សម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់រុស្ស៊ី នឹងទទួលបានមីស៊ីលល្បឿនលឿនជាងសំឡេងស៊េរីទំនើប ឆាប់ៗ
ប្រធានាធិបតីបេឡារុស ដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់រុស្ស៊ី បានបង្ហើបថា មិនយូរទេ ខ្លួននឹងទទួលបានមីស៊ីលល្បឿនលឿនជាងសំឡេងស៊េរីទំនើប... The post សម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់រុស្ស៊ី នឹងទទួលបានមីស៊ីលល្បឿនលឿនជាងសំឡេងស៊េរីទំនើប ឆាប់ៗ appeared first on Kampuchea Thmey Daily.
ថ្លែងក្នុងសន្និសីទកាសែតកាលពីថ្ងៃអាទិត្យទី២៦ខែមករាឆ្នាំ២០២៥ ប្រធានាធិបតីបេឡារុសលោក Alexander Lukashenko ដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់រុស្ស៊ី បានបង្ហើបថា មិនយូរទេ ខ្លួននឹងទទួលបានមីស៊ីលល្បឿនលឿនជាងសំឡេងស៊េរីទំនើប ពីទីក្រុងមូស្គូហើយ ដើម្បីធានាសន្តិសុខរបស់ខ្លួន។
តាមការចុះផ្សាយរបស់ RT, នោះគឺជាមីស៊ីល Oreshnik ដែលមានល្បឿនលឿនជាងសំឡេង១០ដង ពោលគឺហោះក្នុងល្បឿន ២.៥ទៅ៣គីឡូម៉ែត្រក្នុងមួយវិនាទី ហើយត្រូវបានប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន អួតអាងថា មានឥទ្ធិពលខ្លាំងប្រៀបបានទៅនឹងអាចម៍ផ្កាយ ទោះខែលការពារប្រភេទណា ក៏មិនអាចទប់ជាប់ដែរ។
ដ្បិតមិនបញ្ជាក់ពីពេលវេលាទទួលបាន និងចំនួនមីស៊ីលប៉ុន្មានគ្រាប់ដែលរុស្ស៊ីនឹងផ្តល់ជូនក៏ដោយ ប៉ុន្តែលោក Lukashenko អះអាងថា Oreshnik នឹងត្រូវពង្រាយក្នុងតំបន់មួយ ដែលមានចម្ងាយ៦០គីឡូម៉ែត្រពីទីក្រុង Smolensk នៃព្រំដែនរុស្ស៊ី។
លោកនិយាយថា «យើងនឹងមាន Oreshnik ក្នុងពេលឆាប់ៗ។ យើងបានយល់ព្រមជាមួយប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន រួចហើយថា មីស៊ីលបន្ទាប់នឹងត្រូវបញ្ជូនទៅប្រទេសបេឡារុស មុនទៅរុស្ស៊ីទៀត»។
រុស្ស៊ី បានបាញ់មីស៊ីលនេះលើអ៊ុយក្រែនកាលពីខែវិច្ឆិកាឆ្នាំ២០២៤ ពោលគឺវាយប្រហារទីក្រុង Dnipro ដោយបង្កការបំផ្លាញធំធេង ត្បិតកាលនោះ បំពាក់ត្រឹមក្បាលគ្រាប់ធម្មតាក៏ដោយ។
ការវាយប្រហារនោះ គឺឆ្លើយតបទៅអ៊ុយក្រែន ដែលបាញ់មីស៊ីល ATACMS និង HIMARS ផលិតដោយសហរដ្ឋអាមេរិក និងមីស៊ីល Storm Shadow របស់ចក្រភពអង់គ្លេស ទៅលើទីតាំងយោធាក្នុងទឹកដីរុស្ស៊ីដែលអន្តរជាតិទទួលស្គាល់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ី ប្រកាសត្រៀមខ្លួន ធ្វើសង្គ្រាមលោកលើកទី៣ នៅ៣ឆ្នាំខាងមុខ
The post សម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់រុស្ស៊ី នឹងទទួលបានមីស៊ីលល្បឿនលឿនជាងសំឡេងស៊េរីទំនើប ឆាប់ៗ appeared first on Kampuchea Thmey Daily.