សារព័ត៌មាន Politico៖ វេជ្ជបណ្ឌិតកងទ័ពអាមេរិកអះអាងថា ទាហាន ២៨ នាក់បានស្លាប់ដោយសារវ៉ាក់សាំងកូវីដ

បរទេស៖ វេជ្ជបណ្ឌិតកងទ័ពអាមេរិកម្នាក់បានផ្តល់សក្ខីកម្មថា លោកស្រីដឹងពីការស្លាប់របស់យោធាអាមេរិកចំនួន ២៨ នាក់ដែលបណ្តាលមកពីវ៉ាក់សាំងកូវីដ-១៩ ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Politico ដោយដកស្រង់សក្ខីកម្មរបស់តុលាការ។ មន្ត្រីរូបនេះបាននិយាយថា រដ្ឋាភិបាលអាមេរិកកំពុងស៊ើបអង្កេតការស្លាប់ចំនួន ២.៥៤៤ នាក់ដែលបានរាយការណ៍បន្ទាប់ពីការចាក់វ៉ាក់សាំង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ថា លោកស្រី Theresa Long ដែលក៏បម្រើការជាទីប្រឹក្សារបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលអាមេរិក លោក Robert F. Kennedy Jr. ត្រូវបានគេរាយការណ៍ថា បានផ្តល់សក្ខីកម្មនេះក្នុងអំឡុងពេលសក្ខីកម្មនៅថ្ងៃទី ១៤ ខែសីហា នៅក្នុងសំណុំរឿងតុលាការសហព័ន្ធមួយនៅរដ្ឋ Virginia។ ទាំងសក្ខីកម្ម និងតួនាទីរបស់លោកស្រីនៅក្រសួងសុខាភិបាល និងសេវាមនុស្ស (HHS) ពីមុនមិនត្រូវបានរាយការណ៍ទេ។ លោកស្រី Long ត្រូវបានគេអះអាងថាបាននិយាយថា ការស្លាប់ចំនួន ២.៥៤៤ នាក់ដែលមិនបានផ្ទៀងផ្ទាត់ត្រូវបានរាយការណ៍ទៅកាន់ប្រព័ន្ធរាយការណ៍ព្រឹត្តិការណ៍មិនល្អនៃវ៉ាក់សាំង (VAERS) របស់ក្រសួង។ សូមជម្រាបថា អតីតប្រធានាធិបតីអាមេរិក លោក Joe Biden បានបញ្ជាឱ្យបុគ្គលិកយោធាអាមេរិកទាំងអស់ច

សារព័ត៌មាន Politico៖ វេជ្ជបណ្ឌិតកងទ័ពអាមេរិកអះអាងថា ទាហាន ២៨ នាក់បានស្លាប់ដោយសារវ៉ាក់សាំងកូវីដ

បរទេស៖ វេជ្ជបណ្ឌិតកងទ័ពអាមេរិកម្នាក់បានផ្តល់សក្ខីកម្មថា លោកស្រីដឹងពីការស្លាប់របស់យោធាអាមេរិកចំនួន ២៨ នាក់ដែលបណ្តាលមកពីវ៉ាក់សាំងកូវីដ-១៩ ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Politico ដោយដកស្រង់សក្ខីកម្មរបស់តុលាការ។ មន្ត្រីរូបនេះបាននិយាយថា រដ្ឋាភិបាលអាមេរិកកំពុងស៊ើបអង្កេតការស្លាប់ចំនួន ២.៥៤៤ នាក់ដែលបានរាយការណ៍បន្ទាប់ពីការចាក់វ៉ាក់សាំង។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ថា លោកស្រី Theresa Long ដែលក៏បម្រើការជាទីប្រឹក្សារបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលអាមេរិក លោក Robert F. Kennedy Jr. ត្រូវបានគេរាយការណ៍ថា បានផ្តល់សក្ខីកម្មនេះក្នុងអំឡុងពេលសក្ខីកម្មនៅថ្ងៃទី ១៤ ខែសីហា នៅក្នុងសំណុំរឿងតុលាការសហព័ន្ធមួយនៅរដ្ឋ Virginia។ ទាំងសក្ខីកម្ម និងតួនាទីរបស់លោកស្រីនៅក្រសួងសុខាភិបាល និងសេវាមនុស្ស (HHS) ពីមុនមិនត្រូវបានរាយការណ៍ទេ។

លោកស្រី Long ត្រូវបានគេអះអាងថាបាននិយាយថា ការស្លាប់ចំនួន ២.៥៤៤ នាក់ដែលមិនបានផ្ទៀងផ្ទាត់ត្រូវបានរាយការណ៍ទៅកាន់ប្រព័ន្ធរាយការណ៍ព្រឹត្តិការណ៍មិនល្អនៃវ៉ាក់សាំង (VAERS) របស់ក្រសួង។

សូមជម្រាបថា អតីតប្រធានាធិបតីអាមេរិក លោក Joe Biden បានបញ្ជាឱ្យបុគ្គលិកយោធាអាមេរិកទាំងអស់ចាក់វ៉ាក់សាំង ឬត្រូវបានបណ្តេញចេញពីការងារ ដែលអំឡុងពេលនោះគឺមានការបណ្តេញចេញជាង ៩.០០០ នាក់។ យ៉ាងណាមិញ, បន្ទាប់ពីវិលត្រឡប់មកកាន់តំណែងវិញ ប្រធានាធិបតីអាមេរិកលោក Donald Trump បានបញ្ជាឱ្យមន្ទីរបញ្ចកោណផ្តល់ការស្តារឡើងវិញដល់អ្នកដែលត្រូវបានបណ្តេញចេញដោយសារតែបដិសេធការចាក់វ៉ាក់សាំង។

វ៉ាក់សាំងកូវីដ-១៩ ដែលផលិតបានច្រើនដោយប្រើប្រាស់បច្ចេកវិទ្យា mRNA ត្រូវបានពន្លឿនការដាក់ពង្រាយ។ ក្រុមហ៊ុនឱសថយក្សដែលរកប្រាក់ចំណេញរាប់ពាន់លានដុល្លារ – Pfizer និង Moderna – ក្រោយមកបានទទួលស្គាល់ថា វ៉ាក់សាំងរបស់ពួកគេមានករណីកម្រដែលអាចបង្កើនហានិភ័យនៃការរលាកសាច់ដុំបេះដូង។

ប្រែសម្រួលៈ ណៃ តុលា