វិសាខា តាមជិតទាន់ពិន្ទុ ភ្នំពេញក្រោន ខណៈគម្លាត៥ពិន្ទុពីក្រុមកំពូលតារាង
វិសាខា បានបន្តកំណត់ត្រាមិនចាញ់ក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក Akeep Tunji Ayoyinka បន្ទាប់ពីបានយកឈ្នះម្ចាស់ផ្ទះ អង្គរថាយហ្គឺរ The post វិសាខា តាមជិតទាន់ពិន្ទុ ភ្នំពេញក្រោន ខណៈគម្លាត៥ពិន្ទុពីក្រុមកំពូលតារាង appeared first on Kampuchea Thmey Daily.

ក្លិបបាល់ទាត់ វិសាខា បានបន្តកំណត់ត្រាមិនចាញ់ក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក Akeep Tunji Ayoyinka បន្ទាប់ពីបានយកឈ្នះម្ចាស់ផ្ទះ អង្គរថាយហ្គឺរ ដោយលទ្ធផល ៣-២ ក្នុងសប្តាហ៍ទី២៧ នៃលីគកំពូលកម្ពុជា រដូវកាល២០២៤-២៥។

តាមរយៈជ័យជម្នះនេះ វិសាខា មាន៥៩ពិន្ទុ ដែលតាមពីក្រោយ១ពិន្ទុប៉ុណ្ណោះ ពីក្រុមចំណាត់ថ្នាក់លេខ២ ភ្នំពេញក្រោន ដែលមាន៦០ពិន្ទុ ហើយតាមពីក្រោយ៥ពិន្ទុទៅនឹងក្រុមចំណាត់ថ្នាក់លេខ១ ព្រះខ័នរាជស្វាយរៀង ដែលមាន៦៤ពិន្ទុ។ ការតាមជិតទាន់ពិន្ទុភ្នំពេញក្រោននេះ បន្ទាប់ពីភ្នំពេញក្រោន បានចាញ់ក្រុម ព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល ០-២ កាលពីថ្ងៃសៅរ៍ ទី៥ ខែមេសា ឆ្នាំ២០២៥។

ក្រុមចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣ មានឱកាសឈ្នះជើងឯកដូចគ្នា ប៉ុន្តែក្រុមការពារតំណែងជើងឯកឆ្នាំចាស់ ព្រះខ័នរាជស្វាយរៀង មានភាគរយច្រើនជាងដោយសារមានពិន្ទុនាំមុខច្រើនជាងគេ។ សម្រាប់ការប្រកួតជើងទី១ វគ្គក្រុមលំដាប់កំពូលទាំង៦បានបញ្ចប់ហើយ ដូច្នេះក្រុមនីមួយៗនៅសល់តែ៥ប្រកួតតែប៉ុណ្ណោះនឹងបញ្ចប់លីគរដូវកាលនេះ។

រហូតដល់ពេលនេះ លោក Ayoyinka បានដឹកនាំវិសាខា ចំនួន៧ប្រកួតហើយក្នុងលីគ គឺឈ្នះទាំងអស់ ក្នុងនោះឈ្នះ គិរីវង់សុខសែនជ័យ ២-១, ឈ្នះ បឹងកេត ២-០, ឈ្នះ ភ្នំពេញក្រោន ២-១, ឈ្នះ ណាហ្គាវើលដ៍ ១-០, ឈ្នះព្រះខ័នរាជស្វាយរៀង ២-១, ឈ្នះ បឹងកេត ៣-១ និងឈ្នះអង្គរថាយហ្គឺរ ៣-១។ និយាយរួម ក្រុមលំដាប់កំពូលទាំង៦សុទ្ធតែចាញ់វិសាខាទាំងអស់នារយៈពេលចុងក្រោយ៕
អត្ថបទ៖ វីរបុត្រ
The post វិសាខា តាមជិតទាន់ពិន្ទុ ភ្នំពេញក្រោន ខណៈគម្លាត៥ពិន្ទុពីក្រុមកំពូលតារាង appeared first on Kampuchea Thmey Daily.