សមិទ្ធផល​ធំ​ពីរ​ខេត្តបាត់ដំបងសម្រេច​បាន​ នឹង​​ជំរុញ​ទាក់ទាញ​ទេសចរ​បន្ថែមទៀត ​ឱកាសបុណ្យចូល​ឆ្នាំ

សមិទ្ធិផលធំៗ២ ដែល​ខេត្ត​បាត់ដំបង​សម្រេច​បាននៅក្នុងឆ្នាំ ២០២៥...... The post សមិទ្ធផល​ធំ​ពីរ​ខេត្តបាត់ដំបងសម្រេច​បាន​ នឹង​​ជំរុញ​ទាក់ទាញ​ទេសចរ​បន្ថែមទៀត ​ឱកាសបុណ្យចូល​ឆ្នាំ appeared first on Kampuchea Thmey Daily.

សមិទ្ធផល​ធំ​ពីរ​ខេត្តបាត់ដំបងសម្រេច​បាន​ នឹង​​ជំរុញ​ទាក់ទាញ​ទេសចរ​បន្ថែមទៀត ​ឱកាសបុណ្យចូល​ឆ្នាំ

បើតាមការវាយតម្លៃពីមន្ត្រីជំនាញនៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង​បានឲ្យដឹងថា សមិទ្ធិផលធំៗ២ ដែល​ខេត្ត​បាត់ដំបង​សម្រេច​បាននៅក្នុងឆ្នាំ ២០២៥ នឹង​ជួយ​ជំរុញ​ទេសចរ​មក​កម្សាន្ត​ខេត្តបាត់ដំបង​កាន់តែច្រើនក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​។

សមិទ្ធិផលទាំង២ ដែលជាគោលដៅទេសចរណ៍នេះរួមមាន ការកែច្នៃតំបន់រមនីយដ្ឋានភ្នំសំពៅ និងទី២ គឺសួនតេជោសន្តិភាព ដែលមានទីតាំងទល់មុខសាលាខេត្តបាត់ដំបងនៅរ៉បមាត់ស្ទឹងសង្កែ។

លោក បឿន រ៉ាត់ មានកំណើតក្នុងស្រុកបាណន់ ជាពលករនៅស្រុកថៃអស់រយះពេលជាង ១០ ឆ្នាំបានឲ្យដឹងថា លោក ទើប​តែ​បានមកលេងស្រុកកំណើត​នា​ឱកាស​ពិធីបុណ្យចូលឆ្នាំនេះ។

ហាក់មានក្តីរំភើបចិត្ត ខណះពេលលោកឃើញតំបន់ភ្នំសំពៅត្រូវ​បាន​រៀបចំ​កែលម្អ​ដ៏ស្រស់ស្អាតបែបនេះ លោកថា “ភ្នំសំពៅឥឡូវបាន​រៀបចំស្អាត​ខុស​ពីមុន​ ខ្ញុំគ្រាន់តែឃើញក៏រំភើបចិត្តដែរ​”។

មិនខុសគ្នានិងអ្នកស្រី យឹន បុប្ផា ពលរដ្ឋ​រស់នៅក្នុងក្រុងបាត់ដំបងបានប្រាប់​ថា អស់រយះពេលជាង ៥ ឆ្នាំហើយ ដែលអ្នកស្រីមិនដែល​បានចូលមកស្រុកកំណើត ក្រៅពីផ្ញើថវិការផ្តល់ឲ្យកូនៗរៀនសូត្រ។

អ្នកស្រីថា “ឆ្នាំនេះខ្ញុំបាមកលេងស្រុកកំណើត និង​បាននាំកូនៗដើរលេងតាមសួនមាត់ស្ទឹងសង្កែ ហើយក៏​ឃើញថា​មាន​ការៀបចំ​បាន​ស្អាត​ប្លែក​។

បន្ថែមពី​សោភ័ណភាពសួនច្បារ​ដែលត្រូវ​បានអាជ្ញាធរ​កែលម្អ​កាន់តែ​មានភាពទាក់ទាញ ពលកររូបនេះ​ក៏ឃើញមានការ​អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ត្រូវ​ស្ថាបនា​ថ្មីៗបន្តបន្ទាប់។

ក្រៅពីតំបន់គោលដៅទេសចរមួយចំនួនដែលត្រូវ​បានកែលម្អ​ថ្មី អាជ្ញាធរ​ខេត្តបាត់ដំបងក៏បានរៀបចំគោលដៅទេសចរណ៍​ផ្សេងទៀតនៅក្នុងក្រុង សម្រាប់ទទួលភ្ញៀវមកពីជិតឆ្ងាយ​មកកម្សាន្តក្នុង​ឱកាសថ្ងៃ​ចូលឆ្នាំថ្មី។

សួនតេជោសន្តិភាព បានបើកការដ្ឋានសាងសង់ឡើងនៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ហើយគ្រោងនឹងបញ្ចប់នៅចុងខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ ដែលលាតសន្ធឹងតាមប្របមាត់ស្ទឹងសង្កែ ត្រើយខាងកើតចំពីមុខវត្ត កណ្តាល សង្កាត់រតនៈ ក្រុងបាត់ដំបង ផ្តើមពីស្ពានសម្ដេចក្រឡាហោម ស ខេង រហូតទៅដល់ស្ពានសោហឺ (ស្ពានថ្មថ្មី) មានប្រវែង ៩៩៤ ម៉ែត្រ មានទំហំ ១៦.០៧៤ ម៉ែត្រការ៉េ ដើម្បីលើកសោភ័ណភាពទីក្រុងឱ្យមានភាពស្រស់បំព្រង មានផ្លូវថ្មើរជើង ផ្លូវជិះកង់ ជាកន្លែងអង្គុយលំហែកម្សាន្ត ស្រូបខ្យល់អាកាស ហាត់ប្រាណមានបរិស្ថានរស់នៅល្អ និងជាទីក្រុងស៊ីវិល័យ៕

អត្ថបទ÷សៅ សារិទ្ធ

The post សមិទ្ធផល​ធំ​ពីរ​ខេត្តបាត់ដំបងសម្រេច​បាន​ នឹង​​ជំរុញ​ទាក់ទាញ​ទេសចរ​បន្ថែមទៀត ​ឱកាសបុណ្យចូល​ឆ្នាំ appeared first on Kampuchea Thmey Daily.