សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឱ្យតុលាការពន្លឿនចាត់ការលើសំណុំ រឿង លោកស្រី សំ សុខា ឲ្យបានឆាប់
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវ ចំពោះស្ថាប័នតុលាការពន្លឿន ចាត់ការលើសំណុំ រឿង លោក ស្រី សំ សុខា ឲ្យបានឆាប់ និងស្របតាមច្បាប់ ពាក់ព័ន្ធការជេរ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ សិលធម៍សង្គម។ តាមរយៈសំណេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក នារសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា« ថ្ងៃនេះមានការបែកធ្លាយការដែលខ្ញុំ ជំរុញឲ្យលោកស្រី សំ សុខា ធ្វើការ សូមទោសជាសាធារណៈចំពោះការជេររបស់គាត់ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ សិលធម៍សង្គម។ មានមនុស្សមួយចំនួន មានយោបល់ថា រឿងនេះត្រូវបានបញ្ចប់ហើយ។ ខ្ញុំសូមបញ្ជាក់ថា រឿងក្តីលោកស្រី សំ សុខា មិនត្រូវបានបញ្ចប់តាមផ្លូវ តុលាការទេ។ អ្នកដែលបានប្តឹងលោកស្រី សំ សុខា នៅតុលាការនៅតែអាចបន្តហើយ តុលាការ នៅតែបន្តកាត់ក្តីរវាងដើមបណ្តឹង ជាមួយចុងចោទ សំ សុខា តាមនិតិវិធីនិងតាមច្បាប់បន្តទៀតព្រោះការ សូមទោស របស់លោកស្រី សំ […]
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវ ចំពោះស្ថាប័នតុលាការពន្លឿន ចាត់ការលើសំណុំ រឿង លោក ស្រី សំ សុខា ឲ្យបានឆាប់ និងស្របតាមច្បាប់ ពាក់ព័ន្ធការជេរ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ សិលធម៍សង្គម។
តាមរយៈសំណេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក នារសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា« ថ្ងៃនេះមានការបែកធ្លាយការដែលខ្ញុំ ជំរុញឲ្យលោកស្រី សំ សុខា ធ្វើការ សូមទោសជាសាធារណៈចំពោះការជេររបស់គាត់ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ សិលធម៍សង្គម។ មានមនុស្សមួយចំនួន មានយោបល់ថា រឿងនេះត្រូវបានបញ្ចប់ហើយ។
ខ្ញុំសូមបញ្ជាក់ថា រឿងក្តីលោកស្រី សំ សុខា មិនត្រូវបានបញ្ចប់តាមផ្លូវ តុលាការទេ។ អ្នកដែលបានប្តឹងលោកស្រី សំ សុខា នៅតុលាការនៅតែអាចបន្តហើយ តុលាការ នៅតែបន្តកាត់ក្តីរវាងដើមបណ្តឹង ជាមួយចុងចោទ សំ សុខា តាមនិតិវិធីនិងតាមច្បាប់បន្តទៀតព្រោះការ សូមទោស របស់លោកស្រី សំ សុខា មិនអាចរំលត់បណ្តឹង នៅតុលាការបានទេ។ ខ្ញុំក៏សូមអំពាវនាវ ចំពោះស្ថាប័នតុលាការពន្លឿន ចាត់ការលើសំណុំ រឿងនេះ ឲ្យបានឆាប់ និងស្របតាមច្បាប់»។