លោក Xi Jinping ចុះផ្សាយ​អត្ថបទលើប្រព័ន្ធសារព័ត៌មាននៃប្រទេស​​កៀហ្ស៊ីស៊ីស្ថាន

ថ្ងៃទី ២៨ ខែ​សីហា មុនពេលអញ្ជើញទៅដល់ទីក្រុង​ប៊ីស្កេក​ ដើម្បី​បំពេញទស្សនកិច្ច​ជា​ផ្លូវ​រដ្ឋ​នៅប្រទេសកៀហ្ស៊ីស៊ីស្ថាន និង​អញ្ជើញចូល​រួម​កិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃឆ្នាំ ​២០២៦ ​លោក Xi Jinping ប្រធាន​រដ្ឋ​ចិន​បាន​ចុះផ្សាយ​អត្ថបទមួយ​ដែល​មាន​ចំណង​ជើង​ថា «ពួតដៃគ្នា​ត្រួស​ត្រា​យស្ថានការណ៍ថ្មី​នៃ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​គុណភាពខ្ពស់​នៃ​ទំនាក់ទំនង​រវាង​ចិននិង​កៀ​ហ្ស៊ី​ស៊ី​ស្ថាន​»នៅលើកាសែត Slovo ​​របស់​​កៀ​ហ្ស៊ី​ស៊ី​ស្ថាន និង​ទីភ្នាក់ងារ​សារព័ត៌មាន​”កាបារ”នៃ​ប្រទេស​​​កៀ​ហ្ស៊ី​ស៊ី​ស្ថាន ។ នៅ​ក្នុង​អត្ថបទនេះ លោក Xi Jinping បាន​លើក​ឡើង​ថា តមតាម​ការ​អញ្ជើញរបស់​លោកប្រធានាធិបតី Japarov  ខ្ញុំ​នឹង​បំពេញទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅប្រទេស​កៀហ្ស៊ីស៊ីស្ថាន ព្រមទាំង​ចូល​រួមកិច្ចប្រជុំក្រុម​ប្រឹក្សា​ថ្នាក់​ដឹក​នាំ​នៃ​រដ្ឋ​សមាជិក​​អង្គការ​សហប្រតិបតិ្តការ​សៀងហៃលើក​ទី​២៦ ។ ឆ្នាំនេះជា​ខួប​លើកទី​៣៥ឆ្នាំដែល​ប្រទេស​​កៀហ្ស៊ីស៊ីស្ថានទទួល​បាន​ឯករាជ្យ។ ប្រទេស​ចិន​និង​​កៀហ្ស៊ីស៊ីស្ថានជា​អ្នក​ជិតខាងល្អដែលមាន​ភាព​ជិតស្និទ្ធ ដៃគូល្អមានជោគវាសនាដូចគ្នា និងមិត្តល្អដែលជួយគ្នាទៅវិញទៅមក ។ ចាប់តាំង​ពី​បាន​បង្កើត​ទំនាក់ទំន

លោក Xi Jinping ចុះផ្សាយ​អត្ថបទលើប្រព័ន្ធសារព័ត៌មាននៃប្រទេស​​កៀហ្ស៊ីស៊ីស្ថាន

ថ្ងៃទី ២៨ ខែ​សីហា មុនពេលអញ្ជើញទៅដល់ទីក្រុង​ប៊ីស្កេក​ ដើម្បី​បំពេញទស្សនកិច្ច​ជា​ផ្លូវ​រដ្ឋ​នៅប្រទេសកៀហ្ស៊ីស៊ីស្ថាន និង​អញ្ជើញចូល​រួម​កិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃឆ្នាំ ​២០២៦ ​លោក Xi Jinping ប្រធាន​រដ្ឋ​ចិន​បាន​ចុះផ្សាយ​អត្ថបទមួយ​ដែល​មាន​ចំណង​ជើង​ថា «ពួតដៃគ្នា​ត្រួស​ត្រា​យស្ថានការណ៍ថ្មី​នៃ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​គុណភាពខ្ពស់​នៃ​ទំនាក់ទំនង​រវាង​ចិននិង​កៀ​ហ្ស៊ី​ស៊ី​ស្ថាន​»នៅលើកាសែត Slovo ​​របស់​​កៀ​ហ្ស៊ី​ស៊ី​ស្ថាន និង​ទីភ្នាក់ងារ​សារព័ត៌មាន​”កាបារ”នៃ​ប្រទេស​​​កៀ​ហ្ស៊ី​ស៊ី​ស្ថាន ។

នៅ​ក្នុង​អត្ថបទនេះ លោក Xi Jinping បាន​លើក​ឡើង​ថា តមតាម​ការ​អញ្ជើញរបស់​លោកប្រធានាធិបតី Japarov  ខ្ញុំ​នឹង​បំពេញទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅប្រទេស​កៀហ្ស៊ីស៊ីស្ថាន ព្រមទាំង​ចូល​រួមកិច្ចប្រជុំក្រុម​ប្រឹក្សា​ថ្នាក់​ដឹក​នាំ​នៃ​រដ្ឋ​សមាជិក​​អង្គការ​សហប្រតិបតិ្តការ​សៀងហៃលើក​ទី​២៦ ។

ឆ្នាំនេះជា​ខួប​លើកទី​៣៥ឆ្នាំដែល​ប្រទេស​​កៀហ្ស៊ីស៊ីស្ថានទទួល​បាន​ឯករាជ្យ។ ប្រទេស​ចិន​និង​​កៀហ្ស៊ីស៊ីស្ថានជា​អ្នក​ជិតខាងល្អដែលមាន​ភាព​ជិតស្និទ្ធ ដៃគូល្អមានជោគវាសនាដូចគ្នា និងមិត្តល្អដែលជួយគ្នាទៅវិញទៅមក ។ ចាប់តាំង​ពី​បាន​បង្កើត​ទំនាក់ទំនង​ការ​ទូត​មក​ ​ចិន​និង​​កៀហ្ស៊ីស៊ីស្ថានបាន​ប្រកាន់ខ្ជាប់​ទស្សនៈស្តីពី​ការ​គោរពគ្នា​ទៅវិញទៅមក​ ភាពសុខដុមរមនានិងចំណងមេត្រីភាព រៀនសូត្របទពិសោធពីគ្នាទៅវិញទៅមក ផ្តល់​ផល​ប្រយោជន៍​និង​ឈ្នះ-ឈ្នះ​ដល់​គ្នា​ទៅវិញទៅមក​ ដែលបានបង្កើនទំនុកចិត្តរវាងគ្នានិងគ្នានិង​ធ្វើ​ឱ្យ​ស៊ីជម្រៅនូវ​កិច្ចសហប្រតិបតិ្តការ​ជាបន្តបន្ទាប់ ។ ទំនាក់ទំនង​ទ្វេភាគី​បាន​​ឆ្លងកាត់ការពិសោធនៃបម្រែបម្រួលស្ថានការណ៍អន្តរជាតិ ហើយ​សម្រេច​បាននូវ​ការអភិវឌ្ឍ​បែប​លោត​ផ្លោះជា​ប្រវត្តិសាស្ត្រ ពោលគឺ​ពីអ្នកជិតខាងល្អ ក្លាយជា​ដៃគូ​យុទ្ធសាស្រ្តឈាន​ដល់​ទំនាក់ទំនង​ភាពជាដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុង​ជ្រោយ​ក្នុង​យុគសម័យ​ថ្មី ដែល​បន្តបង្កើតបាននូវ​កម្លាំង​រស់រវើក​ថ្មីៗជាហូរហែ ។

ចាប់តាំង​ពី​​បាន​បង្កើតឡើង​អស់រយៈពេល​២៥ឆ្នាំ​មក​ អង្គការ​សហប្រតិបតិ្តការ​សៀងហៃបាន​ពូនជ្រំ​និង​អនុវត្ត​ “ស្មារតីសៀងហៃ”ស្តីពីការកសាង​​​ទំនុក​ចិត្តគ្នា ផ្តល់​ផលប្រយោជន៍ដល់​គ្នា​ទៅវិញទៅមក​​ ស្មើភាព ការពិគ្រោះយោបល់ ការគោរពពិពិធកម្ម​អរិយធម៌ និង​ស្វែង​រក​ការ​អភិវឌ្ឍ​រួម​ ។ លោកជឿជាក់ថា ក្រោម​កិច្ច​ខិត​ខំប្រឹងប្រែង​រួម​នៃបណ្តាភាគីនានា កិច្ច​ប្រជុំ​កំពូល​លើក​នេះ មុខ​ជា​នឹង​ទទួល​បាន​ជោគជ័យ​យ៉ាង​គាប់ប្រសើរ ដែល​នឹង​បំពេញបន្ថែម​កម្លាំង​ចលករ​ថ្មី​ដល់​បណ្តាភាគីនានា​ ដើម្បី​បន្តវេននិង​ផ្សព្វផ្សាយ​“ស្មារតីសៀងហៃ”ថែម​កម្រិត​ទៀត​ ក៏ដូចជា​ជំរុញ​ការ​កសាង​សហគមន៍​ជោគវាសនា​រួម​របស់អង្គការ​សហប្រតិបតិ្តការ​សៀងហៃផងដែរ ៕