រុស្ស៊ី​ បេីកការវាយប្រហារកប៉ាល់ ដឹកទំនិញដែលដឹកអាវុធ សម្រាប់ទាហានអ៊ុយក្រែន​ នៅសមុទ្រខ្មៅ

មូស្គូ៖ រុស្ស៊ីបានឧ្យដឹងថា កងកម្លាំងរបស់ខ្លួន​ បានកំណត់គោលដៅកប៉ាល់ដឹកទំនិញស្ងួតដែលផ្ទុកអាវុធ និងគ្រាប់រំសេវ​ សម្រាប់កងកម្លាំងអ៊ុយក្រែន​ នៅសមុទ្រខ្មៅ។ ការវាយប្រហារជាក្រុមក៏ត្រូវបានអនុវត្តប្រឆាំង នឹងកន្លែងដឹកជញ្ជូនពីរកន្លែងនៅក្នុងរដ្ឋធានីគៀវ របស់អ៊ុយក្រែនផងដែរ។ ទីតាំងទាំងពីរត្រូវបានប្រើ​ ដើម្បីរក្សាទុក និងចែកចាយសម្ភារៈយោធា​ សម្រាប់កងទ័ពអ៊ុយក្រែន នេះបើយោងតាមក្រសួងការពារជាតិរុស្ស៊ី។ ការវាយប្រហារទាំងនេះ ត្រូវបានធ្វើឡើងដោយប្រើអាវុធ​ ដែលមានភាពជាក់លាក់ខ្ពស់ដែលបាញ់ចេញពីអាកាស និងយន្តហោះគ្មានមនុស្សបើកវាយប្រហារ។ ក្រសួងបានឧ្យដឹងថា កងកម្លាំងរុស្ស៊ី​ បន្តកំណត់គោលដៅ លើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងកប៉ាល់អ៊ុយក្រែន​ ដែលកំពុងប្រតិបត្តិការ ក្នុងផលប្រយោជន៍ របស់យោធាអ៊ុយក្រែន៕ប្រែសម្រួល​ ឈូក​ បូរ៉ា

រុស្ស៊ី​ បេីកការវាយប្រហារកប៉ាល់ ដឹកទំនិញដែលដឹកអាវុធ សម្រាប់ទាហានអ៊ុយក្រែន​ នៅសមុទ្រខ្មៅ

មូស្គូ៖ រុស្ស៊ីបានឧ្យដឹងថា កងកម្លាំងរបស់ខ្លួន​ បានកំណត់គោលដៅកប៉ាល់ដឹកទំនិញស្ងួតដែលផ្ទុកអាវុធ និងគ្រាប់រំសេវ​ សម្រាប់កងកម្លាំងអ៊ុយក្រែន​ នៅសមុទ្រខ្មៅ។

ការវាយប្រហារជាក្រុមក៏ត្រូវបានអនុវត្តប្រឆាំង នឹងកន្លែងដឹកជញ្ជូនពីរកន្លែងនៅក្នុងរដ្ឋធានីគៀវ របស់អ៊ុយក្រែនផងដែរ។ ទីតាំងទាំងពីរត្រូវបានប្រើ​ ដើម្បីរក្សាទុក និងចែកចាយសម្ភារៈយោធា​ សម្រាប់កងទ័ពអ៊ុយក្រែន នេះបើយោងតាមក្រសួងការពារជាតិរុស្ស៊ី។

ការវាយប្រហារទាំងនេះ ត្រូវបានធ្វើឡើងដោយប្រើអាវុធ​ ដែលមានភាពជាក់លាក់ខ្ពស់ដែលបាញ់ចេញពីអាកាស និងយន្តហោះគ្មានមនុស្សបើកវាយប្រហារ។

ក្រសួងបានឧ្យដឹងថា កងកម្លាំងរុស្ស៊ី​ បន្តកំណត់គោលដៅ លើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងកប៉ាល់អ៊ុយក្រែន​ ដែលកំពុងប្រតិបត្តិការ ក្នុងផលប្រយោជន៍ របស់យោធាអ៊ុយក្រែន៕
ប្រែសម្រួល​ ឈូក​ បូរ៉ា