សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី ខណៈទើបទម្លាក់ថែម ១១បទ
ដើម្បីចូលរួមអបអរឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ Galaxy Navatra បានផលិតចម្រៀងចង្វាក់ប្រជាប្រិយជាច្រើនបទ The post សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី ខណៈទើបទម្លាក់ថែម ១១បទ appeared first on Kampuchea Thmey Daily.

ដើម្បីចូលរួមអបអរឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ Galaxy Navatra បានផលិតចម្រៀងចង្វាក់ប្រជាប្រិយជាច្រើនបទ ដែលសុទ្ធសឹងជាបទពីរោះៗច្រៀងដោយតារាចម្រៀងល្បីៗ ខណៈកាលពីម្សិលមិញ ផលិតកម្មចម្រៀងខ្នាតធំមួយនេះ ក៏ទើបតែទម្លាក់ MV ចម្រៀង ១១បទ ព្រមគ្នាបន្ថែមទៀត។


គិតត្រឹមថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ Galaxy Navatra បានផលិតវីដេអូចម្រៀងណ្តំប៉ុន្មានសិបបទទៅហើយ សម្រាប់ចូលរួមអបអរឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងខិតជិតមកដល់ នាថ្ងៃទី១៤-១៦ ខាងមុខនេះ។
តួយ៉ាង ក្នុងចំណោមវីដេអូចម្រៀងសរុបជិត ៨០ ផលិតកម្មចម្រៀងខ្នាតធំមួយនេះ មានចម្រៀងចង្វាក់ប្រពៃណីប្រមាណជិត ៥០បទ។ ក្រៅពីនោះ គឺសុទ្ធសឹងជាបទចម្រៀងសហសម័យ ប្រជាប្រិយលាយបញ្ចូលជាមួយចង្វាក់ Hip Hop ក្នុងទម្រង់ស្ទាយល៍បែបថ្មី និងទាញបានការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្ររបស់ខ្លួន។
ផលិតកម្មចម្រៀងល្បីឈ្មោះ Galaxy បានញុាំងឱ្យឱកាសកម្មវិធីចូលឆ្នាំប្រពៃណីជាតិឆ្នាំនេះ មានបទចម្រៀងសម្បូរបែប សម្រាប់ប្រជាពលរដ្ឋខ្មែររាំកម្សាន្តសប្បាយ ជាមួយនឹងចម្រៀងពីរោះរណ្តំរាប់សិបបទ។ ខណៈកំពូលតារាចម្រៀងប្រចាំផលិតកម្មធំមួយនេះ បានធ្វើឱ្យមហាជនបង្ហាញការកោតសរសើរ ចំពោះការផលិតចម្រៀងទាំងអស់នេះផងដែរ៕




The post សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី ខណៈទើបទម្លាក់ថែម ១១បទ appeared first on Kampuchea Thmey Daily.