សមត្ថកិច្ច បន្តបង្ក្រាបបានករណីគ្រឿងញៀនជាច្រើនបន្តបន្ទាប់ នៅតាមមូលដ្ឋាន តាមរយៈ App NoDrug

សមត្ថកិច្ច បន្តបង្ក្រាបបានករណីគ្រឿងញៀនជាច្រើនបន្តបន្ទាប់... The post សមត្ថកិច្ច បន្តបង្ក្រាបបានករណីគ្រឿងញៀនជាច្រើនបន្តបន្ទាប់ នៅតាមមូលដ្ឋាន តាមរយៈ App NoDrug appeared first on Kampuchea Thmey Daily.

សមត្ថកិច្ច បន្តបង្ក្រាបបានករណីគ្រឿងញៀនជាច្រើនបន្តបន្ទាប់ នៅតាមមូលដ្ឋាន តាមរយៈ App NoDrug

តាមរយៈ App NoDrug សមត្ថកិច្ច​បង្ក្រាប​បាន​ករណី​គ្រឿងញៀន​ជា​បន្តបន្ទាប់ នៅ​តាម​តំបន់​ភូមិឋាន ឬ មូលដ្ឋាន​នានា របស់​ប្រជាពលរដ្ឋ ដែល​ជួបប្រទះ​លើ​បញ្ហា​គ្រឿងញៀន។

App នេះ ត្រូវ​បាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បង្កើត​ឡើង​សម្រាប់​ឱ្យ​ប្រជាពលរដ្ឋ​ទូទៅ​ទាំងអស់​នៅ​ក្នុង​ប្រទេស អាច​រាយការណ៍​មកកាន់​សមត្ថកិច្ច ស្ដីពី​ការ​ចរាចរ​គ្រឿងញៀន ការ​សេព​គ្រឿងញៀន ឬក៏​ប្រទះឃើញ​ជន​ដែល​មាន​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ដើម្បី​អាច​ឱ្យ​សមត្ថកិច្ច​ចុះទៅ​អន្តរាគមន៍​បង្ក្រាប​ទាន់​ពេលវេលា។

យោង​តាម​ផេក​ផ្លូវការ​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​បង្ហាញ​ពី​ការ​បង្ក្រាប​គ្រឿងញៀន​ជាច្រើន ដែល​ជា​ការ​បង្ក្រាប​ដោយ​ទទួល​ព័ត៌មាន​បាន​ពី​សេចក្ដីរាយការណ៍​របស់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន ដែល​បាន​ដឹង និង​ជួបប្រទះ​ពី​បញ្ហា​គ្រឿងញៀន មាន​អ្នក​ជួញដូរ ក៏​ដូចជា​ជន​ប្រើប្រាស់​ជាដើម។

ប្រជាពលរដ្ឋ បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​ការ​ដាក់​ឱ្យ​ប្រើប្រាស់ App NoDrug ដែល​វា​អាច​ឱ្យ​ពួកគាត់​ធ្វើការ​ផ្តល់​ព័ត៌មាន​ជូន​សមត្ថកិច្ច​បាន​ទាន់​ពេល និង​លឿន​រហ័ស នៅ​ពេល​ជួបប្រទះ​ពី​សកម្មភាព​ប្រើប្រាស់ និង​ការ​ជួញដូរ​គ្រឿងញៀន តាម​តំបន់​នានា ពិសេស​ក្នុង​តំបន់​ភូមិឋាន​រស់នៅ​អចិន្ត្រៃយ៍​របស់​ពួកគាត់​ទាំងអស់​គ្នា។

សូម​បញ្ជាក់​ថា អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​បង្កើត App NoDrug នេះ​ឡើង​មក​អស់​រយៈពេល​ ១ ​ឆ្នាំ​ កន្លង​មក​ហើយ ដែល​បាន​ផ្តល់​ឱកាស​ឲ្យ​ពលរដ្ឋ​អាច​រាយការណ៍​បាន​ដោយ​ស៊េរី និង​គ្រប់ពេលវេលា​អំពី​បញ្ហា​គ្រឿងញៀន​ដែល​ពួកគាត់​បាន​ជួបប្រទះ។

ក្នុង​អាណត្តិ រាជរដ្ឋាភិបាល​នីតិកាល​ទី ៧ នេះ រាជរដ្ឋាភិបាល​បានចាត់ទុក​បញ្ហា​គ្រឿងញៀន​គឺជា​កិច្ច​ការងារ​អាទិភាព​ចម្បង​ទី ៤ ដែល​ចាំបាច់​ត្រូវ​យកចិត្តទុកដាក់​គិតគូរ ក្នុង​ការ​ទប់ស្កាត់ និង​បង្ក្រាប​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត៕

អត្ថបទ ៖ សុភា

The post សមត្ថកិច្ច បន្តបង្ក្រាបបានករណីគ្រឿងញៀនជាច្រើនបន្តបន្ទាប់ នៅតាមមូលដ្ឋាន តាមរយៈ App NoDrug appeared first on Kampuchea Thmey Daily.