វៀតណាមគ្រោងចាប់ផ្ដើមសាងសង់ផ្លូវរថភ្លើងល្បឿនលឿនជើង-ត្បូង ចុងឆ្នាំក្រោយ
ផ្លូវរថភ្លើងល្បឿនលឿននេះ មានប្រវែង ១ ៥៤១ គីឡូម៉ែត្រ នឹងតភ្ជាប់ស្ថានីយ Ngoc Hoi នៃទីក្រុងហាណូយ ជាមួយនឹងស្ថានីយ Thu Thiem នៃទីក្រុងហូជីមិញ The post វៀតណាមគ្រោងចាប់ផ្ដើមសាងសង់ផ្លូវរថភ្លើងល្បឿនលឿនជើង-ត្បូង ចុងឆ្នាំក្រោយ appeared first on Kampuchea Thmey Daily.

ប្រទេសវៀតណាមគ្រោងនឹងចាប់ផ្តើមសាងសង់ផ្លូវរថភ្លើងល្បឿនលឿនជើង-ត្បូង តម្លៃ ៦៧ ប៊ីលានដុល្លារ នៅខែធ្នូ ឆ្នាំ ២០២៦ ក្នុងគោលបំណងធ្វើទំនើបកម្មការដឹកជញ្ជូនជាតិ និងជំរុញកំណើនសេដ្ឋកិច្ច។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress។

យោងតាមសេចក្តីសម្រេចថ្មីរបស់រដ្ឋាភិបាល ដែលចេញផ្សាយនៅថ្ងៃទី ២៣ ខែមេសា អ្នកម៉ៅការសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំនេះ នឹងត្រូវបានជ្រើសរើសនៅខែវិច្ឆិកា ឆ្នាំ ២០២៦។
ក្រសួងសំណង់បានទទួលភារកិច្ចក្នុងការបញ្ចប់នីតិវិធីចាំបាច់ទាំងអស់ រួមទាំងរបាយការណ៍ស្ដីពីលទ្ធភាព ដែលកំណត់ត្រឹមខែសីហា ឆ្នាំ ២០២៦។ របាយការណ៍នេះ នឹងត្រូវដាក់ជូននាយករដ្ឋមន្រ្តីវៀតណាម ឱ្យអនុម័តចុងក្រោយនៅខែបន្ទាប់។

ផ្លូវរថភ្លើងល្បឿនលឿននេះ មានប្រវែង ១ ៥៤១ គីឡូម៉ែត្រ នឹងតភ្ជាប់ស្ថានីយ Ngoc Hoi នៃទីក្រុងហាណូយ ជាមួយនឹងស្ថានីយ Thu Thiem នៃទីក្រុងហូជីមិញ ដោយឆ្លងកាត់តំបន់ចំនួន ២០ ផ្សេងៗគ្នា។ ដើម្បីធានាបាននូវការផ្តួចផ្តើមសាងសង់ដោយរលូន អាជ្ញាធរមូលដ្ឋានក្នុងតំបន់ទាំងនោះ រួមជាមួយនឹងក្រុមហ៊ុនអគ្គិសនីវៀតណាម (EVN) ត្រូវបានបញ្ជាឱ្យបញ្ចប់ការបោសសំអាតដីចាំបាច់ទាំងអស់ មុនខែធ្នូ ឆ្នាំ ២០២៦។
សេចក្ដីសម្រេចចែងថា ក្រសួងសំណង់ត្រូវទទួលបន្ទុកសាងសង់ផ្លូវដែក និងផ្គត់ផ្គង់សម្ភារប្រើប្រាស់ ដូច្នេះគម្រោងនេះអាចបញ្ចប់ជាស្ថាពរនៅឆ្នាំ ២០៣៥៕
The post វៀតណាមគ្រោងចាប់ផ្ដើមសាងសង់ផ្លូវរថភ្លើងល្បឿនលឿនជើង-ត្បូង ចុងឆ្នាំក្រោយ appeared first on Kampuchea Thmey Daily.