ក្រសួងសាធារណការ ដាក់ឱ្យដំណើរការ ការស្នើសុំបន្តសុពលភាព ឆៀក តាមធនាគារដៃគូ
ភ្នំពេញ ៖ នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតី ដាក់ឱ្យដំណើរការជាផ្លូវការ ការស្នើសុំបន្តសុពលភាពត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) តាមធនាគារដៃគូ។ ការស្នើសុំវិក្កយបត្រឌីជីថល និងការស្នើសុំអាជ្ញាបណ្ណផ្លូវថ្នល់ តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង តំណាងស្ថាប័នពាក់ព័ន្ធ តំណាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដៃគូ និងមន្រ្តីរាជការជាច្រើនរូបទៀត។ ពិធីនេះមានគោលបំណង បើកឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធបច្ចេកវិទ្យាឌីជីថលតាមប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រសួងចំនួន ៣ រួមមានសុំបន្តសុពលភាព ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) តាមធនាគារដៃគូ ប្រព័ន្ធវិក្កយបត្រឌីជីថល (MPWT Digital Invoice) និងប្រព័ន្ធអាជ្ញាបណ្ណផ្លូវថ្នល់ (Road Certificate) ដែលមានគោលដៅលើកកម្ពស់គុណភាព សេវាសាធារណៈរបស់ក្រសួងឱ្យកាន់តែមានភាពល្អប្រសើរ ដោយបង្ខិតសេវាទៅជិត សាធារណជន ចំណេញពេលវេលា ផ្តល់ភាពងាយស្រួល ក្នុងការប្រើប្រាស់ និងទូទាត់កម្រៃសេវា តាមប្រព័ន្ធអេឡិចត្រូនិកប្រកបដោយតម្លាភាព និងសុវត្ថិភាពខ្ពស់ ។ សូមបញ្ជាក់ថ
ភ្នំពេញ ៖ នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតី ដាក់ឱ្យដំណើរការជាផ្លូវការ ការស្នើសុំបន្តសុពលភាពត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) តាមធនាគារដៃគូ។

ការស្នើសុំវិក្កយបត្រឌីជីថល និងការស្នើសុំអាជ្ញាបណ្ណផ្លូវថ្នល់ តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង តំណាងស្ថាប័នពាក់ព័ន្ធ តំណាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដៃគូ និងមន្រ្តីរាជការជាច្រើនរូបទៀត។

ពិធីនេះមានគោលបំណង បើកឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធបច្ចេកវិទ្យាឌីជីថលតាមប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រសួងចំនួន ៣ រួមមានសុំបន្តសុពលភាព ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) តាមធនាគារដៃគូ ប្រព័ន្ធវិក្កយបត្រឌីជីថល (MPWT Digital Invoice) និងប្រព័ន្ធអាជ្ញាបណ្ណផ្លូវថ្នល់ (Road Certificate) ដែលមានគោលដៅលើកកម្ពស់គុណភាព សេវាសាធារណៈរបស់ក្រសួងឱ្យកាន់តែមានភាពល្អប្រសើរ ដោយបង្ខិតសេវាទៅជិត សាធារណជន ចំណេញពេលវេលា ផ្តល់ភាពងាយស្រួល ក្នុងការប្រើប្រាស់ និងទូទាត់កម្រៃសេវា តាមប្រព័ន្ធអេឡិចត្រូនិកប្រកបដោយតម្លាភាព និងសុវត្ថិភាពខ្ពស់ ។

សូមបញ្ជាក់ថា ទាំងនេះគឺជាសមិទ្ធផលថ្មីបន្ថែមទៀត ដែលបង្ហាញពីការប្តេជ្ញាចិត្ត របស់ក្រសួងក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីជំរុញ ពង្រីក និងធ្វើទំនើបកម្មសេវាសាធារណៈ របស់ក្រសួង និងចូលរួមគាំទ្រការអនុវត្តគោលនយោបាយរាជរដ្ឋាភិបាលឌីជីថល ដោយផ្តោតលើប្រជាពលរដ្ឋជាស្នូល៕