សមត្ថកិច្ចខេត្តតាកែវ កសាងសំណុំរឿងបញ្ជូនក្រុមចោរ៥នាក់ទៅតុលាការ
កម្លាំកងរាជអាវុធហត្ថខេត្តតាកែវនាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យចំនួន៥នាក់ The post សមត្ថកិច្ចខេត្តតាកែវ កសាងសំណុំរឿងបញ្ជូនក្រុមចោរ៥នាក់ទៅតុលាការ appeared first on Kampuchea Thmey Daily.

តាកែវ ៖ កម្លាំកងរាជអាវុធហត្ថខេត្តតាកែវនាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យចំនួន៥នាក់ ដែលមានស្ថានទម្ងន់ទោសទៅតុលាការ ក្រោមបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងសម្របសម្រួលនីតិវិធីដោយលោក ទាវ ពណ្ណរាយ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តតាកែវ។

តាមរបាយការណ៍របស់អាវុធហត្ថខេត្តបង្ហាញថា កាលពីវេលាម៉ោង ១៩និង៤៥នាទី ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកោះអណ្តែត ដឹកនាំដោយលោក វរសេនីយ៍ត្រី ណុប សារិន មេបញ្ជាការស្រុក បានចុះបង្ក្រាបអំពើលួចមានស្ថានទម្ងន់ទោស ដែលប្រព្រឹត្តនៅចំណុចផ្ទះរបស់ជនរងគ្រោះឈ្មោះ ផេង សុធារឹទ្ធ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកសិករ រស់នៅភូមិអណ្តូងសំរិត ឃុំធ្លាប្រជុំ ស្រុកកោះអណ្តែត ខេត្តតាកែវ។

ជនសង្ស័យចំនួន៥នាក់ ដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ៖
១. ឈ្មោះ អ៊ុំ វាសនា ភេទប្រុស អាយុ៣៥ ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិរមេញខាងជើង ឃុំរមេញ ស្រុកកោះអណ្ដែត ខេត្តតាកែវ។
២.ឈ្មោះ ប៉ែន ម៉ារ៉ូឌី ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិរមិញខាងជើង ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ។
៣.ឈ្មោះ ស៊ុំ ទើម ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិរមេញខាងជើង ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ។

៤.ឈ្មោះ គុណ ចាន់រ៉ា ភេទប្រុសអាយុ២១ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិដើមចាន់ ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ។
៥.ឈ្មោះ សាំង សាន់ ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិរមេញខាងជើង ឃុំ រមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ។ ដោយឡែកវត្ថុតាងដកហូតបានរួមមាន÷
-ម៉ូតូចំនួន ២ គ្រឿងសេរីសេ 125 ឆ្នាំ2012 ស្លាកលេខតាកែវ 1H 3986 និងម៉ាកវ៉េវ ពណិខ្មៅ ស៊េរី 2015 គ្មានស្លាកលេខ ។
-ទូរសព្ទដៃចំនួន ២គ្រឿង (អូប៉ូ០១គ្រឿង អិនចុចពិល០១គ្រឿង)។
-ពូថៅចំនួន០១ កាំបិតចំនួន០៤(ចុងស្រួច០២ កាចែត០១ ក្រង៉ុក ០១) កន្ត្រៃចំនួន០១ ទុលល្វីសចំនួន០១ ជំពាមកៅស៊ូចំនួន០២ ក្បាលពិលចំនួន០២ និងថង់សំរាប់ច្រកថ្នាំញៀនចំនួន០២ផងដែរ។
បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាង ត្រូវបានការិយាល័យជំនាញកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តតាកែវចាត់ការតាមនីតិវិធី៕
ដោយ ៖ វីរៈ

The post សមត្ថកិច្ចខេត្តតាកែវ កសាងសំណុំរឿងបញ្ជូនក្រុមចោរ៥នាក់ទៅតុលាការ appeared first on Kampuchea Thmey Daily.