូងរ៉ែ Bisie បានផលិតសំណប៉ាហាំងចំនួន ១៧៣០០តោនកាលពីឆ្នាំមុន ដែលតំណាងឱ្យប្រហែល ៦% នៃការផ្គត់ផ្គង់អណ្តូងរ៉ែទូទាំងពិភពលោក។ ក្រុមហ៊ុន Alphamin Resources ដែលប្រតិបត្តិការនៅទីនោះ ដើមឡើយកំណត់គោលដៅផលិតចំនួន ២០០០០ តោននៅឆ្នាំនេះ មុនពេលការផ្អាកសកម្មភាព។
អណ្តូងរ៉ែនេះបានក្លាយជាអ្នកផ្គត់ផ្គង់វត្ថុធាតុដើមដ៏សំខាន់ដល់ក្រុមហ៊ុនចំរុះរបស់ចិន ដោយជួយបំពេញសម្រាប់ការបាត់បង់ការផ្គត់ផ្គង់ពីអណ្តូងរ៉ែ Man Maw នៅក្នុងប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីការផ្អាកក្នុងខែសីហា ឆ្នាំ ២០២៣។ ទោះបីអាជ្ញាធររដ្ឋ Wa ដែលគ្រប់គ្រង Man Maw ប្រកាសដំណើរការចាប់ផ្តើមឡើងវិញ ប៉ុន្តែវានឹងចំណាយពេលជាច្រើនខែសម្រាប់ប្រតិបត្តិការបន្តបន្ទាប់ពីការបិទដ៏យូរបែបនេះ ស្របពេលនឹងការខាតបង់ដំណាលគ្នានៃការបាត់បង់អណ្ដូង Bisie ដែលជាបញ្ហាប្រឈមវត្ថុធាតុដើមរយៈពេលខ្លីរបស់ប្រទេសចិន។
គូរបញ្ជាក់ថាពួកឧទ្ទាម M23ដែលគាំទ្រដោយប្រទេសរវ៉ាន់ដាបានកំពុងបន្តការឈ្លានពានទៅលើទីក្រុងធំៗរបស់កុងហ្គោនិងបានឈានដល់តំបន់សម្បូររ៉ែនេះ បន្ទាប់ពីបានសម្លាប់មនុស្សរាប់ពាន់នាក់ Goma៕


អត្ថបទ៖ ប៊ុន សុភាព
The post ជម្លោះកុងហ្គោបង្កបញ្ហាទ្វេគ្រោះ ចំពោះទីផ្សារសំណប៉ាហាំងសកលលោក appeared first on Kampuchea Thmey Daily.