វីងចាក់បញ្ជូលទុនបន្ថែម ៨៨ លានដុល្លារ ដើម្បីពង្រីក​អាជីវកម្មរបស់ខ្លួនក្នុងឆ្នាំនេះ

ស្របពេលដែលស្ថានភាពសេដ្ឋកិច្ច​កម្ពុជាកាន់តែមានភាពល្អ​ប្រសើរ ធនាគារ​ វីង  ដែលជាធនាគារឌីជីថល​ និងជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបបានសម្រេចបន្ថែមដើមទុនចំនួន ៨៨លានដុល្លារ The post វីងចាក់បញ្ជូលទុនបន្ថែម ៨៨ លានដុល្លារ ដើម្បីពង្រីក​អាជីវកម្មរបស់ខ្លួនក្នុងឆ្នាំនេះ appeared first on Kampuchea Thmey Daily.

វីងចាក់បញ្ជូលទុនបន្ថែម ៨៨ លានដុល្លារ ដើម្បីពង្រីក​អាជីវកម្មរបស់ខ្លួនក្នុងឆ្នាំនេះ

ស្របពេលដែលស្ថានភាពសេដ្ឋកិច្ច​កម្ពុជាកាន់តែមានភាពល្អ​ប្រសើរ ធនាគារ​ វីង  ដែលជាធនាគារឌីជីថល​ និងជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបបានសម្រេចបន្ថែមដើមទុនចំនួន ៨៨លានដុល្លារដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការកម្ចីពីបណ្តាម្ចាស់អាជីវកម្មនានា​ក៏ដូចជាចាប់យកឪកាសនៃដំណើការកាន់តែរលូននៃសេដ្ឋកិច្ច​។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់វីងចេញផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈនេះ ខ្លួន ទទួលបានការអនុម័តជាផ្លូវការពីធនាគារជាតិ នៃកម្ពុជា ក្នុងការបន្ថែមដើមទុនចំនួន ៨៨​លានដុល្លារ​អាមេរិក ដែលទុន​បន្ថែមនេះរួមមាន​ ដើមទុនស្នូលចំនួន ៦០លានដុល្លារអាមេរិក និងដើមទុនថា្នក់ទី២​មានចំនួន២៨លានដុល្លារអាមេរិក ដែលការបន្ថែមដើមទុននេះបង្ហាញពីការប្តេជ្ញាចិត្តដ៏ត្រឹមត្រូវចំពោះការពង្រឹងស្ថិរភាពហិរញ្ញវត្ថុ និងជំរុញកំណើនអាជីវកម្មរបស់ខ្លួនឱ្យកាន់តែរឹងមាំថែមទៀត។

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុន​រ៉ូយ៉ាល់គ្រុប  បានលើកឡើងថា​ សម្រាប់ការចាក់បញ្ចូលទុនបន្ថែមនេះនឹងជួយជំរុញនិងគាំទ្រយ៉ាងពេញទំហឹងចំពោះភាពរីកចម្រើនប្រកបដោយចីរភាពរបស់ធនាគារ វីង និងសុទ្ធិដ្ឋិនិយមចំពោះទិដ្ឋភាពទូទៅនៃ​សេដ្ឋកិច្ចកម្ពុជា។  

អ្នកឧកញ៉ាថ្លែងថា៖«យើងខ្ញុំមានការជឿជាក់យ៉ាងមុតមាំថា ការបន្ថែមដើមទុននេះនឹងធ្វើឱ្យហិរញ្ញវត្ថុរបស់យើងកាន់តែរឹងមាំ និងក្លាយជាដៃគូផ្តល់សេវាកម្មហិរញ្ញវត្ថុគួរជាទី​ទុកចិត្ត និង​បានគិតគូរវែងឆ្ងាយ​ប្រកបដោយភាពច្នៃប្រឌិតដើម្បីជួយដល់​អតិថិជនទូទៅ និងម្ចាស់​អាជីវកម្មនានា។ កំណើនសេដ្ឋកិច្ច និងការគិត​ប្រកបដោយ​សុទ្ធិដ្ឋិនិយមចំពោះអនាគតកាល​ គឺជាកត្តាសំខាន់ក្នុងការសម្រេចចិត្តនេះ»។

រដ្ឋាភិបាលកម្ពុជាព្យាករណ៍ថា​ កំណើនសេដ្ឋកិច្ចរបស់កម្ពុជានឹងសម្រេចបានក្នុងអត្រា ៦,៣ភាគរយនៅឆ្នាំ២០២៥នេះ ​ដែលគាំទ្រដោយកំណើននៃការនាំចេញវិស័យការដេរ វាយនភ័ណ្ឌ និងផលិតអ្នកធ្វើដំណើរ វិស័យទេចរណ៍ ការងើបឡើងវិញសន្សឹមៗនៃវិស័យសំណង់ និងអចលនទ្រព្យ ជាពិសេសវិស័យកសិកម្ម។ ជាមួយគ្នានេះដែរ តម្លៃផលិតផលក្នុងស្រុកសរុប(GDP) ត្រូវបានរំពឹងថានឹងឈានដល់៥១,៣៩ប៊ីលលានដុល្លារនៅឆ្នាំ២០២៥នេះ៕​

The post វីងចាក់បញ្ជូលទុនបន្ថែម ៨៨ លានដុល្លារ ដើម្បីពង្រីក​អាជីវកម្មរបស់ខ្លួនក្នុងឆ្នាំនេះ appeared first on Kampuchea Thmey Daily.