សហរដ្ឋ​អាមេរិក លើក​លែង​ពន្ធគយលើស្មាតហ្វូន និង​កុំព្យូទ័រ ពីពន្ធ​ទៅវិញទៅមក

វ៉ាស៊ីនតោន៖ គយ និងការពារព្រំដែនសហរដ្ឋអាមេរិក បានប្រកាសនៅក្នុងការណែនាំថ្មីមួយទៀតថា រដ្ឋាភិបាលអាមេរិកបានលើកលែង ស្មាតហ្វូន កុំព្យូទ័រ និងផលិតផលអេឡិចត្រូនិកផ្សេងទៀត ពី “ពន្ធទៅវិញទៅមក” របស់ខ្លួន។ ឯកសារបានបញ្ជាក់ថាការលើកលែងនេះអនុវត្តចំពោះផលិតផលអេឡិចត្រូនិកដែលចូលសហរដ្ឋអាមេរិកបន្ទាប់ពីថ្ងៃទី៥ ខែមេសា ហើយ “ពន្ធទៅវិញទៅមក” ដែលបានបង់រួចហើយអាចត្រូវបានសងវិញតាមការស្នើសុំ។ Kobeissi Letter ដែលជាព្រឹត្តិប័ត្រព័ត៌មានហិរញ្ញវត្ថុនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X បានឲ្យដឹងថា “នេះគឺជាគោលនយោបាយពន្ធគយដ៏ធំមួយ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ សេចក្តីប្រកាសចុងក្រោយបំផុតអាចការពារអ្នកប្រើប្រាស់ ខណៈពេលដែលផ្តល់អត្ថប្រយោជន៍ដល់ក្រុមហ៊ុនអេឡិចត្រូនិកយក្សរួមមាន Apple Inc. និង Samsung Electronics Co. នេះបើយោងតាមគេហទំព័រ ​​Bloomberg ។ គោលនយោបាយពន្ធគយទូលំទូលាយ និងមិនអាចទាយទុកជាមុនបានបានបង្កឱ្យមានភាពចលាចលនៅក្នុងទីផ្សារហិរញ្ញវត្ថុ ហើយថែមទាំងបានទាក់ទាញការរិះគន់ពីឥស្សរជនសំខាន់ៗនៅក្នុងគណបក្សសាធារណរដ្ឋ រួមទាំងអតីតអនុប្រធានាធិបតីលោក Mike Pence ផងដែរ៕ ប្រែសម្រួល ឈូក បូរ៉ា

សហរដ្ឋ​អាមេរិក លើក​លែង​ពន្ធគយលើស្មាតហ្វូន និង​កុំព្យូទ័រ ពីពន្ធ​ទៅវិញទៅមក

វ៉ាស៊ីនតោន៖ គយ និងការពារព្រំដែនសហរដ្ឋអាមេរិក បានប្រកាសនៅក្នុងការណែនាំថ្មីមួយទៀតថា រដ្ឋាភិបាលអាមេរិកបានលើកលែង ស្មាតហ្វូន កុំព្យូទ័រ និងផលិតផលអេឡិចត្រូនិកផ្សេងទៀត ពី “ពន្ធទៅវិញទៅមក” របស់ខ្លួន។

ឯកសារបានបញ្ជាក់ថាការលើកលែងនេះអនុវត្តចំពោះផលិតផលអេឡិចត្រូនិកដែលចូលសហរដ្ឋអាមេរិកបន្ទាប់ពីថ្ងៃទី៥ ខែមេសា ហើយ “ពន្ធទៅវិញទៅមក” ដែលបានបង់រួចហើយអាចត្រូវបានសងវិញតាមការស្នើសុំ។

Kobeissi Letter ដែលជាព្រឹត្តិប័ត្រព័ត៌មានហិរញ្ញវត្ថុនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X បានឲ្យដឹងថា “នេះគឺជាគោលនយោបាយពន្ធគយដ៏ធំមួយ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

សេចក្តីប្រកាសចុងក្រោយបំផុតអាចការពារអ្នកប្រើប្រាស់ ខណៈពេលដែលផ្តល់អត្ថប្រយោជន៍ដល់ក្រុមហ៊ុនអេឡិចត្រូនិកយក្សរួមមាន Apple Inc. និង Samsung Electronics Co. នេះបើយោងតាមគេហទំព័រ ​​Bloomberg ។

គោលនយោបាយពន្ធគយទូលំទូលាយ និងមិនអាចទាយទុកជាមុនបានបានបង្កឱ្យមានភាពចលាចលនៅក្នុងទីផ្សារហិរញ្ញវត្ថុ ហើយថែមទាំងបានទាក់ទាញការរិះគន់ពីឥស្សរជនសំខាន់ៗនៅក្នុងគណបក្សសាធារណរដ្ឋ រួមទាំងអតីតអនុប្រធានាធិបតីលោក Mike Pence ផងដែរ៕

ប្រែសម្រួល ឈូក បូរ៉ា