អ្នកស្លាប់​ដោយសារ​ព្យុះស៊ីក្លូន Chido នៅ​ម៉ូសំប៊ិកកើនឡើងដល់៧៣នាក់

ចំនួនអ្នកស្លាប់ដោយសារព្យុះស៊ីក្លូន Chido នៅក្នុងប្រទេសម៉ូសំប៊ិកបានកើនឡើងដល់ ៧៣នាក់ហើយ ខណៈមនុស្ស៥៤០នាក់ផ្សេងទៀតបានរងរបួស... The post អ្នកស្លាប់​ដោយសារ​ព្យុះស៊ីក្លូន Chido នៅ​ម៉ូសំប៊ិកកើនឡើងដល់៧៣នាក់ appeared first on Kampuchea Thmey Daily.

អ្នកស្លាប់​ដោយសារ​ព្យុះស៊ីក្លូន Chido នៅ​ម៉ូសំប៊ិកកើនឡើងដល់៧៣នាក់

សារព័ត៌មាន​Al Jazeera បានរាយការណ៍ថា ចំនួនអ្នកស្លាប់ដោយសារព្យុះស៊ីក្លូន Chido នៅក្នុងប្រទេសម៉ូសំប៊ិកបានកើនឡើងដល់​៧៣នាក់ហើយ ខណៈមនុស្ស៥៤០នាក់ផ្សេងទៀតបានរងរបួស ព្រមទាំង​បង្កការ​ខូចខាត​យ៉ាង​ខ្លាំង​​​​។

(រូបភាព៖ AP)

មជ្ឈមណ្ឌលគ្រោះមហន្តរាយបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា យ៉ាងហោចណាស់អ្នកស្លាប់ចំនួន​៦៦នាក់នៅក្នុងខេត្ត Cabo Delgado ភាគខាងជើង។ ចំណែកមនុស្ស ៤ នាក់បានស្លាប់នៅក្នុងខេត្ត Nampula និង ៣ នាក់ទៀតនៅ Niassa ខណៈមនុស្សម្នាក់បានបាត់ខ្លួន។ មនុស្សជាង ៥៤០ នាក់ត្រូវបានរាយការណ៍ថាបានរងរបួសដោយព្យុះស៊ីក្លូនដែលបាននាំមកនូវខ្យល់ប្រហែល ២៦០គីឡូម៉ែត្រក្នុងមួយម៉ោង និងភ្លៀងធ្លាក់ខ្លាំងប្រហែល២៥០ មីលីម៉ែត្រ​ក្នុងរយៈពេល២៤ ម៉ោង។

ព្យុះ Chido នេះបានធ្វើឲ្យមានបំណាក់ដី​​ក្នុង​ប្រទេស​ម៉ូសំប៊ិក​កាល​ពី​ថ្ងៃ​អាទិត្យ​បន្ទាប់​ពី​បាន​ហូរ​កាត់​កោះ Mayotte នៃ​មហាសមុទ្រ​ឥណ្ឌា ដែល​មាន​ការ​ភ័យ​ខ្លាច​ថា​មនុស្ស​រាប់​រយ​នាក់​អាច​ត្រូវ​បាន​សម្លាប់។ ផ្ទះជាង ៣៩១០០ខ្នង ត្រូវបានបំផ្លាញ ហើយជាង ១៣៤០០ខ្នង ផ្សេងទៀតត្រូវបានបំផ្លាញដោយផ្នែក ខណៈមនុស្សជាង ៣២៩៥០០ នាក់ត្រូវបានរងផលប៉ះពាល់ដោយសារព្យុះនេះ។

(រូបភាព៖ AP)

បន្ទាប់ពីបានបោកបក់លើប្រទេស ម៉ូសំប៊ិក ព្យុះស៊ីក្លូននេះបានផ្លាស់ប្តូរចូលទៅក្នុងប្រទេសម៉ាឡាវី បានសម្លាប់មនុស្ស ១៣ នាក់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស នេះបើយោងតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសនោះ។អាជ្ញាធរបារាំងបាននិយាយថា ក្នុងពេលជាមួយគ្នានេះដែរ មនុស្សយ៉ាងហោចណាស់ចំនួន ៣១នាក់ ត្រូវបានបញ្ជាក់ថាបានស្លាប់នៅក្នុងទឹកដីក្រៅប្រទេសរបស់បារាំងឈ្មោះ Mayonette ហើយមនុស្សជាង ១,៥០០នាក់បានរងរបួស ក្នុងនោះមានជាង ២០០នាក់ ធ្ងន់ធ្ងរ។

ក្រសួង​ការបរទេស​បារាំង​ទទួល​បន្ទុក​អឺរ៉ុប និង​ការ​បរទេស​បាន​និយាយ​ថា ប្រទេស​បារាំង​បាន​ស្នើសុំ​តង់​ចំនួន ១០,០០០ និង​កន្លែង​ស្នាក់នៅ​បន្ទាន់​ពី​យន្តការ​អឺរ៉ុប​ដើម្បី​ជួយ​ដល់​តំបន់ Mayotte។ ប្រជាជន​នៅ Mayotte ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយ​ព្យុះ​បាន​អង្វរ​ប្រធានាធិបតី​បារាំង Emmanuel Macron ឱ្យ​ជួយ​បន្ថែម​ទៀត​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ខណៈ​ដែល​លោក​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទឹកដី​នេះ៕

(រូបភាព៖ AP)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

The post អ្នកស្លាប់​ដោយសារ​ព្យុះស៊ីក្លូន Chido នៅ​ម៉ូសំប៊ិកកើនឡើងដល់៧៣នាក់ appeared first on Kampuchea Thmey Daily.