សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ៦នាក់ ករណី​ចែកចាយ​គ្រឿងញៀន​១៥៩ កញ្ចប់ និង​ដកហូត​វត្ថុតាង​មួយចំនួន

កាល​ពី​ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង១២និង៣៩នាទី សមត្ថកិច្ច​បាន​សហការ​គ្នា​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន៦នាក់ The post សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ៦នាក់ ករណី​ចែកចាយ​គ្រឿងញៀន​១៥៩ កញ្ចប់ និង​ដកហូត​វត្ថុតាង​មួយចំនួន appeared first on Kampuchea Thmey Daily.

សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ៦នាក់ ករណី​ចែកចាយ​គ្រឿងញៀន​១៥៩ កញ្ចប់ និង​ដកហូត​វត្ថុតាង​មួយចំនួន

កំពង់ស្ពឺ ៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កាល​ពី​ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង១២និង៣៩នាទី សមត្ថកិច្ច​បាន​សហការ​គ្នា​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន៦នាក់ និង​បាន​ដកហូត​វត្ថុតាង​ ម្ស៉ៅ​ក្រាម​ពណ៌​សថ្លា ចំនួន ១៥៩ កញ្ចប់,ម្សៅ​ពណ៌​ស ចំនួន ០២កញ្ចប់(K),ខ្សៀ ចំនួន ០៣,រថយន្ត ចំនួន ០២គ្រឿង,ដប​ជក់ ចំនួន ០១,ទូរសព្ទ​ដៃ ចំនួន ០៦គ្រឿង,ថង់​វេច​ខ្ចប់គ្រឿងញៀនមួយចំនួន។

ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ខាងលើ​នេះ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ដឹកនាំ​ដោយ​លោក វរសេនីយ៍ត្រី ទឹម ស៊ី នាយការិយាល័យប្រឆាំងគ្រឿងញៀន រួមជាមួយ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ដឹកនាំ​ដោយលោកវរសេនីយ៍ត្រី ស៊ូ ប៊ុនរឿន បាន​សហការ​ជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹក​នាំ​ដោយ លោកវរសេនីយ៍ត្រី ឡុង គឹមហួរ នាយ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តព្រះសីហនុ ហើយ​សហការជាមួយ​សមត្ថកិច្ចដែនដី​ ធ្វើ​ការ​បង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យចំនួន០៤នាក់ ស្រីចំនួន០២នាក់ ដែល​ប្រព្រឹត្ត​នៅ​ចំណុច​ភូមិ​ផ្សារស្លាបលែង ឃុំស្វាយរំពា ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។

ជន​សង្ស័យ​ទាំង​៤​នាក់​នេះ ទី១-ឈ្មោះ ឌា រ៉នី ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរលក់ដូរ ស្នាក់នៅភូមិផ្សារស្លាបលែង ឃុំស្វាយរំពារ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ,ទី២.ឈ្មោះ សាយ រ៉ាហ្សា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរលក់ដូរ ស្នាក់នៅសង្កាត់ច្រាំងចំរេះ ទី២-ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ,ទី៣-ឈ្មោះ គង់ រស្មី ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅភូមិផ្សារស្លាបលែង ឃុំស្វាយរំពេ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ និងទី៤-ឈ្មោះ ស៊ុន ឃឿន ភេទស្រី អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរអនាម័យ ស្នាក់នៅភូមិផ្សារស្លាបលែង ឃុំស្វាយរំពារ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។

ចំណែកជនសង្ស័យ២នាក់​ផ្សេងទៀត សមត្ថកិច្ច​សហការ​ជា​មួយ​កម្លាំងកងរាជអាវុធហត្ថខេត្តកំពត ដឹក​នាំដោយ លោកឧត្តមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពត បាន តាម​ប្រដេញ ជនសង្ស័យដែលរត់គេចខ្លួនពីកន្លែងកើតហេតុ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ រហូតដល់ភូមិឈើទាល ឃុំឈូក ស្រុកឈូក ខេត្តកំពត ទើបសមត្ថកិច្ចឃាត់បាន។ ដោយជនសង្ស័យ​ទី១.ឈ្មោះ សូ វាសនា ហៅអាឡូត ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីកន្លែងស្នាក់នៅមិនពិតប្រាកដ និងទី២.ឈ្មោះ ស៊ុន ដុងដៀង ភេទស្រី អាយ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។

បច្ចុប្បន្នជន​សង្ស័យ​ទាំង០៦នាក់​ខាងលើ​ រួមទាំងវត្ថុតាងត្រូវបានកម្លាំងជំនាញប្រគល់ជូន កងរាជអាវុធហត្ថខេត្តព្រះសីហនុដើម្បីបន្តនីតិវិធី៕

កែសម្រួលដោយ ៖ នាគព័ន្ធ

The post សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ៦នាក់ ករណី​ចែកចាយ​គ្រឿងញៀន​១៥៩ កញ្ចប់ និង​ដកហូត​វត្ថុតាង​មួយចំនួន appeared first on Kampuchea Thmey Daily.