លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មាននៃប្រទេសកៀហ្ស៊ីស៊ីស្ថាន
ថ្ងៃទី ២៨ ខែសីហា មុនពេលអញ្ជើញទៅដល់ទីក្រុងប៊ីស្កេក ដើម្បីបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅប្រទេសកៀហ្ស៊ីស៊ីស្ថាន និងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃឆ្នាំ ២០២៦ លោក Xi Jinping ប្រធានរដ្ឋចិនបានចុះផ្សាយអត្ថបទមួយដែលមានចំណងជើងថា «ពួតដៃគ្នាត្រួសត្រាយស្ថានការណ៍ថ្មីនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃទំនាក់ទំនងរវាងចិននិងកៀហ្ស៊ីស៊ីស្ថាន»នៅលើកាសែត Slovo របស់កៀហ្ស៊ីស៊ីស្ថាន និងទីភ្នាក់ងារសារព័ត៌មាន”កាបារ”នៃប្រទេសកៀហ្ស៊ីស៊ីស្ថាន ។ នៅក្នុងអត្ថបទនេះ លោក Xi Jinping បានលើកឡើងថា តមតាមការអញ្ជើញរបស់លោកប្រធានាធិបតី Japarov ខ្ញុំនឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកៀហ្ស៊ីស៊ីស្ថាន ព្រមទាំងចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាថ្នាក់ដឹកនាំនៃរដ្ឋសមាជិកអង្គការសហប្រតិបតិ្តការសៀងហៃលើកទី២៦ ។ ឆ្នាំនេះជាខួបលើកទី៣៥ឆ្នាំដែលប្រទេសកៀហ្ស៊ីស៊ីស្ថានទទួលបានឯករាជ្យ។ ប្រទេសចិននិងកៀហ្ស៊ីស៊ីស្ថានជាអ្នកជិតខាងល្អដែលមានភាពជិតស្និទ្ធ ដៃគូល្អមានជោគវាសនាដូចគ្នា និងមិត្តល្អដែលជួយគ្នាទៅវិញទៅមក ។ ចាប់តាំងពីបានបង្កើតទំនាក់ទំន
ថ្ងៃទី ២៨ ខែសីហា មុនពេលអញ្ជើញទៅដល់ទីក្រុងប៊ីស្កេក ដើម្បីបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅប្រទេសកៀហ្ស៊ីស៊ីស្ថាន និងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃឆ្នាំ ២០២៦ លោក Xi Jinping ប្រធានរដ្ឋចិនបានចុះផ្សាយអត្ថបទមួយដែលមានចំណងជើងថា «ពួតដៃគ្នាត្រួសត្រាយស្ថានការណ៍ថ្មីនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃទំនាក់ទំនងរវាងចិននិងកៀហ្ស៊ីស៊ីស្ថាន»នៅលើកាសែត Slovo របស់កៀហ្ស៊ីស៊ីស្ថាន និងទីភ្នាក់ងារសារព័ត៌មាន”កាបារ”នៃប្រទេសកៀហ្ស៊ីស៊ីស្ថាន ។
នៅក្នុងអត្ថបទនេះ លោក Xi Jinping បានលើកឡើងថា តមតាមការអញ្ជើញរបស់លោកប្រធានាធិបតី Japarov ខ្ញុំនឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកៀហ្ស៊ីស៊ីស្ថាន ព្រមទាំងចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាថ្នាក់ដឹកនាំនៃរដ្ឋសមាជិកអង្គការសហប្រតិបតិ្តការសៀងហៃលើកទី២៦ ។
ឆ្នាំនេះជាខួបលើកទី៣៥ឆ្នាំដែលប្រទេសកៀហ្ស៊ីស៊ីស្ថានទទួលបានឯករាជ្យ។ ប្រទេសចិននិងកៀហ្ស៊ីស៊ីស្ថានជាអ្នកជិតខាងល្អដែលមានភាពជិតស្និទ្ធ ដៃគូល្អមានជោគវាសនាដូចគ្នា និងមិត្តល្អដែលជួយគ្នាទៅវិញទៅមក ។ ចាប់តាំងពីបានបង្កើតទំនាក់ទំនងការទូតមក ចិននិងកៀហ្ស៊ីស៊ីស្ថានបានប្រកាន់ខ្ជាប់ទស្សនៈស្តីពីការគោរពគ្នាទៅវិញទៅមក ភាពសុខដុមរមនានិងចំណងមេត្រីភាព រៀនសូត្របទពិសោធពីគ្នាទៅវិញទៅមក ផ្តល់ផលប្រយោជន៍និងឈ្នះ-ឈ្នះដល់គ្នាទៅវិញទៅមក ដែលបានបង្កើនទំនុកចិត្តរវាងគ្នានិងគ្នានិងធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបតិ្តការជាបន្តបន្ទាប់ ។ ទំនាក់ទំនងទ្វេភាគីបានឆ្លងកាត់ការពិសោធនៃបម្រែបម្រួលស្ថានការណ៍អន្តរជាតិ ហើយសម្រេចបាននូវការអភិវឌ្ឍបែបលោតផ្លោះជាប្រវត្តិសាស្ត្រ ពោលគឺពីអ្នកជិតខាងល្អ ក្លាយជាដៃគូយុទ្ធសាស្រ្តឈានដល់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងយុគសម័យថ្មី ដែលបន្តបង្កើតបាននូវកម្លាំងរស់រវើកថ្មីៗជាហូរហែ ។
ចាប់តាំងពីបានបង្កើតឡើងអស់រយៈពេល២៥ឆ្នាំមក អង្គការសហប្រតិបតិ្តការសៀងហៃបានពូនជ្រំនិងអនុវត្ត “ស្មារតីសៀងហៃ”ស្តីពីការកសាងទំនុកចិត្តគ្នា ផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ស្មើភាព ការពិគ្រោះយោបល់ ការគោរពពិពិធកម្មអរិយធម៌ និងស្វែងរកការអភិវឌ្ឍរួម ។ លោកជឿជាក់ថា ក្រោមកិច្ចខិតខំប្រឹងប្រែងរួមនៃបណ្តាភាគីនានា កិច្ចប្រជុំកំពូលលើកនេះ មុខជានឹងទទួលបានជោគជ័យយ៉ាងគាប់ប្រសើរ ដែលនឹងបំពេញបន្ថែមកម្លាំងចលករថ្មីដល់បណ្តាភាគីនានា ដើម្បីបន្តវេននិងផ្សព្វផ្សាយ“ស្មារតីសៀងហៃ”ថែមកម្រិតទៀត ក៏ដូចជាជំរុញការកសាងសហគមន៍ជោគវាសនារួមរបស់អង្គការសហប្រតិបតិ្តការសៀងហៃផងដែរ ៕